តើ​សិស្សថ្នាក់ទី១២គួរស្វែងរកអាហារូបករណ៍នៅសាកលវិទ្យាល័យមុនពេលប្រឡងបាក់ឌុបដែរឬទេ?

ភ្នំពេញ – ការត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺជាអ្វីដែលសិស្សថ្នាក់ទី១២ត្រូវធ្វើ ដោយ​ត្រូវ​រៀបចំពេលវេលា និងត្រៀមលក្ខណៈសម្បត្តិដើម្បីប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យ និងបន្តជំហានបន្ទាប់នៃគោលដៅជីវិត ។ ជាមួយ​គ្នានេះ មាន​សំណួរ​មួ​យ​បាន​លើក​ឡើងថា តើ​សិស្ស​ថ្នាក់ទី១២ គួរ​តែស្វែង​រក ឬ​សម្លឹង​មើល​អាហារូបករណ៍​នៅ​តាម​សាកលវិទ្យាល័យ​ទុកជាមុនដែរ ឬទេ?

ចំពោះសំណួរនេះ យុវជន ហ៊ូ ខេមរៈបុត្រ ជានិស្សិតអាហារូបករណ៍ឆ្នាំទី១ នៃសាកលវិទ្យាល័យខេមតិចបានលើកឡើងថា សិស្ស​ថ្នាក់ទី១២ គួរតែស្វែងរកអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យមុនពេលការប្រឡងបាក់ឌុបមកដល់ ព្រោះសាកលវិទ្យាល័យ ឬគ្រឹះស្ថានសិក្សាខ្លះបានប្រកាស​ផ្ដល់អាហារូបករណ៍តាំងពីមុន​ការ​ប្រឡង​បាក់ឌុប​មក​ដល់ម្ល៉េះ ហើយ​កន្លែង​ខ្លះ​ទៀត​ក៏​បិទទទួលពាក្យប្រឡងអាហារូបករណ៍មុនពេលការប្រកាសលទ្ធផលបាក់ឌុបក៏​មាន ។ តែយ៉ាងណាក្នុងកំឡុងពេល ដាក់ពាក្យអាហារូបករណ៍ សិស្សមិនត្រូវផ្ដោតទៅលើតែអាហារូបករណ៍ពេកនោះទេ ដោយ​ត្រូវចំណាយពេលវេលាឱ្យបានល្អជាមួយការមើលមេរៀន ធ្វើលំហាត់ និងថែរក្សាសុខភាពដើម្បីត្រៀមខ្លួនប្រឡង ដើម្បី​ឱ្យ​ទទួលបានលទ្ធផលល្អ និងឱកាសទទួលបានអាហារូបករណ៍ពីសាកលវិទ្យាល័យកាន់តែងាយស្រួល ។

សម្រាប់ យុវជន​ ភី លីម៉េង ដែល​ក៏​ជានិស្សិតទទួល​បាន​អាហារូបករណ៍ផងដែរនោះ ក៏​យល់ស្រប​ដូចយុវជន ហ៊ូ ខេមរៈបត្រ ដែរ ក្នុងនោះ​ លីម៉េង ក៏​បានចែក​រំលែក​នូវ​បទពិសោធន៍ ក្នុង​ការ​ស្វែង​រក​អាហារូបករណ៍ ដោយ​បើតាមយុវជន​រូបនេះថា ព័ត៌មានអាហារូបករណ៍ នៃសាកលវិទ្យាល័យនីមួយៗ គឺគេតែងតែធ្វើការផ្សព្វផ្សាយតាមរយៈរូបភាពផ្សេងៗគ្នាដូចជា ការបិទប្រកាសនៅសាកលវិទ្យាល័យផ្ទាល់ ការចុះផ្សាយតាមបណ្ដាញសង្គមអ៊ីនធើណិត (Facebook, Telegram) ការផ្សព្វផ្សាយតាមរយៈសាកលវិទ្យាល័យដែលចុះទៅផ្សព្វផ្សាយនៅតាមវិទ្យាល័យ និងសកម្មភាពផ្សេងៗជាច្រើន ។

និស្សិតអាហារូបករណ៍រូបនេះ បន្តថា ប្រសិនបើខ្លួន​មិនមានឱកាសបានអាហារូបករណ៍ទេ ម្ល៉េះ លីម៉េង ត្រូវធ្វើការផង រៀនផងដើម្បីមានឱកាសរៀនបន្តព្រោះបញ្ហាជីវភាព ។ ដូចនេះអាហារូបករណ៍សិក្សានៅថ្នាក់មហាវិទ្យាល័យពិតជាដើរតួយ៉ាងសំខាន់ក្នុងការសម្រាលបន្ទុកចំណាយក្នុងគ្រួសាររបស់ លីម៉េង និងផ្ដល់ឱកាសសិក្សាបន្តក្នុងការសម្រេចគោលដៅជីវិតរបស់ភីម៉េង ។

ជារួមយុវជន ហ៊ូ ខេមរៈបុត្រ និងយុវជន ភី លីម៉េង ក៏​លើកទឹកចិត្តដល់សិស្សានុសិស្ស​ដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ ឬកំពុងត្រៀមខ្លួនស្វែងរកអាហារូបករណ៍ខិតខំរៀនសូត្រដើម្បីមានឱកាសទទួលបានអាហារូបករណ៍ផ្សេងៗ ព្រោះអាហារូបករណ៍សម្រាប់តែអ្នកដែលខិតខំតែប៉ុណ្ណោះ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​៤​ជំនាញ​ ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2026

​ក្រោម​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ «​អេមរុ ​រ៉ាយស៍ ​ខេមបូឌា​» ​(​Amru​ ​Rice​ ​Cambodia​) ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​) ​កំពុង​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​...

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។