ក្រសួងអប់រំ​ប្រកាស​ពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅ​សាធារណរដ្ឋអាស៊ែបៃហ្សង់

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ “Heydar Aliyev-International Education Grand Program” សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់វេជ្ជសាស្ត្រទូទៅ និងថ្នាក់ Medical Residency Programme សិក្សានៅសាធារណរដ្ឋអាស៊ែបៃហ្សង់។

បើតាម​ក្រសួងអប់រំ ភាគីសាធារណរដ្ឋអាស៊ែបៃហ្សង់ នឹងផ្តល់ជូនថ្លៃសិក្សា សំបុត្រយន្តហោះ ប្រាក់ឧបត្ថម្ភ ការស្នាក់នៅ អាហារហូបចុក ថ្លៃធានារ៉ាប់រងសុខភាព ទិដ្ឋាការ និងថ្លៃចុះឈ្មោះចូលរៀន។

លក្ខខណ្ឌនៃការចុះឈ្មោះ ៖ បេក្ខជនទាំងពីរភេទត្រូវមាន សញ្ជាតិខ្មែរ, អាយុក្រោម ៣៥ឆ្នាំ សម្រាប់បេក្ខជនថ្នាក់បរិញ្ញាបត្រ និងថ្នាក់វេជ្ជសាស្ត្រទូទៅ, អាយុក្រោម ៤០ឆ្នាំ សម្រាប់បេក្ខជនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ Medical Residency Programme, អាយុក្រោម ៤៥ឆ្នាំ សម្រាប់បេក្ខជនថ្នាក់បណ្ឌិត, ត្រូវមានសញ្ញាបត្រ ឬព្រឹត្តិបត្រពិន្ទុពីវិទ្យាល័យ សាកលវិទ្យាល័យ (ថតចម្លង), វិញ្ញាបនបត្រភាសាអង់គ្លេសកម្រិត IELTS 5.0 ឬ TOEFL 40 សម្រាប់បេក្ខជនថ្នាក់បរិញ្ញាបត្រ, វិញ្ញាបនបត្រភាសាអង់គ្លេសកម្រិត IELTS 5.5 ឬ TOEFL 50 សម្រាប់បេក្ខជនបួនកម្រិតផ្សេងទៀតក្រៅពីថ្នាក់បរិញ្ញាបត្រ, CV ឬ Resume និងលិខិតឆ្លងដែនថតចម្លង, លិខិតចំណាប់អារម្មណ៍លើកម្មវិធីអាហារូបករណ៍ (Motivation Letter), សុខភាពល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា (ភ្ជាប់លិខិតបញ្ជាក់អំពី HIV/AIDS និងជំងឺរលាកថ្លើមប្រភេទ B និង C)។

ការដាក់ពាក្យសុំអាហារូបករណ៍ ៖ បេក្ខជនទាំងពីរភេទ ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមកម្មវិធីអាហារូបករណ៍ខាងលើ ត្រូវបំពេញពាក្យ សុំអាហារូបករណ៍ និងឯកសារផ្សេងៗ ដែលមាននៅក្នុងគេហទំព័រ https://studyinazerbaijan.edu.az/financial-support រួចយកសំណុំឯកសារ (Hard copy) ដែលបានបំពេញរួច ទៅដាក់នៅការិយាល័យសហប្រតិបត្តិការទ្វេភាគី និង ពហុភាគី នៃក្រសួងអប់រំ យុវជន និងកីឡា ដែលមានអាសយដ្ឋាន អគារលេខ៨០ មហាវិថីព្រះនរោត្តម ស្ថិតក្នុង ទីស្តីការក្រសួងអប់រំ យុវជន និងកីឡា ឱ្យបានមុនថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ដើម្បីចាត់ចែងបន្ត។

ចំពោះព័ត៌មានលម្អិតទាក់ទងនឹងកម្មវិធីអាហារូបករណ៍នេះ សូមទាក់ទងតាមរយៈលេខទូរសព្ទមន្ត្រីទទួលបន្ទុក ០៩៥ ៦២៤ ៨៩៥ ឬ អ៊ីម៉ែលទៅកាន់ scholars@mfa.gov.az ឬ info@studyinazerbaijan.edu.az៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

ឱកាស​សម្រាប់​សិស្ស​និស្សិត​កម្ពុជា បន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2026

សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុុង​​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជាចំនួន ១០​ រូប ដើម្បី​ឱ្យ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *