ឱកាស​និស្សិត​កម្ពុជា​ ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញ​បត្រ​ជាន់​ខ្ពស់​ និង​បណ្ឌិត​ ​នៅ​សាកលវិទ្យាល័យ​ ​APU​ ​ប្រទេស​ជប៉ុន​

​ជា​ឱកាស​សម្រាប់​និស្សិត​កម្ពុជា​ដែល​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ និង​ថ្នាក់​បណ្ឌិត​នៅ​ប្រទេស​ជប៉ុន​ ​ពេលនេះ​ ​សាកលវិទ្យាល័យ​ ​Ritsumeikan​ ​Asia​ ​Pacific​ ​University​ ​(​APU​) ​បាន​ប្រកាស​បើក​ទទួល​ពាក្យ​ស្នើសុំ​ ​អាហារូបករណ៍​ ​MEXT​ ​(​University​ ​Recommendation​) ​សម្រាប់​ការ​ចូលរៀន​នៅ​ខែកញ្ញា​ ​ឆ្នាំ​២០២៧​ ​ខាងមុខ​នេះ​។​

​អាហារូបករណ៍​នេះ​ផ្តល់​ដោយ​ ​ក្រសួង​អប់រំ ​វប្បធម៌​ ​កីឡា​ ​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា ​នៃ​ប្រទេស​ជប៉ុន​ ​(​MEXT​) ​ក្នុង​គោលបំណង​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​អន្តរជាតិ​ ​និង​ជំរុញ​ការ​ផ្លាស់ប្តូរ​និស្សិត​អន្តរជាតិ​នៅ​តាម​សាកលវិទ្យាល័យ​ជប៉ុន​។​

​លក្ខខណ្ឌ​នៃ​ការ​ដាក់ពាក្យ​
​-​ ​មាន​បំណង​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ ​ដោយ​ធ្វើដំណើរ​ពី​ក្រៅ​ប្រទេស​ជប៉ុន​។
​- ​ជា​ពលរដ្ឋ​ ​នៃ​ប្រទេស​ដែល​កំណត់​ដោយ​ ​MEXT​។
​-​ ​កើត​នៅ​ថ្ងៃទី​ ​២​ ​ខែមេសា ​ឆ្នាំ​១៩៩២​ ​ឬ​ក្រោយពី​ថ្ងៃ​នោះ​។
​-​ ទទួលបាន​ពិន្ទុ​មធ្យមសិក្សា​ ​(​GPA​) ​យ៉ាងហោចណាស់​ ​2.30​ ​លើ​មាត្រដ្ឋាន​ ​3.00​ ​ពី​សាកលវិទ្យាល័យ​ចុងក្រោយ​ដែល​បាន​សិក្សា​។​

​អត្ថប្រយោជន៍​អាហារូបករណ៍​

​- ​លើកលែង​ថ្លៃ​ចុះឈ្មោះ​ចូលរៀន​ ​១០០​%
​-​ ​លើកលែង​ថ្លៃ​សិក្សា​ ​១០០​%
​-​ ​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ ​144,000​ ​យ៉េន​ជប៉ុន​ ​(​JPY​) ​(​រួមបញ្ចូល​ថ្លៃ​ស្នាក់​នៅ​) ​(​ចំនួន​នេះ​អាច​មាន​ការ​ផ្លាស់ប្តូរ​)​។
​-​ ​សំបុត្រ​យន្តហោះ​ទៅ​-​មក​ រវាង​ប្រទេស​កំណើត​ ​និង​សាកលវិទ្យាល័យ​ ​APU​ ​នៅពេល​ចាប់ផ្តើម​ និង​បញ្ចប់​កម្មវិធី​សិក្សា​។​

​ដំណើរការ​ដាក់ពាក្យ​ ​និង​ការ​ជ្រើសរើស​

​ចំពោះ​សិស្ស​និស្សិត​ដែល​ចាប់អារម្មណ៍​លើ​អាហារូបករណ៍​នេះ​ ​សូម​ដាក់ពាក្យ​ឱ្យ​បាន​មុន​ ​ថ្ងៃទី​៥​ ​ខែវិច្ឆិកា ​ឆ្នាំ​២០២៦​។​ ​APU​ ​នឹង​ពិនិត្យ​ឯកសារ​ដាក់ពាក្យ​ ​និង​ជ្រើសរើស​បេក្ខជន​ដែល​សមស្រប ​ដើម្បី​ណែនាំ​ទៅកាន់​ ​MEXT​។​

​បេក្ខជន​ដែល​ត្រូវបាន​ជ្រើសរើស​សម្រាប់​ការ​ណែនាំ​ទៅ​ ​MEXT​ ​នឹង​ទទួលបាន​ការ​ជូនដំណឹង​ជាមួយ​លទ្ធផល​ចុងក្រោយ​នៃ​ការ​ដាក់ពាក្យ​ចូល​រៀន​នៅ​ ​APU​។ ​លទ្ធផល​ចុងក្រោយ​នៃ​ការ​ផ្តល់​អាហារូបករណ៍​ ​នឹង​ត្រូវ​សម្រេច​ដោយ​ ​MEXT​ ​នៅ​ចុង​ខែមិថុនា​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ចូល​ទៅកាន់​ ​៖​ ​https​:​/​/​admissions​.​apu​.​ac​.​jp​/​graduate​/​how​to​apply​/​external​scholarship​/​u​recommendation​/​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2025

កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។ 

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...