អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ ១០០% សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ សិក្សា​នៅ​សាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា (IIC) និង​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម (ITI)។

ជំនាញសិក្សា​ដែលផ្តល់ជូន នៅ​សាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា មានចំនួន ១០០កន្លែង រួមមាន មហាវិទ្យាល័យ​ពាណិជ្ជកម្ម, មហាវិទ្យាល័យ​គណិតវិទ្យា និង​វិទ្យាសាស្រ្ត, មហាវិទ្យាល័យ​សេដ្ឋកិច្ច, មហាវិទ្យាល័យ​សង្គមសាស្រ្ត, មហាវិទ្យាល័យ​សិល្បៈ មនុស្សសាស្រ្ត និង​ភាសា។ ជំនាញទាំងអស់ផ្តល់ជូនការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។

ដោយឡែក​នៅ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម (ITI) មានចំនួន ១៥០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្ររង លើជំនាញ វិស្វកម្មលោហៈ (ក្រឡឹង), វិស្វកម្មរថយន្ត, អគ្គិសនី, វិស្វកម្ម​លោហៈបន្ទះបន្សារ, គ្រប់គ្រងបច្ចេកវិទ្យា, ព័ត៌មានវិទ្យា។

លក្ខខណ្ឌសម្រាប់សិស្ស និស្សិត ដាក់ពាក្យ​ស្នើសុំ ៖ សិស្សនិស្សិត​ដែលមានជីវភាពក្រីក្រ (ទទួលបានអាទិភាព), ត្រូវមានសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬសញ្ញាបត្រ​ដែលមាន​តម្លៃ​សមមូល​សម្រាប់និស្សិត​ដាក់ពាក្យ​ថ្នាក់បរិញ្ញាបត្រ, សិស្សនិស្សិត​ត្រូវ​បំពេញ​សំណុំ​ឯកសារ​ស្នើ​សុំ និង​ភ្ជាប់ឯកសារពាក់ព័ន្ធ​ឱ្យ​បានគ្រប់ និង​ត្រឹមត្រូវ, សិស្សនិស្សិត​ត្រូវ​គោរព​តាម​បទបញ្ជាផ្ទៃក្នុង និងការណែនាំ​របស់សម្ព័ន្ធ​យុវជន​អាហារូបករណ៍ (ស២)។

សំណុំ​ឯកសារ​ដែលត្រូវភ្ជាប់​ដើម្បី​ស្នើ​សុំ​អាហារូបករណ៍ ៖ ពាក្យ​ស្នើ​សុំ, ប្រវត្តិរូបសង្ខេប មានបិទរូបថតថ្មី, ពាក្យ​សុំ​ចូលជា​សមាជិក​សម្ពន្ធ​យុវជន​អាហារូបករណ៍, កិច្ចសន្យាអាហារូបករណ៍សម្ពន្ធយុវជន​អាហារូបករណ៍, សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (ថតចម្លង), សៀវភៅគ្រួសារ ឬសៀវភៅ​ស្នាក់នៅ (ថតចម្លង), សេចក្តីចម្លងសំបុត្រ​បញ្ជាក់កំណើត, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, រូបថតថ្មី ទំហំ (៤x៦) ថតពីមុខគ្មានវ៉ែនតា និង​មានផ្ទៃ​ខាងក្រោយ​ពណ៌ស ចំនួន៣សន្លឹក, លិខិតបញ្ជាក់​កិរិយាមាយាទ។

សិស្សនិស្សិត​ត្រូ​វមក​ស្នើ​សុំ និង​បំពេញ​ទម្រង់បែបបទស្នើ​សុំ​អាហារូបករណ៍​ដោយផ្ទាល់​នៅទីស្នាក់ការកណ្តាល​សម្ព័ន្ធ​យុវជនអាហារូបករណ៍ (ស២) រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ ០៩៨ ៧៧១ ១១៧។

កាលបរិច្ឆេទទទួលពាក្យ​ស្នើ​អាហារូបករណ៍ គិតចាប់ពីថ្ងៃផ្សព្វផ្សាយ​ដំណឹងនេះ រហូត​ដល់​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ សម្រាប់ការ​ចូលរៀនលើកទី១ និង​បន្ត​ទទួល​ពាក្យ​ត្រឹម​ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ សម្រាប់ការ​ចូលរៀន​លើកទី២៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

ឱ​កាស​ផ្លាស់ប្តូរ​ការ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​! ​សាកលវិទ្យាល័យ​ ​Sechenov​ ​បើក​ទទួល​ពាក្យ​អាហារូបករណ៍​ ​InteRussia​ ​2026​ ​ផ្នែក​វេជ្ជសាស្ត្រ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2026

សម្រាប់​គ្រូពេទ្យ​ ​និស្សិត​ឯកទេស ​និង​ឱសថការី​កម្ពុជា​ ​ដែល​កំពុង​ស្វែងរក​ឱកាស​ពង្រឹង​សមត្ថភាព​ ​និង​បទពិសោធន៍​ក្នុង​កម្រិត​អន្តរជាតិ​, ​ពេលនេះ​ ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ឈាន​មុខ​គេ​លេខ​១

ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ទីក្រុង​ពី​កម្មវិធី​អាហារូបករណ៍ ADB-JS នៅ​សាកលវិទ្យាល័យ​ហុងកុង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2024

កម្មវិធី​អាហារូបករណ៍ ADB កំពុង​បើក​ទទួល​សិស្ស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ហុងកុង សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ដល់​និស្សិត​អន្តរជាតិ​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ។

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2025

អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។