វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

អត្ថប្រយោជន៍ ដែលទទួលបានរួមមាន ៖ សិក្សា​ដោយ​មិន​បង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភ​ប្រចាំខែ ២៨ម៉ឺនរៀល​ក្នុង​មួយ​ ដោយ​សិក្សា​ពេញម៉ោង, ផ្តល់ប្រឹក្សា​យោបល់​ពីការ​ជ្រើសរើស​ជំនាញ និង​ព័ត៌មានទីផ្សារ​ការងារ, កន្លែង​ចុះ​កម្មសិក្សា​នៅ​តាម​សហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និង​ក្រុមហ៊ុនឯកជន, ទទួលបាន​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ និង​ឱកាស​បន្ត​ការ​សិក្សា។

ក្រុមគោលដៅ​ដែលត្រូវជ្រើសរើស ៖ យុវជន​ដែល​មាន​អាយុ​ចាប់ពី១៥ឆ្នាំ​ឡើង មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ, បុគ្គល នៃសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ក្នុង​ប្រព័ន្ធ មាន​ឱកាស​ចុះ​ឈ្មោះ​ចូល​រៀន​កម្មវិធីបណ្តុះបណ្តាល​នេះ ប៉ុន្តែ​មិន​ទទួលបាន​ប្រាក់ឧបត្ថម្ភទេ។

ជំនាញដែលត្រូវសិក្សា​រួមមាន ៖ សេវាកម្មកុំព្យូទ័រ (កំណត់​សមាស​ភាគ នៃគ្រឿងបង្គុំកុំព្យូទ័រ, ថែទាំផ្នែករឹង និង​ផ្នែកទន់របស់កុំព្យូទ័រ, ដំឡើង​និងដោះប្រព័ន្ធ​ផ្នែករឹង នៃកុំព្យូទ័រ, ដំឡើងផ្នែកទន់, វិភាគរក​ការ​ខូច និង​ដោះដូរ​ផ្នែករឹង​នៃប្រព័ន្ធកុំព្យូទ័រ, វិភាគ​រក​ការ​ខូចផ្នែកទន់), សេវាកម្មធនធាន​មនុស្ស (​ជួយ​រៀបចំ​ទុកដាក់​ឯកសារ​ធនធាន​មនុស្ស​ទាំងក្នុង និង​ក្រៅ​កុំព្យូទ័រ, ចេះប្រើប្រាស់​កុំព្យូទ័រ​សម្រាប់​កិច្ច​ការ​ធនធាន​មនុស្ស, បិទ​ក្រដាសផ្សព្វផ្សាយ​ជ្រើសរើស​និយោជិត, ធ្វើតេស្ត​និយោជិត​ទាំងជំនាញ និង​ចិត្តសាស្រ្ត), សេវាកម្មរដ្ឋបាល (រៀបចំទុកដាក់​ឯកសារ​រដ្ឋបាល​បានត្រឹម​ត្រូវ​ទាំងក្នុង​កុំព្យូទ័រ និង​ក្រៅកុំព្យូទ័រ, ផ្ញើ និង​ទទួល​ឯកសារ​រដ្ឋបាល, សរសេរ​តាក់តែង​លិខិតរដ្ឋបាល, ធ្វើ​បដិសណ្ណារកិច្ច​ភ្ញៀវ/អតិថិជន, រៀបចំ សម្របសម្រួល​កិច្ច​ប្រជុំ​សិក្ខា​សាលា…), សេវាកម្មអតិថិជន (រៀបចំផលិតផល​សម្រាប់តាំងបង្ហាញ, ជួយ​លក់ផលិតផល និង​សេវាកម្ម, ផ្តល់​សេវាកម្មដល់អតិថិជន, ប្រតិបត្តិបរិក្ខា​រលក់​រាយ​មូលដ្ឋាន, អនុវត្ត​នីតិវិធីត្រួតពិនិត្យ​ស្តុកទំនិញ), ការរចនាក្រាហ្វិក​ដោយ​កុំព្យូទ័រ (កែរូបភាព, ធ្វើ​នាមបណ្ណ ខិត្តប័ន្ណផ្សព្វផ្សាយ ឬ​ធ្វើគម្របសៀវភៅ, រចនា​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​គ្រប់ប្រភេទ, រចនារូបភាព​សម្រាប់​កម្មវិធីផ្សេងៗ, កែសម្រួល​រូបថតចាស់ៗ​ឱ្យថ្មី)។

វេនសិក្សា មានវេនពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ដោយ​សិក្សា​រយៈពេល៤ខែ, វេនយប់ សិក្សា​រយៈពេល​៨ខែ និង​វេនចុងសប្តាហ៍​សិក្សា​រយៈពេល ១០ខែ។

សម្រាប់ការចុះឈ្មោះចូលរៀន សូមចុះតាម​ថ្នាលឌីជីថល​ www.tvet.gov.kh ឬទៅកាន់មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​តាម​បណ្តា​រាជធានី​ខេត្ត ឬ គ្រប់មជ្ឈមណ្ឌល​ការងារ​នៅ​តាមរាជធានី​ខេត្ត​ចំនួន១៤ និង​មជ្ឈមណ្ឌល​ការងារ​ចល័ត​ចំនួន៥ នៃ NEA៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

ឱកាស​សម្រាប់​សិស្ស​និស្សិត​កម្ពុជា បន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2026

សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុុង​​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជាចំនួន ១០​ រូប ដើម្បី​ឱ្យ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog

ក្រសួង​អប់រំ ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​៩០​នាក់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2026

ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ផ្តល់​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន​ទៅដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​ ​៩០​ ​នាក់​ ​ឱ្យ​ស្នាក់​នៅ​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី​របស់​ក្រសួង​ ​ដែល​មាន​ទីតាំង​

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...