ឯកឧត្តម គង់ សុវណ្ណ ៖ ប្រសិនអ្នកបើកបរទាំងអស់គិតថាមនុស្សគ្រប់គ្នាសុទ្ធតែជាសមាជិកគ្រួសារខ្លួន នោះនឹងរួមចំណែកកាត់បន្ថយការស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍

អ្នកបើកបរទាំងអស់ត្រូវឱ្យតម្លៃថានៅតាមដងផ្លូវគ្រប់គ្នាសុទ្ធតែជាសមាជិកនៃគ្រួសារយើង ដែលត្រូវយកចិត្តទុកដាក់ យោគយល់អធ្យាស្រ័យ និងធ្វើយ៉ាងណាកុំបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ។ ប្រសិនគ្រប់គ្នាប្រកាន់យកឥរិយាបទបែបនេះបាន គឺជាការចូលរួមចំណែកយ៉ាងធំមួយកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ នេះបើតាមប្រសាសន៍លើកឡើងរបស់ ឯកឧត្តម គង់ សុវណ្ណ ទីប្រក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

ឯកឧត្តម គង់ សុវណ្ណ មានប្រសាសន៍ថា បើទោះជាស្ថានភាពឥរិយាបទរបស់អ្នកបើកបរបច្ចុប្បន្នមានការល្អប្រសើរជាងមុន រួមមាន ការពាក់មួកសុវត្ថិភាព មានការបើកតាមល្បឿនកំណត់ ប៉ុន្តែក៏នៅតែមានអ្នកបើកបរហួសលឿនកំណត់ អ្នកមិនគោរពច្បាប់ អ្នកបើកបរក្រោមឥទ្ធពលគ្រឿងស្រវឹង អ្នកបើកបរប្រើប្រាស់ទូរស័ព្ទដៃដោយគ្មានឧបករណ៍ជំនួយ អ្នកបើកបរល្មើសភ្លើង និងស្លាកសញ្ញា នៅពេលគ្មានវត្តមានមន្ត្រីអនុវត្តច្បាប់។ ឯកឧត្តម បន្តថា កត្តាទាំងនេះបានបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរច្រើន បង្កជាសោកនាដកម្ម មនុស្សស្លាប់ និងរបួសយ៉ាងច្រើន នាំឱ្យបាត់បង់ធនធានមនុស្សល្អៗដែលសុទ្ធសឹងតែជាសិស្សពូកែ ជាធនធានមនុស្សល្អទៅថ្ងៃអនាគត តែត្រូវបញ្ចប់ជីវិតត្រឹមជនដែលបើកបរក្រោមឥទ្ធពលគ្រឿងស្រវឹង មិនគោរពច្បាប់ចរាចរណ៍ទៅវិញ។

ឯកឧត្តម គង់ សុវណ្ណ ទីប្រក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

«អ្នកបើកបរទាំងអស់នៅទូទាំងប្រទេស នៅពេលកាន់ដៃចង្កូតបញ្ជាយានយន្តរបស់ខ្លួន ត្រូវមានអារម្មណ៍មួយគិតថា យើងត្រូវស្រឡាញ់ជីវិតខ្លួនយើង ស្រឡាញ់ជីវិតនៃសមាជិកគ្រួសារយើង អ្នកដទៃគេក៏ស្រឡាញ់ជីវិតរបស់ខ្លួនគេ ស្រឡាញ់ជីវិតនៃសមាជិកគ្រួសាររបស់គេដែរ»។

ឯកឧត្តម គង់ សុវណ្ណ ទីប្រក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ទីប្រក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បញ្ជាក់បន្ថែមថា អ្នកបើកបរដែលខ្វះសីលធម៌ មិនឱ្យតម្លៃជីវិត គ្មានឥរិយាបទសុវត្ថិភាពលើដងផ្លូវ ច្រើនបង្កើតហានិភ័យនិងការប្រឈមខ្ពស់បំផុតនៃគ្រោះថ្នាក់ចរាចរណ៍ ដែលអាចបណ្ដាលឱ្យអ្នកបើកបរដទៃទៀត ប្រជាពលរដ្ឋ ប្រឈមនឹងការស្លាប់ របួសធ្ងន់ធ្ងរ និងពិការភាព។ ឧទាហរណ៍ នៅក្នុងគ្រួសារមួយមានប្ដីជាជនបង្គោលត្រូវរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ហើយត្រូវស្លាប់ដោយជនដែលបើកបរគ្មានសីលធម៌ និងគ្មានឥរិយាបទសុវត្ថិភាព និងមិនចេះឱ្យតម្លៃជីវិតអ្នកដទៃ គ្រួសារនោះនឹងប្រឈមទៅរកភាពក្រីក្រ កូនបាត់បង់ឱកាសរៀនសូត្របានវែងឆ្ងាយ ដែលអាចក្លាយជាធនធានមនុស្សនៅថ្ងៃអនាគតសម្រាប់គ្រួសារ និងសង្គមជាតិ។

ឯកឧត្តម គង់ សុវណ្ណ បញ្ជាក់ថា ករណីសិក្សាអំពីការខាតបង់សេដ្ឋកិច្ច និងធនធានមនុស្ស ដែលបង្កមកពីគ្រោះថ្នាក់ចរាចរណ៍កន្លងទៅឃើញ មានការខាតបង់សេដ្ឋកិច្ចប្រមាណជាង ៣៣០លានដុល្លារក្នុងមួយឆ្នាំៗ ឡើងមក ៣៨០លានដុល្លារក្នុងឆ្នាំ២០២០ នឹងបន្តកើនឡើងជាបន្តបន្ទាប់ទៀត។ ទន្ទឹមគ្នានេះ ក្នុងមួយឆ្នាំៗមានមនុស្សជិត ២ពាន់នាក់ស្លាប់ និងរបួសធ្ងន់ ពិការភាពប្រមាណជិត ៤ពាន់នាក់។

ការអប់រំ ផ្សព្វផ្សាយ រឹតបន្តឹង និងអនុវត្តច្បាប់ចរាចរណ៍។

ពាក់ព័ន្ធនឹងបញ្ហាខាងលើ ទីប្រក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកឡើថា​ កម្ពុជាមានច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលបានធ្វើវិសោធនកម្មច្រើនដង ព្រមទាំងអាចឆ្លើយតបស្ថានភាពនៃផ្លូវ និងសុវត្ថិភាពចរាចរណ៍បច្ចុប្បន្ន និងនៅពេលអនាគត ប៉ុន្តែអ្វីដែលសំខាន់នោះ គឺយន្តការអនុវត្តមាត្រានៃច្បាប់ និងមាត្រានៃបទដ្ឋានក្រោមច្បាប់នីមួយៗ រួមបញ្ជូលការអប់រំផ្សព្វផ្សាយ ការរឹតបន្តឹងវិន័យ និងការផាកវិន័យទៅលើជនបង្កដែលល្មើសច្បាប់។ ទន្ទឹមគ្នានេះ ការអប់រំ និងការរឹតបន្តឹងច្បាប់ត្រូវដើរទន្ទឹមគ្នា ដោយមិនអាចខ្វះមួយណាបានឡើយ ហើយការអនុវត្តច្បាប់ត្រូវតែធ្វើឱ្យចំទិសដៅទៅលើកត្តាហានិភ័យ និងបញ្ហាប្រឈមចម្បងៗ ដូចជា ករណីបើកបរហួសល្បឿនកំណត់ច្រើន ករណីបើកបរមិនគោរពភ្លើង ស្លាកសញ្ញា ករណីស្លាប់ និងរបួសច្រើន ត្រូវធ្វើទៅលើផ្នែកនោះជាមុន។

គួរជម្រាបជូនថា បើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ក្នុងរយៈពេញមួយឆ្នាំ២០២៣ មានជនរងគ្រោះជាង១៥០០នាក់ បានស្លាប់នៅលើដងផ្លូវ ដោយគ្រោះថ្នាក់ចរាចរណ៍។ ក្នុងនោះ មូលហេតុបណ្ដាលឱ្យកើតមានសោកនាដកម្មនេះ គឺការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។

បើតាមមាត្រា៨២ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ជនណាបើកបរដោយបង្កឱ្យស្លាប់ដល់អ្នកដទៃដោយអចេតនាត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ ឬ/និងពិន័យជាប្រាក់ពី ២លានរៀល ទៅ៦លានរៀល។ ត្រូវផ្ដន្ទាទោសដល់កម្រិតអតិបរមា ក្នុងករណីដែលការប្រព្រឹត្តបទល្មើសស្ថិតក្នុងស្ថានភាពណាមួយក្នុងចំណោមស្ថានភាពដូចជា បើកបរដោយគ្មានប័ណ្ណបើកបរ ឬមានប័ណបើកបរ តែមិនត្រឹមត្រូវតាមការកមណត់, ស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាកុលចាប់ពី ០,៤០មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ក្រាម ក្នុងមួយលីត្រឈាមឡើងទៅ, បណ្ដាលឱ្យមានស្លាប់មនុស្សច្រើននាក់ និងរត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2025

បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2026

ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...