អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

អត្ថប្រយោជន៍​ដែលទទួលបានពីអាហារូបករណ៍​រួមមាន ៖ ចំណេះជំនាញ​ពិត​ប្រាកដ​ដើម្បី​យកទៅ​ប្រើប្រាស់​ក្នុងវិស័យ​ការងារ, អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ដើម្បីសម្រួល​ដល់ការសិក្សា និង​សម្ភារៈ​ប្រើប្រាស់​ក្នុងការ​សិក្សា, ការ​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ, ឱកាស​ការងារ​ដែល​ជា​តម្រូវការ​ទីផ្សារ។

ការ​ចុះឈ្មោះ ៖ រូបថត ៦x៤​ ចំនួន៣សន្លឹក, រូបថត ៤x៣ ចំនួន២សន្លឹក, វិញ្ញាបនបត្រ ឬសញ្ញាបត្រ, ថតចម្លង​អត្តសញ្ញាណប័ណ្ណ និង​សំបុត្រកំណើត។

ចាប់ទទួលពាក្យ​ពីថ្ងៃផ្សាយដំណឹង​នេះ ចូល​រៀន​នៅ​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។

សម្រាប់ព័ត៌មានបន្ថែម​សូមទំនាក់ទំនង​វិទ្យាស្ថានផ្ទាល់ ដែល​មាន​អាស័យដ្ឋាន​នៅ​តាម​បណ្តោយផ្លូវ​វិថីសម្តេច វិបុលបញ្ញា សុខ អាន ចម្ងាយ​ពីរង្វង់​មូល​អប្សរា​ឆ្ពោះទៅ​កើត​ប្រហែល ១៥០០ម៉ែត្រ (ក្រុងសៀមរាប) ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 087 52 78 76 និង 088 500 23 20។

វិស្វកម្មអេឡិចត្រូនិក​ត្រូវ​បានចាត់ទុកថា គឺជា​ជំនាញ​មួយ​ដែលមានសារៈសំខាន់ក្នុងសម័យ​ឌីជីថល ជាពិសេស​សម្រាប់បុគ្គល​ដែល​ចង់ធ្វើ​ការ​ជាមួយ​បច្ចេកវិទ្យា​ដែល​ពាក់ព័ន្ធ​នឹង​ឧបករណ៍​អេឡិច​ត្រូនិក ឬ​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ។ សម្រាប់​កម្រិត​បច្ចេកទេស​ជាន់ខ្ពស់ សិក្សា​រយៈពេល​២ឆ្នាំ ជំនាញ​វិស្វកម្ម​អេឡិចត្រូនិក គេ​នឹង​សិក្សា​ពី​មូលដ្ឋាន​គ្រឹះអគ្គិសនី និងអេឡិចត្រូនិក, វិភាគ​សៀគ្វីអេឡិចត្រូនិក គូរ​សៀគ្វីទូទៅ​ដោយដៃ និង​ដោយ​កុំព្យូទ័រ, ជួសជុលកុំព្យូទ័រ, ជួសជុលទូរស័ព្ទដៃ, ជួសជុលបរិក្ខា​អេឡិចត្រូនិកប្រើប្រាស់ក្នុងផ្ទះ, វិភាគ និង​ប្រើប្រាស់​សៀគ្វី​ឌីជីថល, តម្លើងប្រព័ន្ធ​បញ្ជា និងកាមេរ៉ា​សុវត្ថិភាព ក៏ដូចជា​សិក្សា​ប្រព័ន្ធទូរគមនាគមន៍៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2024

សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធ​រុស្ស៊ី ផ្តល់​អាហារូបករណ៍​ចំនួន ៤០កន្លែង ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និងថ្នាក់​ឯកទេស (Specialist) នៅ​សហព័ន្ធរុស្ស៊ី។

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ឆ្នាំសិក្សា២០២៦-២០២៧ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2026

អាហារូបករណ៍ជំនាញបច្ចេកទេស ចំនួន ១០កន្លែង កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *