និស្សិតកម្ពុជា ១៨០០នាក់គ្រោងត្រឡប់ទៅសិក្សានៅប្រទេសចិនវិញកំឡុងខែកញ្ញាឆ្នាំនេះ

ភ្នំពេញ – និស្សិត​កម្ពុជា​ដែលជាប់អាហារូបករណ៍​ប្រមាណ ១៨០០នាក់ គ្រោង​ត្រឡប់​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​វិញ នៅ​កំឡុង​ខែកញ្ញា ឆ្នាំ​២០២២នេះ ក្រោយពីស្ថានភាពនៃការ​រីករាលដាលជំងឺកូវីដ១៩ ហាក់ធូរស្រាល។

លោក អ៊ុំ វុទ្ធទី ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន បានមានប្រសាសន៍ថា ដោយមានការ​ជួយជ្រោមជ្រែង​ពីសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏​ដូចជា​ថ្នាក់ដឹកនាំនៃប្រទេស​ចិន និងស្ថានទូតចិន​ប្រចាំ​កម្ពុជា នៅពេលនេះ​ សាកលវិទ្យាល័យ​នានា​នៅ​ប្រទេស​ចិន បាន​ជូនដំណឹង​មក​កាន់​និស្សិត​កម្ពុជា ឱ្យ​ត្រឡប់​ទៅ​សិក្សា​នៅប្រទេស​ចិនវិញ ហើយ​សម្រាប់​ដំណាក់​កាលទី១ គឺមាន​ចំនួនប្រមាណជាង ១០០នាក់។

ប៉ុន្តែ​បើតាម​ប្រសាសន៍របស់​លោក វុទ្ធទី និស្សិត​ទាំង​ជាង ​១រយនាក់​នោះ ពុំ​ទាន់​មាន​លទ្ធភាព​សម្រាប់​ការ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​ប្រទេស​ចិន​វិញ​នោះ​ទេ ហើយ​ពួក​គេ​អាច​នឹង​ត្រូវ​រង់ចាំសម្រាប់​ការ​សិក្សា​នៅ​ឆមាស​ថ្មី រួមជាមួយ​និស្សិត​ដែល​ទើប​ប្រឡងជាប់អាហារូបករណ៍ថ្មីៗនៅ​កំឡុង​ខែកញ្ញាខាងមុខ ដែលសរុបទាំងអស់​អាច​នឹង​មាន​និស្សិត​ចំនួន ១៨០០នាក់។

ការដែល​និស្សិត​វគ្គទី១ មិន​ទាន់​អាច​ត្រឡប់​ទៅសិក្សា​នៅប្រទេស​ចិននាពេលនេះបាន បើ​តាមការ​លើក​ឡើង​របស់​លោក អ៊ុំ វុទ្ធទី ប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន បញ្ជាក់ថា គឺ​មក​ពីពួក​គេ​ជួបប្រទះនូវបញ្ហា​ចំនួន២ នោះ​គឺ ជើងហោះហើរ​ទៅ​កាន់ប្រទេស​ចិន​មានចំនួនតិច ខណៈ​តម្លៃសំបុត្រ​យន្តហោះ​ទៅ​កាន់ប្រទេស​ចិន​បច្ចុប្បន្ន​នេះ គឺមាន​តម្លៃថ្លៃ។ ម្យ៉ាងវិញទៀត ការ​ធ្វើចត្តាឡីស័ក​ពេល​ទៅ​ដល់​ប្រទេស​ចិន ដោយ​តាម​ច្បាប់​របស់ប្រទេស​ចិន ជនបរទេស​ត្រូវ​គេ​តម្រូវ​ឱ្យ​ធ្វើចត្តាឡីស័ក​រហូត​ដល់ចំនួន ២៨ថ្ងៃ ហើយ​តម្លៃសេវា​ធ្វើចត្តាឡីស័កគឺមានតម្លៃរហូតដល់ ៥០ដុល្លារក្នុងមួយថ្ងៃ ដែលធ្វើឱ្យ​និស្សិត​កម្ពុជាមិនអាចទ្រទ្រង់បាន។

យ៉ាងណាក៏ដោយ លោក​ វុទ្ធទី រំពឹងថា បន្ទាប់ពីជំនួប​រវាង​សម្តេចតេជោ​នាយករដ្ឋមន្រ្តី​កម្ពុជា និង​ឯកឧត្តម Xi Jinping ប្រធានាធិបតីចិន តាមរយៈ​ទូរស័ព្ទ​កាលពីពេលថ្មីៗនេះ អាចនឹង​មាន​ការ​សម្រប​សម្រួល​ណាមួយ អាច​ឱ្យ​និស្សិត​កម្ពុជា​មាន​លទ្ធភាព​ធ្វើដំណើរ​ត្រឡប់​ទៅ​សិក្សា​ដោយផ្ទាល់​នៅ​ប្រទេសចិនឡើងវិញ​ក្នុងពេលឆាប់ៗនេះ។

មានប្រសាសន៍​នៅ​ក្នុង​ឱកាស​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​មន្ទីរពេទ្យ​មិត្តភាពកម្ពុជា-ចិន​ព្រះកុសមៈ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ​២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បាន​បញ្ជាក់ថា ប្រទេស​ចិនបានសម្រេច​ផ្តល់អាហារូបករណ៍​ដល់និស្សិត​កម្ពុជា​ចំនួន​៥០០កន្លែង ពីឆ្នាំ​២០២២ ដល់ឆ្នាំ​២០២៥។

បើតាមលោក អ៊ុំ វុទ្ធទី ប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន អាហារូបករណ៍​ទាំង​៥០០កន្លែងនេះ ត្រូវ​បែងចែកជា​រយៈពេល​៥ឆ្នាំ ដូច្នេះ​ក្នុង​មួយ​ឆ្នាំ​រដ្ឋាភិបាល​ចិន​ផ្តល់អាហារូបករណ៍​ដល់និស្សិត​កម្ពុជាចំនួន ១០០កន្លែង ដែលពួក​គេ​អាច​ជ្រើស​រើស​មុខ​ជំនាញដែលពួកគេ​ពេញចិត្ត ដូចជា​វេជ្ជសាស្រ្ត, ស្ថាបត្យកម្ម, បច្ចេកវិទ្យា, សិល្បៈ ព្រមទាំងជំនាញផ្សេងៗ​ជាច្រើនទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards​ គួរដឹងក្នុងពេលដាក់ពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2025

នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។