រដ្ឋាភិបាលចិនផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ឧត្ដម សម្រាប់សមាជិកភាព ស.ស.យ.ក ឆ្នាំ២០២២

ភ្នំពេញ – ស្ថានទូតចិនប្រចាំកម្ពុជា និងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ផ្ដល់​អាហារូបរ​កណ៍សិក្សា​ថ្នាក់​ឧត្ដម​សិក្សា​ទាំង​ ៣កម្រិ​ត​មាន បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២២ ។ អាហារូបករណ៍នេះផ្ដល់ជូនសមាជិកភាពស.ស.យ.ក ទាំងអស់ និង​នៅ​គ្រប់​ស្ថាប័​ន​នានា ។

សម្រាប់កម្រិតសិក្សាអាហារូបករណ៍ផ្ដល់ជូនការសិក្សាគ្រប់មុខជំនាញដោយថ្នាក់បរិញ្ញាបត្រ សិក្សាជាភាសាចិន ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត​សិក្សា​ជាភាសាចិន ឬអង់គ្លេស ។ និស្សិតជ័យលាភីដែលទទួលបានអាហារូបករណ៍គ្រប់កម្រិតនឹងទទួលបាន ថ្លៃសិក្សា ប្រាក់ឧបត្ថម្ភប្រចាំខែ និងការស្នាក់​នៅឥ​តគិ​ត​ថ្លៃ​រហូតចប់ការសិក្សា ។

ដើម្បីទទួលបានអាហារូបករណ៍ បេក្ខជនទាំងអស់ត្រូវឆ្លងកាត់២ដំណាក់កាលប្រកួតប្រជែងដូចជា ដំណាក់កាលទី១ ការជ្រើសរើសបឋម (Shortlist) ដោយ​ឆ្លង​កាត់​វគ្គ Screening និងសម្ភាសន៍ ។ ដំណាក់កាលទី២ បេក្ខជនត្រូវបានជ្រើសរើសក្នុងដំណាក់កាលទី១ នឹងត្រូវបានទាក់ទងតាមរយៈអ៊ីម៉ែល(Email) សម្រាប់ការបំពេញពាក្យតាមប្រព័ន្ធ Online របស់អាហារូបករណ៍រដ្ឋាភិបាលចិន ។

លក្ខខណ្ឌក្នុងការចូលរួមដាក់ពាក្យ ថ្នាក់បរិញ្ញាបត្រ បេក្ខជនត្រូវមានមានអាយុក្រោម ២៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ និងសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ អាយុ​ក្រោម​ ៣៥ឆ្នាំ គិតត្រឹមថ្ងៃទីថ្ងៃដាក់ពាក្យ ។ ចំណែកថ្នាក់បណ្ឌិត អាយុក្រោម ៤០ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ ។ ជាមួយគ្នានេះ​បេក្ខជនតម្រូវ​ឱ្យភ្ជាប់​ឯកសារ​ចាំបាច់​សម្រាប់ដាក់ពាក្យដូចជា ឯកសារបញ្ជាក់សមាជិកាភាព ស.ស.យ.ក ឬលិខិតឧទ្ទេសនាម លិខិតឆ្លងដែនដែលមានសុពលភាពយូរជាងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ។

សម្រាប់ថ្នាក់បរិញ្ញាបត្រ មានសញ្ញាបត្របាក់ឌុប ឬសមមូល, សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានសញ្ញាបត្របរិញ្ញាបត្រ ឬសមមូល, សម្រាប់ថ្នាក់បណ្ឌិត មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬសមមូល ។ លើសពីនេះ ព្រឹត្តិបត្រពិន្ទុ (Official Transcript) មានសមត្ថភាពអាចប្រើប្រាស់ភាសាអង់គ្លេស ឬចិនជាផ្លូវការបាន ដោយភ្ជាប់មកជាមួយឯកសារបញ្ជាក់កម្រិតសិក្សា HSK Certificate សម្រាប់ភាសាចិន និង IELTS ឬឯកសារបញ្ជាក់ផ្សេងៗ ។ ប្រវត្តិរូបសង្ខេប (CV) ជាភាសាខ្មែរ និងអង់គ្លេស និង Personal Statement ឬ Motivation Letter មិនលើសពីមួយទំព័រ ។

គួរបញ្ជាក់ដែរថា នីតិវិធីនៃការចូលរួមប្រកួតប្រជែងដំណាក់កាលទី១ គណៈកម្មាធិការ ស.ស.យ.ក រាជធានី-ខេត្ត ក្រុមការងារ ស.ស.យ.ក ក្នុងវិស័យនានា និងអង្គការ-សមាគមចំណុះគណៈកម្មការកណ្ដាល ស.ស.យ.ក រៀបចំបញ្ជីឈ្មោះបេក្ខជនដែល​ស្នើសុំចូល​រួម​ប្រកួត​ប្រជែង​នៅតាម​ស្ថាប័​ន​របស់​ខ្លួន​ជា​ទម្រង់​លិខិត​ឧទ្ទេសនាមផ្លួវការ ដើយផ្ញើទៅកាន់លេខាធិការដ្ឋានត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ។ តំណភ្ជាប់សម្រាប់បំពេញពាក្យ https://tinyurl.com/Stage1-Online-Aplication ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

ឱកាសសិក្សា! អាហារូបករណ៍ អ.ម.ត ១០៣៣ កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សា ១៤ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ