តាមរយៈគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC), ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខភាពដើម្បីទទួលអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់គ្រូឧទ្ទេសបុគ្គលិកអប់រំ នៅវិទ្យាស្ថានជាតិអប់រំពិសេស និងគណៈគ្រប់គ្រង ឬគ្រូបង្រៀននៅវិទ្យាល័យអប់រំពិសេស ចំនួន ១៨កន្លែង ទៅសិក្សានៅសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា។
លក្ខខណ្ឌ ៖ មានសញ្ជាតិខ្មែរ, មានអាយុក្រោម ៥៥ឆ្នាំ, មានសញ្ញាបត្របរិញ្ញាបត្រ, មានសុខភាពល្អ និងអាចបំពេញការសិក្សាបានពេញលេញក្នុងរយៈពេលសិក្សា, មានបទពិសោធន៍ធ្វើការលើវិស័យអប់រំពិសេស ឬអប់រំបរិយាបន្នយ៉ាងតិច ៣ឆ្នាំ, បម្រើការងារនៅវិទ្យាស្ថានជាតិអប់រំពិសេស និងវិទ្យាល័យអប់រំពិសេស, ក្រោយរៀនចប់ ត្រូវមកបម្រើការងារនៅអង្គភាពដើមវិញយ៉ាងតិច ៣ឆ្នាំ។
ឯកសារចាំបាច់សម្រាប់ការដាក់ពាក្យ ៖ ជីវប្រវត្តិសង្ខេប, កិច្ចសន្យាបន្ទាប់ពីបញ្ចប់ការសិក្សា, វិញ្ញាបនបត្ររដ្ឋបាលបញ្ជាក់ពីប្រធានអង្គភាព, មានបរិញ្ញាបត្រ ឬលិខិតបញ្ជាក់ការបញ្ចប់ថ្នាក់បរិញ្ញាបត្រ។

បេក្ខជនដែលមានបំណងដាក់ពាក្យក្នុងគម្រោងអាហារូបករណ៍នេះ សូមបំពេញសំណុំឯកសារផ្សេងៗ និងផ្ញើទៅកាន់អ៊ីមែល meachsokchea036@gmail.com ចាប់ពីពេលជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៥រសៀល។
សម្រាប់ព័ត៌មានបន្ថែម បេក្ខជនអាចទំនាក់ទំនងតាមតេឡេក្រាមលេខ ០៨៨ ៧៧២ ២៩៧៥៕













































































