ឆ្លើយតបបដិវត្តឧស្សាហកម្ម៤.០ កម្ពុជាត្រូវការធនធានយុវជនបច្ចេកវិទ្យានិងឌីជីថល

ភ្នំពេញ៖ ប្រទេសទាំងអស់សុទ្ធតែបានមើលឃើញពីសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលចូលរួមអភិវឌ្ឍឱ្យជឿនលឿនទៅមុខ ស្របទៅនឹងរបត់នៃបដិវដ្តឧស្សាហកម្មជំនាន់ថ្មី។ ទោះជាយ៉ាងនេះក្តី ដើម្បីអនុវត្តគោលដៅវិជ្ជមានទាំងអស់នេះឱ្យបានល្អប្រសើរ កម្ពុជាត្រូវការធនធានមនុស្សជាច្រើនដើម្បីអនុវត្តសកម្មភាពនៅគ្រប់ផ្នែកទាំងអស់ តាមរយៈការអភិវឌ្ឍវិស័យឌីជីថល។ នេះជាការលើកឡើងរបស់ក្រុមអ្នកសិក្សាស្រាវជ្រាវពីរបត់បច្ចេកវិទ្យានៅកម្ពុជា។

លោក បេ ចន្រ្តា មន្រ្តីទំនាក់ទំនង នៃបណ្ឌិតសភាបច្ចេកឌីជីថលកម្ពុជា មានប្រសាសន៍ថា ក្នុងនាមប្រជាពលរដ្ឋរស់​នៅក្នុងសម័យឌីជីថល ត្រូវចេះវិវឌ្ឍន៍ខ្លួនឯងឱ្យទាន់សម័យ និង ព្យា​យាមយល់ដឹង​បច្ចេកវិទ្យាឌីជីថលថ្មីៗ។ លោកថា ភាគីពាក់ព័ន្ធទាំងអស់ រួមមានរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល វិស័យឯកជន និងសមាគមន៍មួយចំនួនបានបង្កើតកម្មវិធីបណ្ដុះបណ្ដាលបច្ចេកវិទ្យាឌីជីថលផ្សេងៗដើម្បីឱ្យយុវជនមានឱកាសចូលរួមសិក្សា។

“ប្រជាជននិងយុវជនជំនាន់ក្រោយ គួរស្វែងយល់ឱ្យបានច្រើនពីបច្ចេកវិទ្យា ពង្រឹងជំនាញឌីជីថលឱ្យកាន់តែខ្លាំង វាអាចជួយឱ្យយុវជនងាយស្រួលស្វែងរកការងារធ្វើក្នុងស្រុក និងទទួលបា​នឱកាសការងារកាន់តែទូលំទូលាយ”

លោក បេ ចន្រ្តា មន្រ្តីទំនាក់ទំនង នៃបណ្ឌិតសភាបច្ចេកឌីជីថលកម្ពុជា

ពាក់ព័ន្ធចំណុចនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានមានប្រសាសន៍ថា ដើម្បីឱ្យមានសេដ្ឋកិច្ចបែបឌីជីថលរីកចម្រើន លុះត្រា​តែ​មានការអប់រំបែបឌីជីថល។ ឯកឧត្តមបន្តថា ការអប់រំបែបឌីជីថល ឬអក្ខរកម្មឌីជីថលក្នុងបរិបទកម្ពុជាសម័យឧស្សាហកម្ម ៤.០ សំខាន់ខ្លាំងក្នុងការកែប្រែឱ្យក្លាយជាប្រទេសសេដ្ឋកិច្ចបែបឌីជីថល និងរដ្ឋាភិបាលឌីជីថល។ សេដ្ឋកិច្ចឌីជីថលអនុវត្តជោគជ័យ កម្ពុជាត្រូវតែមានធនធានមនុស្សដែលមានសមត្ថភាពឌីជីថលជាមុនសិន។

“ដើម្បីឱ្យការអប់រំបែបឌីជីថលធ្វើឡើងបានកាន់តែប្រសើរ ក្រសួងអប់រំបានធ្វើការងារជាច្រើនដើម្បីបញ្ជ្រាបចំណេះដឹងនិងបណ្តុះបណ្ដាលនៅគ្រប់កម្រិត និងនៅតំបន់នានាក្នុងប្រទេសកម្ពុជា”

ប្រសាសន៍ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ទន្ទឹមនឹងនោះដែរ លោកបណ្ឌិត គា បូរ៉ា អ្នកជំនាញ​គណនេយ្យ​ និងប្រព័ន្ធគ្រប់គ្រងក្រុមហ៊ុន មានប្រសាសន៍ថា យុវជនជំនាន់ក្រោយដែលកំពុងតែសិក្សាគួរអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនទៅលើវិស័យឌីជីថលឱ្យបានច្រើន។ ម៉្យាងទៀត អនាគតរបស់មនុស្សគ្រប់គ្នាអាចធ្វើការពីផ្ទះទៅបានដោយងាយស្រួល អាចបម្រើការងារនៅក្នុងប្រទេសដែលខ្លួនស្រឡាញ់ និងអា​ច​ប​ម្រើការងារនៅក្រុមហ៊ុនដែលខ្លួនឯងពេញចិត្តនៅជុំវិញពិភពលោកតាមរយៈឌីជីថល។

អ្នកជំនាញរូបនេះបានបន្តថា ប្រសិនបើយុវជនកម្ពុជាគ្មានសមត្ថភាពលើវិស័យឌីជីថល នោះនឹងលំបាកប្រកួតប្រជែ​ង​សមត្ថភាពក្នុងទីផ្សារការងារ។ មិនថាអ្នកមានការងារធ្វើ ឬមិនទាន់មានការងារធ្វើនោះទេ ចាំបាច់ត្រូវតែមានការខិតខំរៀន ព្រមទាំងកែច្នៃខ្លួនឯងឱ្យដើរទាន់បរិបទពិភពលោក។

បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា មាន​ប្រសាសន៍ថា បច្ចុប្បន្នបើនិយាយអំពីឧស្សាហកម្មជំនាន់៤.០ នៅកម្ពុជាអាចជួបការលំបាក ដោយសារតែធនធានមនុ​ស្ស​គ្មានគុណភាព។ លោកថាការប្រើប្រាស់បច្ចេកវិទ្យា៤.០ កម្ពុជាមិនទាន់មានកម្លាំងគ្រប់គ្រាន់ ហើយចំណេះដឹងផ្នែកអប់រំរបស់ប្រជាជននៅមានកម្រិតនៅឡើយ។

អ្នកជំនាញអប់រំរូបនេះបានបន្ថែមទៀតថា បើចង់ឱ្យកម្ពុជាជឿនលឿននៅក្នុងបច្ចេកវិទ្យា៤.០ ត្រូវការកំណែទម្រង់ធនធានមនុស្ស។ មូលធនមនុស្សជាចលកររុញច្រានវិស័យសេដ្ឋកិច្ចឱ្យកាន់តែខ្លាំង ហើយការអភិវឌ្ឍសមត្ថភាពមនុស្សទៀតសោត ចាំបាច់ការអប់រំ ការអនុវត្តជាក់ស្តែង មិនមែនប្រើត្រឹមតែទ្រឹៈស្តីនោះទេ។ គួរបញ្ជាក់ផងថា  រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ឱ្យមានគោលនយោបាយសេដ្ឋកិច្ចឌីជីថល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យស្របទៅនឹងបម្រែបម្រួលនៃបដិវត្តឧស្សាហកម្ម ៤.០ និងទាញយកផលប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជននៅទូទាំងប្រទេស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

រដ្ឋាភិបាល​ឆែក ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ថ្នាក់​អនុ​បណ្ឌិត ​និង​បណ្ឌិត ​ដល់​និស្សិត​កម្ពុជា​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឆែក ​បាន​ប្រកាស​ពី​ការ​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​ជា​ផ្លូវការ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨ ​ដល់​និស្សិត​កម្ពុជា​ដែល​មាន​បំណង​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

ឱកាសសម្រាប់យុវជនកម្ពុជា ស្វែងយល់ពីវិស័យការទូតក្នុងតំបន់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2026

កម្មវិធី ASEAN Foundation Model East Asia Summit 2026 កំពុងប្រកាសជ្រើសរើសនិស្សិតឆ្នើមចំនួន ៦០ រូប ដើម្បីចូលរួមសិក្សាស្វែងយល់ពីសន្តិសុខ សន្តិភាព

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

ក្រសួងអប់រំផ្តល់អាហារូបករណ៍ពេញលេញ សម្រាប់ជំនាញ STEM ៣២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខជនឱ្យសិក្សាអាហារូបករណ៍ពេញថ្លៃចំនួន ៣២០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួង ក្នុងក្របខណ្ឌ...

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...