រាជបណ្ឌិត្យសភាកម្ពុជាដាក់ដំណើរការកម្មវិធីសទ្ទានុក្រមបច្ចេកសព្ទ តាមអនឡាញ

ភ្នំពេញ – កាលពីថ្ងៃទី១ ខែវិច្ឆិកា ​កន្លងទៅនេះ ក្រុមប្រឹក្សា​ជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់កម្មវិធី សទ្ទានុក្រមបច្ចេកសព្ទ តាមអនឡាញ ដើម្បីផ្តល់ភាពងាយស្រួល​ដល់អ្នកប្រើប្រាស់។

ឯកឧត្តមបណ្ឌិត សន ពៅ អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរបានមានប្រសាសន៍ថា អ្នកប្រើប្រាស់អាចទាញយក សទ្ទានុក្រមនេះ នៅលើទូរស័ព្ទដៃឆ្លាតវៃ ​(ស្មាតហ្វូន) ដោយគ្រាន់តែដោនឡូតនូវកម្មវិធីឈ្មោះថា Lexicon KH ។

បើតាមឯកឧត្តមបណ្ឌិត សទ្ទានុក្រមបច្ចេកសព្ទ​អនឡាញនេះ ផ្ទុក​នូវ​ពាក្យ​បច្ចេកទេស​ចំនួន ៣៧៦៦ពាក្យ ក្នុង​នោះ​មានពាក្យបច្ចេកទេសនៅលើផ្នែកកសិកម្ម ចំនួន ១៧៥ ពាក្យ, ផ្នែក​គណិតវិទ្យាចំនួន២៧៨ពាក្យ, ផ្នែកគីមីវិទ្យាចំនួន២៥៤ពាក្យ, ឈ្មោះប្រទេស​និង រាជធានី​ចំនួន៣៩០ពាក្យ, ផ្នែកទស្សនវិជ្ជាចំនួន២១៦ពាក្យ, បច្ចេកវិទ្យាព័ត៌មានចំនួន២១៣ ពាក្យ, ប្រវត្តិវិទ្យាចំនួន១៣៥ពាក្យ, ភាសាវិទ្យាចំនួន១៣៩ពាក្យ, ភូមិវិទ្យាចំនួន៤៥១ពាក្យ, រូបវិទ្យា​ចំនួន៨៦ពាក្យ, វប្បធម៌ចំនួន១៦២ពាក្យ, វិចិត្រសិល្បៈចំនួន ២៨៤ពាក្យ, វិទ្យសាស្ត្រ​នយោ​បាយ និងការទូតចំនួន១១៥ពាក្យ, វិទ្យសាស្ត្រសេដ្ឋកិច្ចចំនួន ២៤៤ពាក្យ, វេជ្ជ សាស្ត្រចំនួន​៣៣២ពាក្យ និង អក្សរសិល្ប៍ចំនួន២៩២ពាក្យ។

ឯកឧត្តមបណ្ឌិតបន្តថា ការដាក់ឱ្យប្រើ​ប្រាស់ពាក្យបច្ចេកទេសទាំងនេះ គឺមិនទាន់គិតពីបច្ចេកសព្ទដែលស្នើឡើង ដោយ​ក្រសួង​ ស្ថាប័នរដ្ឋ និងឯកជននៅឡើយទេ។

ជាមួយគ្នានេះបើតាម​ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យ​សភា​កម្ពុជាថា «​សូហ្វវែរ​សទ្ទានុក្រម​អនឡាញ​» នេះ ប្រមូលផ្តុំនូវបច្ចេកសព្ទទាំងអស់​ដែល​មាននៅក្នុងព្រឹត្តិបត្រ និងសទ្ទានុក្រមនានា ដើម្បីឱ្យអ្នកប្រើប្រាស់ភាសាខ្មែរគ្រប់មជ្ឈដ្ឋាន​ទាំងអស់ងាយស្រួល ចំណេញពេលវេលានិងថវិកា ខណៈក្រុមប្រឹក្សាជាតិភាសាខ្មែរ បាន​និងកំពុងធ្វើបច្ចុប្បន្នភាពដោយបញ្ចូលបច្ចេកសព្ទថ្មីៗបន្ថែមទៀត តាមស្ថានភាព​ជាក់ស្តែង ដើម្បីឱ្យភាសាខ្មែរសម្បូរពាក្យបច្ចេកទេសសម្រាប់ប្រើប្រាស់តាមមុខជំនាញ។

សូមបញ្ជាក់ថា នេះជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃ​រាជបណ្ឌិត្យសភាកម្ពុជា  ដោយ​កន្លងមក​ក្រុមប្រឹក្សា​ជាតិមួយ​នេះ បាន​សម្រេច​សមិទ្ធផល​ដូចជា ព្រឹត្តិបត្រ សទ្ទានុក្រម​បច្ចេកសព្ទ សៀវភៅ វេយ្យាករណ៍​ភាសា​ខ្មែរ បង្កើត​ទិន្នន័យ​ពាក្យ​ដែលមាន​ក្នុង​វចនានុក្រម​ខ្មែរ បង្កើត​សូហ្វវែរ​កំណែតម្រូវ​ភាសា​ខ្មែរ ការផ្សព្វផ្សាយ និង​មាន​សមិទ្ធផល​ផ្សេងៗ​ជាច្រើន​ទៀត ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

ក្រសួង​ប្រៃសណីយ៍​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​​ទេពកោសល្យ​ឌីជីថល​តេជោ ​២៥​កន្លែង​ ​លើ​ជំនាញ​ «​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កង់​ទិច​» ​នៅ​សាកលវិទ្យាល័យ​ ​AUPP​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2026

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​វិវត្ត​យ៉ាង​រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល ​និង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ក្នុង​យុគសម័យ​ថ្មី​ ​និង​ក្នុង​គោលបំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ការ​ប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​

អាហារូបករណ៍​ ​១០០​%​ ​ចំនួន​ ១​ ៨០៨ ​កន្លែង​ ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​សម្រាប់​សិស្ស​ទើប​ចប់​បាក់ឌុប​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2026

​សមាគម​សហព័ន្ធ​សិស្ស​-​និស្សិត​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​១ ៨០៨ ​កន្លែង​

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2024

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...