ចិញ្ចឹមកូនឱ្យវៃឆ្លាត ផ្តើមចេញពីចរឹកអប់រំវិជ្ជមានរបស់ម្តាយឪពុក

ឪពុកម្តាយភាគច្រើនខិតខំចិញ្ចឹមកូនឱ្យក្លាយទៅជាក្មេងមានសមត្ថភាព កូនមានភាពវៃឆ្លាត រៀនពូកែ និងមានចរឹកលក្ខណៈល្អ។​ បច្ចុប្បន្នឪពុកម្តាយតែងព្យាយាមរកវិធីសាស្រ្តគាំទ្រ​គ្រប់យ៉ាងដើ​ម្បីជួយកូនរបស់ខ្លួនឱ្យទទួលបានជោគជ័យក្នុងការសិក្សា ក៏ប៉ុន្តែសម្រាប់អ្នកជំនាញអប់រំកុមារយល់ឃើញថា ប្រសិនចង់​ចិញ្ចឹមកូនឱ្យវៃឆ្លាតត្រូវផ្តើមចេញពីចរឹកលក្ខណៈគំរូរបស់ឪពុកម្តាយជាមុនសិន។ បន្ថែមលើនេះម្តាយឪពុកត្រូវបញ្ចូលការគាំទ្រលើកទឹកចិត្តកូន ការលេងតន្ត្រី ការគូគំនូរ លេងល្បែងកម្សាន្ត​ច្នៃប្រឌិតផ្សេងៗក្នុងគ្រួសារ។ សកម្ម​ភា​ពទាំងនេះនឹងធ្វើឱ្យសមត្ថភាពកូនខួរក្បាលរបស់កូនឈ្លាសវៃ និងបែបវិជ្ជមាននៅក្នុងដំណើរជីវិតរបស់ពួកគេ​។ នេះបើតាមការចុះផ្សាយរបស់ wikihow ។

. ការលើកទឹកចិត្តឱ្យមានទម្លាប់អាន ៖ នៅពេលដែលអ្នកអានសៀវភៅឱ្យកូនរបស់អ្នកស្តាប់ជារៀងរាល់ថ្ងៃ វាផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ពួកគេ​ ដោយសារការអានអាចជួយឱ្យកូនរបស់លោកអ្នកមានភាពឆ្លាតវៃ មានការចង់ចាំល្អ និងមានលំនឹងអារម្មណ៍ល្អគ្រប់ស្ថានភាព។ នៅពេលដែរកូនរបស់អ្នកធំអាចអានបានដោយខ្លួនឯង ពួកគេអាចជ្រើសរើសសៀ​វ​ភៅ​អានដោយខ្លួនឯង ហើយពេលនោះហើយកូនៗរបស់អ្នកប្រាកដជាស្រឡាញ់នូវអ្វីដែលពួកគេបានទទួលដោយផ្តើមចេញពីការអប់រំបែបវិជ្ជមានរបស់ម្តាយឪពុក។

. ការនិយាយអំពីសៀវភៅ ៖ សម្រាប់កូនៗរបស់លោកអ្នកដែលនៅតូចៗ អ្នកអាចសួរអំពីអ្វីដែលពួកគេបានមើលឃើញនៅលើសៀវភៅនោះ។ សម្រាប់កូនធំៗ អ្នកអាចនិយាយអ្វីដែរពួកគេគិតអំពីសៀវភៅនោះ ឬសួរនាំពួកគេពីប្រតិកម្មដែលមានចំពោះខ្លឹមសារក្នុងសៀវភៅ។ ប្រសិនបើឪពុកម្តាយអាចបង្កើតការអានឱ្យក្លាយជាចំណុចស្វែងរកគំនិត នោះអ្នកនឹងអាចបណ្តុះគំនិតកូនៗរបស់អ្នកឱ្យរីកចម្រើនបានឆាប់រហ័សបំផុត​។

គន្លឹះងាយៗនៅពេលអានសៀវភៅជាមួយកូន អ្នកអាចសួរសំណួរទៅកាន់ពួកគេ ឧទាហរណ៍ តើសត្វនេះហៅថាយ៉ាងម៉េចកូន​? តើសត្វនិងចូលចិត្តស៊ីអ្វី? វារស់នៅទីកន្លែងណា? ទន្ទឹមគ្នានេះ អ្នកអាចបង្ហាញចំណាប់អារម្មណ៍ទៅលើអំណានកូនធំៗដោយសួរពួកគាត់ កូនកំពុងអានសៀវភៅអ្វី ឬតើកូនចូលចិត្តចំណុចអ្វីជាងគេក្នុងសាច់រឿងនេះ? កុំភ្លេចសួរសំណួរអំពីសៀ​វ​ភៅ​ដែរពួកគេទើបតែអានរួច​ តើកូនរៀនបានអ្វីអំពីសៀវភៅនេះ? តើកូននឹងសម្រេចចិត្តដូចតួអង្គក្នុងសាច់រឿងដែរឬអត់កូន?

៣. និយាយអំពីរឿងរ៉ាងជីវិតរាល់ថ្ងៃឱ្យកូនស្តាប់ ៖ មិនធ្ងន់ធ្ងរនោះទេ ហើយក៏មិនមែនជារឿងអាក្រក់ដែរដែលឪពុកម្តាយនិយាយពីរឿងរ៉ាវជីវិតឱ្យកូនស្តាប់។ និយាយបែបសាមញ្ញៗ​អំពីជីវិតប្រចាំថ្ងៃដែរមើលទៅដូចជារឿងសម្រាប់មនុស្សធំពេញវ័យ។ និយាយពីប្រវត្តិដូនតា ឬវង្សត្រកូល ឬប្រវត្តិអស្ចារ្យនៃជីតា ឬសាច់ញាតិ។ កុមារកំពុងរៀនអំពីដំណើរការរបស់ពិភពលោក ដូច្នេះហើយអ្វីគ្រប់យ៉ាងហាក់បីដូចជាថ្មីនិងគួរឱ្យរំភើបសម្រាប់ពួកគេ។ ប្រាប់កូនៗអំពីជីវិតរបស់អ្នក ឬក៏ប្រាប់ពួកគេថាអ្នកធ្វើអ្វីខ្លះកំឡុងពេលដើរផ្សា នោះកូនរបស់លោកអ្នកនឹងរៀនបានពីអ្វីដែលអ្នកបានចែករំលែកដោយនឹកស្មានមិនដល់។

កុំភ្លេចចំណុចនេះ អ្នកគួរតែសួរសំណួរដែលអាចឱ្យកូនរបស់អ្នកនិយាយចេញពីអារម្មណ៍ គំនិតយោបល់ និងការគិតរបស់ពួកគេនិងតាមដានយ៉ាងយកចិត្តទុកដាក់។ សួរពួកគេពីមូលហេតុអ្វីបានគេគិតបែបនេះ គិតបែបនោះ? អ្នកអាចសួរពួកគេដោយភ្ជាប់ឧទាហរណ៍ថា តើសកម្មភាពដែរកូនចូលចិត្តធ្វើជាអ្វី ឬហេតុអ្វីបានកូនចូលចិត្តលេងបាល់ទាត់? សំណួរបំផុសគំនិត មានឥទ្ធិពលលើដំណើរជីវិតរបស់កូន។

៤. ទម្លាប់កំណត់ពេលវេលាឱ្យបានច្បាស់លាស់ជាមួយកូន៖​​ ទោះបីអនុញ្ញាតឱ្យកូនមើលទូរទស្សន៍ លេងហ្គេម មើលវីដេអូ ឬប្រើប្រាស់កម្មវីធីកម្សាន្តផ្សេងៗក៏ត្រូវមានពេលវេលាច្បា​ស់​លាស់​ដែរ។ ឪពុកម្តាយត្រូវប្រាកដថាពេលវេលាទាំងនោះនឹងអត្ថប្រយោជន៍សម្រាប់ការរៀនសូត្ររបស់កូន។ អ្នកជំនាញជាច្រើនបានផ្តល់យោបល់ថា ក្មេងក្រោមអាយុពីរឆ្នាំមិនគួរឱ្យមើលកញ្ចក់អេក្រង់គ្រប់ប្រភេទនោះទេ។ ទន្ទឹមគ្នានេះម្តាយឪពុកគួរកំណត់ពេលវេលាមួយម៉ោងទៅពីរម៉ោង​ក្នុងមួយថ្ងៃសម្រាប់កុមារមានអាយុចាប់ពីពីរឆ្នាំឡើងទៅ។

អ្នកអាចប្រើប្រាស់ពេលវេលានិយាយជាមួយកូន ហាត់ប្រាណ និងបង្កើតភាពច្នៃប្រឌិតជំនួសឱ្យការចំណាយពេលវេលាច្រើនទៅលើអេឡិកត្រូនិច ហើយសកម្មភាពទាំងអស់នេះអាចផ្តល់អត្ថប្រយោជន៍រយៈពេលយូរ ព្រមទាំងជួយអភិវឌ្ឍន៍បញ្ញា ស្មារតី​ និងសុខភាពកូនៗរបស់លោកអ្នកថែមទៀតផង។ លើសពីនេះឪពុកម្តាយគួរតែពិភាក្សាយ៉ាងម៉ឺងម៉ាត់ជាមួយកូន អំពីបញ្ហាសុវត្ថិភាពនៅលើប្រព័ន្ធអ៊ីនធឺណេត។​ អ្នកគួរបង្ហាញនិងលើកទឹកចិត្តពួកគេឱ្យមានភាពក្លាហានក្នុងការនិយាយនៅពេលដែរពួកគេកត់សម្គាល់ឃើញអ្វីដែរខុសប្រក្រតី។ ប្រសិនជាកូនរបស់លោកអ្នកសួរសំណួរអំពីរឿងរ៉ាវពិភពលោកដែលយល់ថាពិបាករកចម្លើយភ្លាមៗ សូមនាំអារម្មណ៍កូនឱ្យស្វែងរកចម្លើយនៅលើអ៊ីនធឺណេតភ្លាមៗ។ សកម្មភាពទាំងនេះនឹងជួយបង្រៀនពួកគេឱ្យចេះប្រើប្រាស់អ៊ីនធឺណេតដើម្បីរៀន រៀនដោយឆ្លាតវៃ រៀនដោយមានទំនួលខុសត្រូវ ផ្តើមចេញពីចរឹកលក្ខណៈអប់រំវិជ្ជមានរបស់ម្តាយឪពុក៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យាឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៥០កន្លែង កំពុងរង់ចាំសិស្សដែលមិនបានជាប់ថ្នាក់ទី១២ ដើម្បីសិក្សាជំនាញវិជ្ជាជីវៈ នៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា ដែលគាំទ្រដោយ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 26/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី