ភ្នំពេញ ៖ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះវិហារ (PTC-PVH) ជាមួយអង្គភាពគម្រោង SAAMBAT នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MET-PIU) សម្រេចជ្រើសរើសសិក្ខាកាមសិក្សាជំនាញវិជ្ជាជីវៈចំនួន៩០កន្លែង ។ ការផ្ដល់វគ្គសិក្សានេះសម្រាប់សាធារណជន ដែលមិនមានលទ្ធភាពបន្តការសិក្សា ឬក្មេងកំព្រាដែលមានអាយុចន្លោះពី១៥ឆ្នាំ ដល់៣០ឆ្នាំ ។

អាហារូបករណ៍ផ្ដល់ជូនជំនាញសិក្សាចំនួន៣រួមមាន ៖ ការថែទាំ និងជួសជុលទោចក្រយានយន្ត ២៥នាក់, ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ ២៥នាក់ និង សម្អាងការ ៤០នាក់ ។ ដោយក្នុងការសិក្សាមានរយៈពេល៦ខែ និងផ្ដល់ជូនសិក្ខាកាមលើថ្លៃអាហារម្នាក់៨០០០រៀល រួមទាំងថ្ងៃសៅរ៍ អាទិត្យ ។
លក្ខខណ្ឌ នៃការជ្រើសរើសបេក្ខភាពចូលរៀន បេក្ខជនទាំងពីរភេទមានសញ្ជាតិខ្មែរ ផ្ដល់អាទិភាពជូនជនក្រីក្រ សិស្សបោះបង់ការសិក្សា យុវជនមិនទាន់មានការងារធ្វើ យោធិនរំសាយ ស្ត្រីម៉េម៉ាយ ជនពិការ ជនជាតិដើមភាគតិច និងក្មេងកំព្រា ។ ជាមួយគ្នានេះ បេក្ខជនត្រូវបំពេញពាក្យសម្រាប់ការស្នើពាក្យចូលរៀនដូចជា ជីវប្រវត្តិរូបសង្ខេប ០១ច្បាប់ ពាក្យសុំចូលរៀន ០១ច្បាប់ និងរូបថតថ្មី ថតចំពីមុខ អាវធំក្រវ៉ាត់ក (៤x៦) ០៤សន្លឹក ។

សម្រាប់ព័ត៌មានបន្ថែមអាចទៅកាន់ទីតាំងមជ្ឈមណ្ឌលផ្ទាល់ដែលមានទីតាំង ផ្លូវលេខ៦A ភូមិដំណាក់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ (ក្រោយសាលាខេត្តព្រះវិហារ) ឬតាមរយៈមន្ត្រីអភិវឌ្ឍន៍សហគមន៍ ឬតាមរយៈលេខទូរស័ព្ទ ០១២ ៩៨១ ៣៧៥ / ០៩២ ៨៨៧ ៨៩៨ / ០៩៦ ៥៧៧ ៥៤៧ ៦ / ០៩៧ ៩៦៦ ៦៦១ ៧ / ០៩៧ ៩០៦ ៩០ ៩០ ។
ផុតកំណត់ទទួលពាក្យថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/12/2024
ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/06/2025
កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាសផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និងការអភិវឌ្ឍ (Master)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សានៅប្រទេសវៀតណាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/05/2026
សម្រាប់សិស្សនិស្សិតដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏ដូចជាថ្នាក់ក្រោយឧត្តមសិក្សានៅក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ដល់ទៅ ១២០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន១០០កន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/12/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនចំនួន១០០កន្លែង តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហា...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/10/2023
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើសសិស្ស និស្សិតទាំងពីរភេទឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍ចំនួន ៣៤៨៥នាក់។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/03/2023
ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/06/2024
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/03/2025
សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2026
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































