សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

សាលាមធ្យមសិក្សាវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រឡងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡងជ្រើសរើសសិស្សានុសិស្សនឹងទៅសិក្សាជំនាញចំនួន៥ដូចជាជំនាញសិល្បៈនៅសាលាតូរ្យតន្ត្រី របាំ ល្ខោន សៀក និងសិល្បៈ ។

ជំនាញឯកទេសត្រូវជ្រើសរើស នៃសាលានីមួយៗមានដូចជា សាលាតូរ្យតន្ត្រីមាន ផ្នែកចម្រៀង( អាយៃ, ចម្រៀងជាពួក, និងចម្រៀងបុរាណ) ផ្នែកឧបករណ៍តន្ត្រីសម័យ( វីយូឡុង, វីយូឡា, ព្យាណូ, សែលឡូ, ទ្រសោ, កុងត្រឺបាស់, ត្រុំប៉ែត, ហ្លុត,​ សាក់សូ និងក្លារីណែត) ផ្នែកឧបករណ៍តន្ត្រីបុរាណ( ចាប៉ីដងវែង, ស្រឡៃ, ទ្រអ៊ូ, ទ្រសោ, ឃឹម, គងតូច, គងធំ, តាខេ, រនាតឯក និងរនាតធុង) ។ សាលារបាំ ផ្នែកឯកទេសមានរបាំបុរាណ, របាំប្រពៃណី និងល្ខោនខោល ។ សាលាល្ខោនខោលឯកទេសល្ខោនបាសាក់, ល្ខោនយីកេ និងល្ខោននិយាយ ។ សាលាសៀក ឯកទេសកាប, លោតលើកម្រាល, ទន់ភ្លន់, ទោង, លំនឹង, ត្រេះ, បច្ចេកទេសលើលំហ, បាល្លេ ។ សាលាសិល្បៈសូនរូប ឯកទេសគំនូរ មានគំនូរបុរាណ, គំនូរលម្អលើក្រណាត់, គំនូរផ្សាយ និងគំនូរវិចិត្រកម្ម និងឯកទេសចម្លាក់មាន ចម្លាក់ពុម្ព, ចម្លាក់ប្រាក់, ចម្លាក់ស្មិត, ចម្លាក់ឈើ, ខ្មុកស្មាច់ និងកុលាលភាជន៍ ។

លក្ខខណ្ឌជ្រើសរើសបេក្ខជនសម្រាប់ឯកទេស របាំបុរាណ ខោល សៀក ចម្រៀងបុរាណ តន្ត្រីបុរាណ និងតន្រី្តសម័យ ព្យាណូ សម្រាប់សិស្សដែលបានរៀនចប់ថ្នាក់ទី៣ ឬទី៤ នៅសាលាចំណេះទូទៅ ។ សម្រាប់ឯកទេស របាំប្រពៃណី ល្ខោនយីកេ ល្ខោនបាសាក់ សៀក តន្រ្តីបុរាណ និងតន្ត្រីសម័យសម្រាប់សិស្សដែលបានរៀនចប់ថ្នាក់ទី៥ ឬទី៦ នៅសាលាចំណេះទូទៅ ។ សម្រាប់ឯកទេស ចម្រៀងអាយ៉ៃ ចម្រៀងជាពួក ចាប៉ីដងវែង ល្ខោននិយាយ និងសិល្បៈសូនរូប សម្រាប់សិស្សដែលបានរៀនចប់ថ្នាក់ទី៧ នៅសាលាចំណេះទូទៅ ។

វិញ្ញាសាក្នុងការប្រឡងជ្រើសរើសនឹងចែកជា២ គឺ វិញ្ញាសាប្រឡងចំណេះទូទៅ និងវិញ្ញាសារប្រឡងបច្ចេកទេសជំនាញ ។ វិញ្ញាសាប្រឡងចំណេះទូទៅ មានវិញ្ញសាគណិតវិទ្យា និងភាសាខ្មែរ រយៈពេល២ម៉ោង ទៅតាមកម្មវិធីសិក្សាថ្នាក់ទី៣ ទី៥ និងទី៧ របស់ក្រសួងអប់រំ យុវជន និងកីឡា ។ សម្រាប់វិញ្ញាសាប្រឡងបច្ចេកទេសជំនាញនឹងមានតេស្តជំនាញទៅតាមប្រភេទឯកទេស ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ត្រូវភ្ជាប់បែបបទពាក្យមួយចំនួនដូចជា ពាក្យសុំប្រឡង១ច្បាប់ ប្រវត្តិរូបសង្ខេប១ច្បាប់ សៀវភៅតាមដាន ឬកាតសិស្ស ឬលិខិតបញ្ជាក់ការសិក្សា១ច្បាប់  បង្កាន់ដៃចូលប្រឡង១ច្បាប់ សំបុត្រកំណើតថតចម្លង១ច្បាប់ និងរូបថត ៤x៦ ថតចំពីមុខ៣សន្លឹក ។

ចាប់ផ្ដើមចែក និងទទួលពាក្យនៅថ្ងៃប្រឡងពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅការិយាល័យសិក្សានៃសាលាមធ្យមវិចិត្រសិល្បៈ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...