អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ក្រោម​គម្រោង​អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់​ជាតិ សម្រាប់​សិស្ស​ទូទាំង​ប្រទេស។

ជំនាញ​ដែល​អាហារូបករណ៍​ផ្ដល់​ជូន​រួមមាន ជំនាញ​គ្រប់គ្រង, ជំនាញ​ទីផ្សារ, ជំនាញ​សហគ្រិនភាព ជំនាញ​ហិរញ្ញវត្ថុ​និង​ធនាគារ, ជំនាញ​ហិរញ្ញវត្ថុ និង​ទីផ្សារ​មូលបត្រ, ជំនាញ​គណនេយ្យ, ជំនាញ​គណនេយ្យ និង​ពន្ធដារ, ជំនាញ​គណនេយ្យ និង​សវនកម្ម, ជំនាញ​សេដ្ឋកិច្ច​អភិវឌ្ឍន៍, ជំនាញ​ទេសចរណ៍, ជំនាញ​បដិសណ្ឋារកិច្ច, ជំនាញ​នីតិសាស្ត្រ, ជំនាញ​រដ្ឋបាល​សាធារណៈ, ជំនាញ​ព័ត៌មានវិទ្យា, ជំនាញ​ព័ត៌មានវិទ្យា​អាជីវកម្ម, ជំនាញ​អក្សរសាស្ត្រ​អង់គ្លេស និង ជំនាញ​អក្សរសាស្ត្រ​ចិន។

អាហារូបករណ៍​ផ្ដល់​ជូន​ថ្នាក់​បរិញ្ញាបត្រ ដោយផ្ដល់អាហារូបករណ៍១០០% ចំនួន៥កន្លែង និង​អាហារូបករណ៍​៥០% ចំនួន១០កន្លែង ដែលវគ្គសិក្សានឹងចូលរៀនថ្ងៃទី២ ខែ​ធ្នូ ឆ្នាំ២០២៤។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ជំនាញ​សិក្សា និង​ព័ត៌មាន​ទូទៅ​អាច​ទំនាក់ទំនង​ទៅកាន់​គ្រឹះស្ថាន​ឧត្ដមសិក្សា​តាមរយៈ ០៩៥ ៥០៤ ១៧៩ / ០១០ ៣០០ ៦៥៦។

លក្ខខណ្ឌ​សម្រាប់​បេក្ខជន​ក្នុង​ការ​ដាក់ពាក្យ ៖ អាហារូបករណ៍​ផ្ដល់​ជូន​ដល់​សិស្ស-និស្សិត​ទូទាំង​ប្រទេស បេក្ខជន​ដែល​មក​ពី​ខេត្តព្រៃវែង បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ (ទទួល​បាន​អាទិភាព) ជា​បេក្ខជន​ដែល​ធ្លាប់​បាន​ចូល​រួម​សកម្មភាព​ការងារ​សង្គម ឬ​មាន​ជីវភាព​ខ្វះខាត (ទទួល​បាន​អាទិភាព) ត្រូវ​ភ្ជាប់​ជាមួយ​លិខិត​បញ្ជាក់​ថា បាន​ចូលរួម​សកម្មភាព​សង្គម ឬ​លិខិត​បញ្ជាក់​ភាព​ក្រីក្រ​ចេញ​ដោយ​អាជ្ញាធរ​មានសមត្ថកិច្ច។ ជា​មួយ​គ្នា​នេះ បេក្ខជន​ត្រូវ​បំពេញ​ពាក្យ​ស្នើសុំ​ប្រវត្តិរូប​សង្ខេប សលាកបត្រ​ឯកត្តជន​ (មាន​គំរូ) សិស្ស-និស្សិត​ត្រូវ​បំពេញ​កិច្ចសន្យា​ខិតខំ​រៀន​សូត្រ និង​គោរព​តាម​វិធាន​បទបញ្ជាផ្ទៃក្នុង​របស់​ក្រុមការងារ។ គួរ​ជម្រាប​ថា បេក្ខជន​ដែល​ជ្រើសរើស​ថ្នាក់​បរិញ្ញាបត្ររង​ត្រូវ​មាន​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​ប្រឡង​ធ្លាក់​មធ្យមសិក្សា​ទុតិយភូមិ។ បេក្ខជន​ស្នើ​ថ្នាក់​បរិញ្ញាបត្រ​ត្រូវ​មាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​ដែល​មាន​តម្លៃស្មើ។

ដើម្បី​ធ្វើ​ការ​ដាក់ពាក្យ បេក្ខជន​អាច​ស្នើ​ពាក្យ​អាហារូបករណ៍​បាន​តាម​៣របៀប ដោយ​ទី​មួយ បេក្ខជន​អាច​ដាក់ពាក្យ​ដោយ​ផ្ទាល់​នៅ​ទីស្នាក់ការ​អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ដែល​មាន​អាសយដ្ឋាន​ផ្ទះលេខ៤៤ ផ្លូវលេខ៤៣២ សង្កាត់ទួលទំពូងទី១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ឬ​អាច​ទំនាក់ទំនង​ទៅកាន់ ០៩៦ ៥៩១ ៦៩៤២។ របៀប​ទីពីរ តាមរយៈ Google Form (https://forms.gle/9nhkGWXEhDbeMnVd7) អាហារូបករណ៍​អភិសន្តិភិបណ្ឌិត ស សុខា ដោយ​បំពេញ​ពាក្យ​ស្នើសុំ និង​ភ្ជាប់​ជាមួយ​នឹង​ឯកសារ​តម្រូវ Scan ឬថតឱ្យ​ច្បាស់។

របៀប​ទីបី តាមរយៈ​ក្រុម​ការងារ​អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ដោយ​បំពេញ​ពាក្យ​ស្នើសុំ និង​ភ្ជាប់​ជាមួយ​នឹង​ឯកសារ​តម្រូវ Scan ឱ្យ​បាន​ច្បាស់ រួចផ្ញើទៅ Telegram របស់​ក្រុម​ការងារ​តាមរយៈ ៖ កញ្ញា លី សុគន្ធា (០១៧ ៦៨៤ ៨៨១) កញ្ញា វីន បញ្ញាធីតាវល័ក្ខណ៍ (០៩៦ ៥៤៩ ០៧៣៣) និង លោក ម៉ៅ រិទ្ធច័ន្ទសំណាង (០៩៦ ៥៩១ ៦៩៤២)។

ចាប់​ទទួល​ពាក្យ​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​រហូត​ដល់​ថ្ងៃទី​១៥ ខែ​វិច្ឆិកា ឆ្នាំ២០២៤៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស