មជ្ឈមណ្ឌល Scranton Women’s Leadership ផ្ដល់អាហារូបករណ៍សាច់ប្រាក់ដល់និស្សិតនារីថ្នាក់បរិញ្ញាបត្រ

ភ្នំពេញ– តាមរយៈ Scranton Women’s Leadership Center នៃសាធារណរដ្ឋកូរ៉េ ផ្ដល់កម្មវិធីអាហារូបករណ៍ SCRANTON សាច់ប្រាក់ដល់និស្សិតនារីដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។ អាហារូបករណ៍នេះផ្ដល់ជូនសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រសិក្សា ឆ្នាំទី២ និងទី៣ តែប៉ុណ្ណោះ ។

បេក្ខនារីដែលអាចដាក់ពាក្យស្នើសុំអាហារូបករណ៍នេះបានត្រូវជានិស្សិតស្រីដែលសិក្សាថ្នាក់បង់ថ្លៃនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សាទី២ និងទី៣នៃឆ្នាំសិក្សា២០២២-២០២៣ មិនមែនជានិស្សិតដែលកំពុងត្រូវបានឧបត្ថម្ភដោយអាហារូបករណ៍ផ្សេងៗ មានអាយុចាប់ពី១៩ឆ្នាំឡើងទៅ មានពិន្ទុសិក្សាល្អ ឬហៅថា GPA ៣.០០ឡើងទៅ ។ លើសពីនេះ បេក្ខនារីត្រូវមានអាប្បកិរិយា និងអត្តចរិតល្អ  មានចំណេះដឹងផ្នែកភាសាអង់គ្លេសដែលអាចប្រើប្រាស់សម្រាប់ទំនាក់ទំនងជាផ្លូវការបាន ។

ដើម្បីទទួលបានអាហារូបករណ៍ និស្សិតត្រូវភ្ជាប់ជាមួយ ជីវប្រវត្តិរូបសង្ខេប (Cover Letter& CV) ព្រឹត្តិបត្រពិន្ទុដែលមានបញ្ចាក់ពិន្ទុឆមាស(ច្បាប់ដើម) វិញ្ញាណបនបត្របញ្ជា្កក់ការសិក្សា(ច្បាប់ដើម) ឯកសារបញ្ជាក់កម្រិតភាសាអង់គ្លេស(បើមាន) និងសំណេរពណ៌នាអំពីខ្លួនឯងលើការសិក្សាក្នុងសាកលវិទ្យាល័យ រួមទាំងសមិទ្ធិផលដែលសម្រេចបាន (គម្រោង គោលដៅ ការងារដែលនិស្សិតប្រាថ្នាពេលអនាគត) មួយច្បាប់គ្រប់មុខ​ និងរាល់ឯកសារទាំងអស់ត្រូវជាភាសាអង់គ្លេស ។

គួរបញ្ជាក់ថា និស្សិតអាចទៅដាក់ពាក្យ និងសំណៅឯកសារផ្ទាល់នៅការិយាល័យទំនាក់ទំនងអន្តរជាតិ ស.ភ.ភ.ព រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃផ្សាយដំណឹងតទៅ ។ សម្រាប់ព័ត៌មានលម្អិត និស្សិតអាចទាក់ទៅកាន់ការិយាល័យទំនាក់ទំនងអន្តរជាតិតាមរយៈគេហទំព័រហ្វេសប៊ុកផ្ទាល់របស់ការិយាល័យ ឬតាមរយៈតេឡេក្រាម https://t.me/iroffice_rupp ។ ផុតកំណត់ទទួលពាក្យថ្ងៃទី៣១​ ខែឧសភា​ ឆ្នាំ២០២២ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

SEAR​CA ​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​ថ្នាក់​អនុ​បណ្ឌិត​-​បណ្ឌិត​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៧​-​២០២៨​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2026

SE​AR​CA ​(​Southeast ​Asian Regional ​Center for ​Graduate Study and ​Research in ​Agriculture​)​ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​សម្រាប់​ថ្នាក់​អនុ​បណ្ឌិត ​និង​ថ្នាក់​បណ្ឌិត​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៧​-​២០​២៨ ​នេះ

សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍ពេញថ្លៃ ៣០កន្លែង លើជំនាញវិស័យទឹក ទៅសិក្សានៅសាកលវិទ្យាល័យក្នុងតំបន់អឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2026

សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions»

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។