ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

អាហារូបករណ៍នេះនឹងផ្ដល់ការឧបត្ថម្ភថ្លៃសិក្សា​ ១០០% និង ៥០% សម្រាប់ការសិក្សា​ទៅ​លើជំនាញគណនេយ្យ, ធនាគារ និងហិរញ្ញវត្ថុ, ពាណិជ្ជកម្មអន្តរជាតិ, គ្រប់គ្រងការសិក្សា និងព័ត៌មានវិទ្យា។

ដើម្បីមានសិទ្ធិដាក់ពាក្យ បេក្ខជន​ត្រូវ​មានលក្ខខណ្ឌដូចជា ៖ ជានិស្សិតអន្តរជាតិ, មានជំនាញភាពជាអ្នកដឹកនាំ ទំនាក់ទំនងអន្តរបុគ្គល និងការទំនាក់ទំនងល្អ, មានលទ្ធផលសិក្សាឆ្នើម ក្នុងកម្រិតវិទ្យាល័យ (High School) និង​មាន​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬសមមូល។

ឯកសារចាំបាច់សម្រាប់ការដាក់ពាក្យ ៖ រាល់ឯកសារសិក្សាផ្លូវការទាំងអស់ ដូចជា សញ្ញាបត្រ (certificates) បញ្ជីពិន្ទុ (transcripts) និងរបាយការណ៍ (reports) ដែលបង្ហាញពីថ្នាក់ពិន្ទុដែលអ្នកទទួលបានពីស្ថាប័នអប់រំដែលអ្នកបានបញ្ចប់ ឬកំពុងសិក្សា។ ឯកសារត្រូវជាច្បាប់ដើម រួមជាមួយការបកប្រែជាភាសាអង់គ្លេស ប្រសិនបើចាំបាច់។ មានភស្តុតាងឯកសារបញ្ជាក់ពីលក្ខណៈសម្បត្តិភាសាអង់គ្លេស (GCE ‘O’ Level / IELTS / TOEFL / SATI / Pearson Test / ឬលក្ខណៈសម្បត្តិសមមូលភាសាអង់គ្លេសផ្សេងទៀត)។ មានភស្តុតាងឯកសារនៃរាល់សកម្មភាពក្រៅកម្មវិធីសិក្សា (co-curricular activities) / អាហារូបករណ៍ (scholarships) / សមិទ្ធផល (achievements) / និងពានរង្វាន់ (awards) (ប្រសិនបើមាន)។ លិខិតអត្ថាធិប្បាយផ្ទាល់ខ្លួន (Personal statement), ច្បាប់ថតចម្លងលិខិតឆ្លងដែន (Photocopy of passport), ច្បាប់ចម្លងនៃឯកសារបញ្ជាក់ការទទួលស្គាល់សម្រាប់ការដាក់ពាក្យថ្នាក់ Diploma របស់អ្នក (acknowledgment document) ជាភស្តុតាងនៃការដាក់ពាក្យដោយជោគជ័យ។

ផុតកំណត់នៃការដាក់ពាក្យ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការ​របស់ SIM Global Education ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង លើជំនាញអប់រំកុមារតូច នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2026

សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ជាង​ ​១​ពាន់​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2026

​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​ចំនួន​ ​១,០៥៦​កន្លែង​ ​លើ​ជំនាញ​ចំនួន​ ​១៤​មុខវិជ្ជា​ ​ព្រមទាំង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ជូន​សិក្ខាកាម​ ក្រោម​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...