លោកជំទាវ​ ​ពេជ ​ចន្ទ​មុន្នី ​៖ ​ការ​ខ្វះខាត​ថវិកា ​ឬ​ហិរញ្ញវត្ថុ​ ​មិន​មែន​ជា​កត្តា​កំណត់​ជោគវាសនា​របស់​យុវជន​ណាមួយ​ឡើយ​

​“​ការ​ខ្វះខាត​ថវិកា ​ឬ​ហិរញ្ញវត្ថុ​ ​មិន​មែន​ជា​កត្តា​កំណត់​ជោគវាសនា​របស់​យុវជន​ណាមួយ​ឡើយ​” ​នេះ​ជា​ប្រសាសន៍​លើកឡើង​របស់​លោកជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​ប្រធាន​សមាគម​សិស្ស​និស្សិត​អាហារូបករណ៍​ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ (​អ.ម​.ត​) ​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​ ​នៃ​ការ​យោគយល់​គ្នា​ រវាង​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​និង​ ​អ.​ម.​ត ​កាលពី​ថ្ងៃទី​២​ ​ខែសីហា ​ឆ្នាំ​២០២៦​។​

​អនុស្សរណៈ​ ​នៃ​ការ​យោគយល់​គ្នា​នេះ​ ក្នុង​គោលបំណង​ផ្តល់​ឱកាស​ឱ្យ​និស្សិត​ ​និង​យុវជន​កម្ពុជា​ ​ទទួលបាន​ការ​សិក្សា​នៅ​កម្រិត​ឧត្តម​សិក្សា​ ​ជាពិសេស​ យុវជន​និង​និស្សិត​មាន​ការ​លំបាក​មកពី​ខេត្ត​នានា​ទូទាំង​ប្រទេស​។

​ក្នុង​ប្រសាសន៍​សំណេះសំណាល​ ​លោកជំទាវ​ ​ពេជ ​ចន្ទ​មុន្នី ​លើកឡើង​ថា​ ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ​ ​ពិតជា​បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​ប្រសព្វ​គ្នា​នៃ​មនសិការ​ស្នេហាជាតិ​ ​និង​ការ​ប្ដេជ្ញាចិត្ត​រួមគ្នា​ ​ក្នុង​ការ​ជួយ​លើកកម្ពស់​សមត្ថភាព​យុវជន​កម្ពុជា​ជំនាន់​ក្រោយ​ ​ដែល​ជា​ធនធាន​ដ៏​សំខាន់​សម្រាប់​កសាង​អនាគត​ប្រទេសជាតិ​។ ​លោកជំទាវ​មានប្រសាសន៍​ថា​ ​យុវជន​ទាំងអស់​មាន​សិទ្ធិ​ស្មើ​ៗ​គ្នា​ ​ទទួលបាន​នូវ​ការ​អប់រំ ​ការ​បណ្ដុះបណ្ដាល ​ដើម្បី​ក្លាយជា​មូលធន​មនុស្ស​ដ៏​មាន​តម្លៃ​សម្រាប់​សង្គមជាតិ​នា​ពេល​បច្ចុប្បន្ន​ ​និង​អនាគត​។​

​”​បេសកកម្ម​របស់​ ​អ.​ម.​ត ​មិន​មែន​ត្រឹមតែ​ជា​ការ​ផ្ដល់​នូវ​អាហារូបករណ៍​ប៉ុណ្ណោះ​ទេ ​ថែមទាំង​បាន​បង្កើត​នូវ​យន្តការ​តាមដាន​ ​គ្រប់គ្រង​ ​ការ​ជ្រោមជ្រែង​ ​និង​ធានា​ថា​ ​សិស្ស​និស្សិត​ដែល​ទទួលបាន​នូវ​អាហារូបករណ៍​នេះ​ ​អាច​បញ្ចប់​នូវ​ការ​សិក្សា​ដោយ​ជោគជ័យ​ និង​ជា​កម្លាំង​ចលករ​ចូលរួមចំណែក​ជំរុញ​ដល់​ការ​អភិវឌ្ឍ​សង្គមជាតិ​យ៉ាង​ពិតប្រាកដ​”​

​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​ហង់​ជួន​ ណារ៉ុន ​ឧប​នាយក​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​លើកឡើង​ថា​ សមាគម​សិស្ស​-​និស្សិត​អាហារូបករណ៍​ ​អ.​ម.​ត ​បាន​ដើរ​តួនាទី​យ៉ាង​សកម្ម​ក្នុង​ការ​គាំទ្រ​ដល់​គោលនយោបាយ​ ​និង​សកម្មភាព​ស្នូល​នានា​របស់​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​តាមរយៈ​ការ​គ្រប់គ្រង​ និង​បែងចែក​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ក្រីក្រ ​ការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ទន់​ ​ព្រមទាំង​ការ​ចូលរួម​ក្នុង​សកម្មភាព​សង្គម​ និង​ការងារ​យុវជន​ ស្ថាប័ន​ទាំង​ពីរ​បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​រឹងមាំ​ ក្នុង​ការ​ជួយ​ដល់​យុវជន​ឱ្យ​ទទួលបាន​កាលានុវត្តភាព​សិក្សា​ប្រកបដោយ​សមធម៌​។​

​ឯកឧត្តម​រដ្ឋមន្រ្តី​ក៏​បាន​រំលឹក​ដែរ​ថា​ ​ចាប់តាំងពី​មាន​ការ​ផ្ទុះ​អាវុធ ​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ​ នា​ថ្ងៃទី​២៤​ ​ខែកក្កដា ​ឆ្នាំ​២០២៥​ ក្រសួង​អប់រំ ​បាន​សម្របសម្រួល​ឱ្យ​និស្សិត​ ​វិលត្រឡប់​មកពី​ប្រទេស​ថៃ​ ចូលរៀន​ដោយ​មិន​បង់​ថ្លៃ​ ក្រោម​ឈ្មោះ​ថា​ “​អាហារូបករណ៍​សម្តេច​តេជោ​” ​ចំនួន​៩​លើក​ សរុប​ចំនួន​ ​១២៦០​នាក់​។​ ក្នុង​នោះ​មាន​និស្សិត​ចំនួន​ ​៦៧១​នាក់​ (​ស្រី​ ​៣២៣​នាក់​ ​ព្រះសង្ឃ ​១៣​អង្គ​) ​បាន​ចុះឈ្មោះ​ចូលរៀន​ជាក់ស្តែង​ និង​មាន​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​ ​អ.​ម.​ត ​មាន​តាំងពី​កម្រិត​បរិញ្ញាបត្រ​រង​ រហូតដល់​ថ្នាក់​បណ្ឌិត​ ​និង​វេជ្ជបណ្ឌិត​ឯកទេស​។​

​សូម​បញ្ជាក់​ថា​ ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ​ស្តីពី​ ​កិច្ចសហប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ រវាង​ ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​និង​ សមាគម​សិស្ស​-​និស្សិត​អាហារូបករណ៍​ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ (​អ.ម​.ត​) ​ត្រូវបាន​បង្កើតឡើង​ ក្នុង​គោលបំណង​៖ ​(​១​) ​លើកកម្ពស់​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ តាមរយៈ​ការ​បណ្តុះបណ្តាល​ តម្រង់​ទិស​ជ្រើសរើស​ ​ជំនាញ​ ​ចែករំលែក​បទពិសោធ​តាមរយៈ​វេទិកា​នៃ​ការ​សិក្សា​របស់​សិស្ស​រៀន​ពូកែ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​ ​និង​ចែករំលែក​បទពិសោធ​ក្នុង​ការ​ត្រៀមលក្ខណៈ​ក្នុង​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​ និង​ការ​អភិវឌ្ឍ​សមត្ថភាព​ជំនាញ​នានា​សម្រាប់​យុវជន​ក្នុង​សតវត្ស​ទី​២១​ (​២​) ​បង្កើត​យន្តការ​សហការ​ក្នុង​ការ​បណ្តុះបណ្តាល ​ស្រាវជ្រាវ​ ​ផ្សព្វផ្សាយ​ ​និង​ផ្លាស់ប្តូរ​ព័ត៌មាន​។ ​ភាគី​ទាំង​ពីរ​ ​បាន​ឯកភាព​គ្នា​បង្កើត​ “​គណៈកម្មការ​ចំពោះ​កិច្ច​” ​ដើម្បី​តាមដាន​ ​និង​វាយតម្លៃ​ការ​អនុវត្ត​អនុស្សរណៈ​នេះ​ ​ដោយ​បង្កើត​ “​គោលការណ៍​ណែនាំ​ និង​រចនាសម្ព័ន្ធ​” ​ដើម្បី​តម្រង់ទិស​សម្រាប់​សមាគម​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ឱ្យ​មាន​និរន្តរភាព​, ​រៀបចំ​កិច្ចប្រជុំ​ត្រីមាស ​ដើម្បី​ពិនិត្យ​វឌ្ឍនភាព​ ​និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​, ​ចងក្រង​ ​និង​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តីពី​សមិទ្ធកម្ម​នៃ​កិច្ចសហប្រតិបត្តិការ​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2026

ក្នុង​គោលដៅ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំរវាងយុវជន និងយុវជន ក្រសួង​ការ​បរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ បានកំពុង​​​ប្រកាស​ជ្រើសរើស​យុវជន​ពី​បណ្តា​ប្រទេស​អាស៊ាន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...