អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង និងជាអាហារូបករណ៍ពេញលេញ។

ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ៖ ផ្នែកអាជីវកម្ម និងការគ្រប់គ្រង, សេដ្ឋកិច្ច, នយោបាយ និងការសិក្សាអន្តរជាតិ, ការអប់រំ និងចិត្តវិទ្យា, វេជ្ជសាស្ត្រ និងសុខភាពសាធារណៈ,  វិទ្យាសាស្ត្រកុំព្យូទ័រ និងទិន្នន័យ, វិស្វកម្ម និងបច្ចេកវិទ្យា, ផែនដី និងវិទ្យាសាស្ត្របរិស្ថានសម្រាប់និរន្តរភាព, វិទ្យាសាស្ត្ររូបវិទ្យា និងបច្ចេកវិទ្យា, គីមីវិទ្យា និងវិទ្យាសាស្ត្រសម្ភារៈ, ជីវវិទ្យា និងបច្ចេកវិទ្យាជីវសាស្រ្ត, គណិតវិទ្យាអនុវត្ត និងបញ្ញាសិប្បនិម្មិត, ភាសាវិទ្យា និងភាសាទំនើប និង នគរូបនីយកម្ម និងវិស្វកម្មសំណង់ស៊ីវិល។

លក្ខខណ្ឌវិនិច្ឆ័យ នៃបេក្ខជន ជានិស្សិតអន្តរជាតិដែលមានបំណងបន្តការសិក្សាថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសរុស្សី ជាបេក្ខជនដែលមានជំនាញភាសាអង់គ្លេស ឬភាសារុស្សីត្រូវបានលើកទឹកចិត្ត។ ជាមួយគ្នានេះ បេក្ខជនស្នើថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ឬសញ្ញាបត្រជាន់ខ្ពស់នៃផ្នែកឯកទេសណាមួយ ដោយបេក្ខជនស្នើថ្នាក់បណ្ឌិតត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ លើសពីនេះបេក្ខជនទាំងអស់ត្រូវភ្ជាប់ឯកសារចាំបាច់មួយចំនួនដូចជា លិខិតលើកទឹកចិត្ត ច្បាប់ចម្លងនៃវិញ្ញាបនបត្រឬសញ្ញាបត្របញ្ជាក់ការសិក្សា ប្រតិចារិក លិខិតបញ្ជាក់ភាសាអង់គ្លេស ឬរុស្សី។

បេក្ខជនជ័យលាភីអាហារូបករណ៍នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ការសិក្សាឥតគិតថ្លៃពេញលេញ ប្រាក់ឧបត្ថម្ភកំឡុងពេលសិក្សា មានកន្លែងស្នាក់នៅសម្រាប់និស្សិតដែលមានតម្លៃសមរម្យ និងទទួលបានលើការចំណាយក្នុងការសិក្សាកម្មវិធីផ្សេងៗ។

សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះអាចចូលទៅកាន់ https://od.globaluni.ru/ ។

ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

ឱកាសពង្រឹងសមត្ថភាពការងារ! កម្មវិធី OPEN បើកវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសជំនាញ ៣ មុខវិជ្ជាដោយមិនគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/10/2026

បណ្តាញអប់រំភាសាអង់គ្លេសវិជ្ជាជីវៈតាមប្រព័ន្ធអនឡាញ (Online Professional English Network - OPEN) ដែលជាគម្រោងឧបត្ថម្ភគាំទ្រដោយក្រសួងការបរទេសសហរដ្ឋអាមេរិក

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...