អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

ជំនាញដែលអាហារូបករណ៍ផ្ដល់ការសិក្សារួមមាន ៖ ផ្នែកកសិកម្ម/សាវប្បកម្ម/​វប្បកម្ម, ផ្នែកអាជីវកម្ម និងហិរញ្ញវត្ថុ, ផ្នែកវិទ្យាសាស្ត្របរិស្ថាន និងការគ្រប់គ្រង, ផ្នែកទេសចរណ៍ និងការកំសាន្ត ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ការសិក្សានឹងផ្ដល់លើថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ Precision Agriculture និង បរិញ្ញាបត្រជាន់ខ្ពស់ Wine and Viticulture បរិញ្ញាបត្រជាន់ខ្ពស់ពាណិជ្ជកម្ម-ហិរញ្ញវត្ថុ បរិញ្ញាបត្រជាន់ខ្ពស់គណនេយ្យ បរិញ្ញាបត្រជាន់ខ្ពស់ពាណិជ្ជកម្ម-ការគ្រប់គ្រងសកល និងទីផ្សារ បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រង និងគោលនយោបាយបរិស្ថាន បរិញ្ញាបត្រជាន់ខ្ពស់ហានិភ័យគ្រោះមហន្តរាយ និងភាពធន់ បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងទេសចរណ៍ បរិញ្ញាបត្រជាន់ខ្ពស់ គ្រប់គ្រងកីឡា និងការកម្សាន្ត បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រក្នុងការច្នៃប្រឌិតអាហារ និង បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកកុំព្យូទ័រអនុវត្ត។

រូបភាពពី Lincoln University

លក្ខខណ្ឌនៃបេក្ខជន ៖ ត្រូវបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ឬមានសញ្ញាបត្រមានតម្លៃស្មើនឹង GPA B+ មានប្រតិចារិកសិក្សា និងវិញ្ញាបនបត្របញ្ជាក់ការសិក្សា ត្រូវមានលិខិតបញ្ជាក់ភាសាអង់គ្លេស IELTS ៦.៥ឡើងទៅ និង TOEFL ៩០ពិន្ទុឡើងទៅ ជាបេក្ខជនដែលមានសក្តានុពលក្នុងការសិក្សា មានភាពជាអ្នកដឹកនាំ ចូលរួមក្នុងការងារសង្គម និងមានប្រវត្តិការសិក្សាល្អ។​ ជាមួយគ្នានេះ បេក្ខជនត្រូវស្នើពាក្យចូលសិក្សានៅសាកលវិទ្យាល័យ Lincoln ឆ្នាំសិក្សា២០២៥ និងភ្ជាប់លិខិតបញ្ជាក់សម្រាប់អាហារូបករណ៍។

បេក្ខជន បេក្ខនារី ត្រូវភ្ជាប់ឯកសារចាំបាច់មួយចំនួនដូចជា ទម្រង់ពាក្យសុំបែបបទ(បំពេញរួចរាល់) ប្រតិចារិកសិក្សា និងវិញ្ញាបនបត្រ ពិន្ទុតេស្តភាសាអង់គ្លេស ប្រវត្តិរូបសង្ខេប សេចក្ដីថ្លែងការផ្ទាល់ខ្លួន លិខិតអនុសាសន៍ចំនួន២ច្បាប់ ចម្លងលិខិតឆ្លងដែន និងសំណើរស្រាវជ្រាវឯកសារ (បើមាន)។

រូបភាពពី Lincoln University


បេក្ខជន ដែលមានចំណាប់អារម្មណ៍អាចធ្វើការដាក់ពាក្យតាមរយៈ https://www.lincoln.ac.nz/study/scholarships/international-scholarships/ ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី០១​ ខែតុលា ឆ្នាំ២០២៥។ សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ Lincoln University ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 26/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។

អាហារូបករណ៍ពេញថ្លៃ ១០០% លើជំនាញបច្ចេកទេសរថយន្ត សម្រាប់សិស្សនិទ្ទេស A វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2026

សម្រាប់យុវសិស្សឆ្នើមទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A និងមានក្ដីស្រមៃចង់ចាប់យកអាជីពក្នុងវិស័យយានយន្ត

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦