ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១លាន៥សែននាក់របស់រដ្ឋាភិបាលកម្ពុជា។

ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ៖ ការថែទាំ និងជួសជុលទូរស័ព្ទ, ការថែទាំ និងជួសជុលម៉ាស៊ីនធុនតូច, ការដំឡើងគ្រឿងឈើសម្រេច, ការងារកំបោរ, ការដំឡើងបណ្ដាញបំពង់ទឹក, ធុរកិច្ចភេសជ្ជៈ ការធ្វើម្ហូបខ្មែរ, ការផលិតនំ, សេវាកម្មរដ្ឋបាល, សេវាកម្មធនធានមនុស្ស, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, ការដំឡើង និងថែទាំបណ្ដាញកុំព្យូទ័រ, ការវាស់ភ្នែក និងកាត់កញ្ចក់វែនតា, សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន, ការងារការិយាល័យជួរមុខ, ការកែច្នៃបន្លែ និងផ្លែឈើ និងជំនាញជាច្រើនទៀតដែលសរុបមានចំនួន៤២មុខជំនាញ។

ជាមួយគ្នានេះ វេនសិក្សានឹងត្រូវបានបែងចែកទៅតាមវេន និងរយៈពេលវេលានៃការសិក្សាដោយ វេនចន្ទ-សុក្រ (ព្រឹក-រសៀល)រយៈពេល៤ខែ វេនចន្ទ-សុក្រ(ព្រឹក)រយៈពេល៦ វេនចន្ទ-សុក្រ(រសៀល)រយៈពេល៦ខែ វេនចន្ទ-សុក្រ(យប់)រយៈពេល៨ខែ វេនសៅរ៍-អាទិត្យ(ព្រឹក-រសៀល)រយៈពេល៨ខែ និងវេនថ្ងៃអាទិត្យ(ព្រឹក-រសៀល)រយៈពេល១២ខែ។

លក្ខខណ្ឌបេក្ខជនស្នើពាក្យចូលរៀនសម្រាប់ក្រុមគោលដៅអាទិភាពចំនួន២ ៖ ក្រុមគោលដៅអាទិភាពទី១នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល២៨ម៉ឺនរៀលក្នុងមួយខែដោយ យុវជនជាបុគ្គលដែលមកពិគ្រួសារក្រីក្រ មានប័ណ្ណក្រ១ និង ក្រ២ ឬជាយុវជនមកពីគ្រួសារងាយរងហានិភ័យមាន បណ្ណសំគាល់គ្រួសារងាយរងហានិភ័យ។ សម្រាប់ក្រុមគោលដៅអាទិភាពទី២ នឹងទទួលបានការបណ្ដុះបណ្ដាលតែមិនទទួលបានប្រាក់ឧបត្ដម្ភប្រចាំខែ ដោយបុគ្គលជាយុវជនមកពីគ្រួសារដែលមានសមាជិកមានបណ្ណសំគាល់មានពិការភាព និងបណ្ណមូលនិធិសមធម៌សុខាភិបាល និងជាយុវជនដែលបានឧទ្ទេសនាមដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

សម្រាប់ព័ត៌មានបន្ថែម យុវជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ សូមទំនាក់ទំនងផ្ទាល់ទៅកាន់វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ដែលមានអាសយដ្ឋាននៅ ភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកមពង់ស្ពឺ។ ឬអាចទំនាក់ទំនងទៅកាន់ ០១២ ៩៩៥ ៩៥២ / ០៨១ ៩៩៥ ៩៥២ ។

ចាប់ទទួលការចុះឈ្មោះពីថ្ងៃផ្សាយដំណឹងតទៅ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2024

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។