មតិកែលម្អ គឺជាមូលដ្ឋានគ្រឹះ នៃការពង្រឹងសមត្ថភាពត្រិះរិះពិចារណា (Critical thinking)

ការត្រិះរិះពិចារណា (Critical thinking) គឺជាជំនាញចាំបាច់បំផុតមួយសម្រាប់ការរស់នៅក្នុងសម័យទំនើប ព្រោះជំនាញនេះ​អនុញ្ញាតឱ្យអ្នកអាចវិភាគព័ត៌មាន និងទិន្នន័យផ្សេងៗ​ដោយភាពច្បាស់លាស់ និងវិនិច្ឆ័យដោយហេតុផល។ ជំនាញនេះក៏ជាជំនាញពិសេសមួយ ដែលត្រូវបានគេប្រើដើម្បីផ្ដល់ជាមតិកែលម្អ និងស្ថាបនាផងដែរ។ មតិកែលម្អ គឺជាឧបករណ៍មានឥទ្ធិពលក្នុងការបង្កើនសមត្ថភាពត្រិះរិះពិចារណា។ តាមរយៈការទទួលយកមតិកែលម្អ អ្នកអាចកំណត់ចំណុច ដែលអ្នកត្រូវកែប្រែ និងអភិវឌ្ឍ ហើយអាចប្រឈមមុខនឹងបញ្ហាជាមួយនឹងភាពធន់។

១. ចាប់យកភាពច្បាស់លាស់ ៖ នៅពេលដែលអ្នកទទួលយកមតិកែលម្អ រឿងមួយដែលអ្នកត្រូវធ្វើ គឺ ចាប់យក និងយល់ឱ្យច្បាស់ នូវគំនិត ឬទស្សនៈ ដែលអ្នកដទៃផ្ដល់ឱ្យអ្នក។ អ្នកអាចសួរសំណួរបន្ថែម ដើម្បីធានាថា អ្នកយល់ច្បាស់គំនិតនោះ ហើយអាចធ្វើវាបានល្អ។ ការសួរសំណួរមិនត្រឹមតែជួយឱ្យអ្នកយល់នូវគំនិត និងមតិកែលម្អបានច្បាស់ប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏អាចគិតបានស៊ីជម្រៅអំពីទស្សនៈ ឬគំនិតនោះ។

២. ឆ្លុះបញ្ចាំងឱ្យបានស៊ីជម្រៅ ៖ នៅពេលដែលអ្នកទទួលបានមតិកែលម្អ សូមចំណាយពេល ដើម្បីឆ្លុះបញ្ចាំងអំពីគំនិតទាំងនោះឱ្យបានស៊ីជម្រៅ។ ពិចារណា អំពីគំនិតទាំងនោះ ទៅតាមសមត្ថភាព និងលទ្ធភាព នៃចំណេះដឹង និងជំនឿរបស់អ្នក។ ការឆ្លុះបញ្ចាំង គឺជាធាតុផ្សំដ៏សំខាន់នៃការគិតបែបត្រិះរិះ ព្រោះសកម្មភាពនេះ នឹងធ្វើឱ្យអ្នកដឹងអំពីសមត្ថភាពនៃការគិត និងចន្លោះប្រហោងនៃការយល់ដឹងរបស់អ្នក។ វិធីសាស្ត្របែបវិចារណញាណនេះ អាចនាំអ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់ និងពង្រឹងសមត្ថភាពក្នុងវិភាគ និងសិក្សាចំណេះដឹងថ្មីៗ។

. បើកចិត្តទទួលយកមតិផ្ទុយ ៖ មតិកែលម្អដែលអ្នកទទួលបានពីអ្នកដទៃ អាចជាមតិដែលផ្ទុយពីការយល់ឃើញរបស់អ្នក។ ដូច្នេះ អ្នកអាចចាប់យកឱកាសនេះ ដើម្បីពង្រឹងសមត្ថភាពគិតបែបត្រិះរិះ ព្រោះសមត្ថភាពត្រិះរិះ នឹងរីកចម្រើន នៅពេលអ្នកបើកចិត្តពិចារណាឡើងវិញ នូវគំនិតដែលអ្នកទទួលបាន។ ការពិចារណា លើមតិផ្ទុយ អាចជួយឱ្យអ្នកពង្រឹងសមត្ថភាពដោះស្រាយបញ្ហា និងសម្រេចចិត្តបានត្រឹមត្រូវជាងមុន។

៤. អនុវត្តមតិកែលម្អ ៖ ការអនុវត្តមតិកែលម្អដែលអ្នកទទួលបាន គឺជាជំហានជាក់ស្ដែងមួយ ក្នុងការអភិវឌ្ឍជំនាញត្រិះរិះពិចារណា។ សកម្មភាពនៃការអនុវត្តមតិកែលម្អ នឹងធានាថា អ្នកមិនត្រឹមតែទទួលបានគំនិត ឬទស្សនៈក្នុងខ្លួនប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏អាចសិក្សា និងពិសោធន៍បន្ថែម តាមរយៈការអនុវត្តជាក់ស្ដែងផងដែរ។

៥. ជំរុញការសន្ទនាបើកចំហ ៖ ការសន្ទនាបើកចំហជាមួយ អ្នកផ្ដល់មតិកែលម្អពិតជាមានសារៈសំខាន់ណាស់ ។ តាមរយៈការពិភាក្សា អ្នកអាចស្វែងយល់អំពីទស្សនៈ ដែលមានលក្ខណៈចម្រុះ, ងាយស្រួលសួរសំណួរ និងទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅ។ ការផ្លាស់ប្ដូរគំនិតនេះ គឺជាមូលដ្ឋានគ្រឹះ នៃការត្រិះរិះពិចារណា ព្រោះវាអនុញ្ញាតឱ្យអ្នក វាយតម្លៃលើព័ត៌មានបានច្រើនជ្រុង និងជំរុញឱ្យអ្នកចង់សិក្សារៀនសូត្រអំពីចំណេះដឹងថ្មីៗបន្ថែម។

៦. អនុវត្តឱ្យបានទៀងទាត់ ៖ ការអនុវត្តចំណេះដឹង និងគំនិត ដែលអ្នកទទួលបាន ពីមិត្តភក្ដិ ថ្នាក់ដឹកនាំ ឬអ្នកណែនាំបានជាប់ជាប្រចាំ នឹងធ្វើឱ្យអ្នកមានចំណេះដឹង និងបទពិសោធន៍កាន់តែទូលំទូលាយ។ ប្រភពនៃចំណេះដឹងនេះ នឹងធ្វើឱ្យអ្នកមានភាពប៉ិនប្រសប់ក្នុងការវិភាគព័ត៌មាន និងវិនិច្ឆ័យលើរឿង ព្រឹត្តិការណ៍ ឬហេតុការណ៍ ដោយប្រើហេតុផល៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...