កញ្ញា សុខ វណ្ណនីកា ៖ ស្វែងរកអាហារូបករណ៍ដែលខ្លួនពេញចិត្ត ជាកិច្ចការដែលយុវជនត្រូវហ៊ានសាកល្បង

សៀមរាប – កញ្ញា សុខ វណ្ណនីកា មានអាយុ១៩ បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅវិទ្យាល័យអង្គរ ឆ្នាំ២០២០ និង​ជាបេក្ខនារីម្នាក់ក្នុងចំណោមបេក្ខនារីប្រាំនាក់ដែលត្រៀមខ្លួនទៅសិក្សានៅទឹកដីនៃសហរដ្ឋអាមេរិក តាមរយៈកម្មវិធីអាហារូបករណ៍មួយឈ្មោះថា SHE-CAN College Scholarship Program ។ កម្មវិធីអាហារូបករណ៍នេះ ផ្ដល់ឱ្យ​សិស្ស​ស្រីទទួលបានការអប់រំជំនា​ញភាពជាអ្នកដឹកនាំ និងសិទ្ធិអំណាចសម្រេចចិត្តជួយដោះស្រាយបញ្ហានានាក្នុងសហគមន៍ ។

កញ្ញា សុខ វណ្ណនីកា បានប្រាប់មកកាន់ AMS ថា ការសម្រេចចិត្តដាក់ពាក្យអាហារូបករណ៍ SHE-CAN ព្រោះយល់ឃើញថាអាហារូបករណ៍នេះ មិនត្រឹមតែជាអាហារូបករណ៍ដែលផ្ដល់ឱ្យសិស្សនារីបានសិក្សានៅសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែជាកម្មវិធីអាហារូបករណ៍ពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំដល់ស្ត្រីវ័យក្មេង​ ។

តើធ្វើដូចម្តេចខ្លះទើប វណ្ណនីកា ទទួលបានអាហារូបករណ៍ SHE-CAN ទៅ​សិក្សានៅសហរដ្ឋអាមេរិក? កញ្ញា សុខ វណ្ណនីកា បាននិយាយថា ក្នុងនាមជាយុវជនត្រូវចេះចាប់យកឱកាសស្វែង​រកអាហារូបករណ៍ដែលខ្លួនពេញចិត្ត និងចាត់ទុកជាការសាកល្បងសមត្ថភាព ។ អាហារូបករណ៍សិក្សានៅក្រៅប្រទេសនឹងផ្ដល់​បទពិសោធន៍ឱ្យសិស្ស​-និស្សិត​កាន់តែរឹងមាំចិត្តគំនិត​ និងយល់កាន់តែច្បាស់ពីសង្គមខាងក្រៅ ។

កញ្ញា វណ្ណនីកា បានបន្តរៀបរាប់ពីដំណាក់កាលដាក់ពាក្យយកអាហារូបករណ៍ SHE-CAN ថា បេក្ខជនទាំងអស់ត្រូវតែជានារី មានអាយុចន្លោះពី១៧ ដល់ ២០ឆ្នាំ មានប្រវត្តិសិក្សាល្អនៅថ្នាក់វិទ្យាល័យ ។ លើសពីនេះ មុនជាប់ជាបេក្ខភាពអាហារូបករណ៍ ឬ SHE-CAN Scholar បេក្ខនារីទាំងអស់ត្រូវតែឆ្លងកាត់ការប្រកួតប្រជែងដំណាក់កាលសំខាន់ៗដូចជា ការបំពេញនិងដាក់ពាក្យតាមប្រព័ន្ធអនឡាញ វគ្គសម្ភាសន៍ពីរ ឬបីដំណាក់កាល វគ្គជជែកពិភាក្សាព្រឹត្តិការណ៍សង្គម វគ្គវេទិកានិយាយសាធារណៈ ការធ្វើគម្រោង​ (Take Lead Project) វគ្គប្រឡងតេស្តភាសាអង់គ្លេស IELTS ឬ TOEFL និងវគ្គប្រឡងតេស្តអន្តរជាតិ SAT ។ យ៉ាង​ណា​លក្ខខណ្ឌខាង​លើអាច​ប្រែប្រួលជាក់ស្តែងទៅតាមឆ្នាំសិក្សានីមួយៗ ។

ញញឹមបន្តិច រួចបន្តនិយាយថា កញ្ញានឹងត្រូវទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Lafayette (Lafayette collège)នៃរដ្ឋ Easton Pennsylvania ដោយត្រៀមចេញដំណើរនៅដើមខែសីហា ខាងមុខនេះ ។ កញ្ញាមិនទាន់បានជ្រើសរើសជំនាញនៅឡើយទេ ព្រោះខាងសាលានឹងផ្ដល់ឱកាសឱ្យ​សិស្សស្វែងយល់បន្ថែម និងអាចកំណត់ជ្រើសរើសជំនាញដែលខ្លួនចង់រៀនបន្ទាប់ពីបញ្ចប់ឆ្នាំសិក្សាទី១ ។

យុវតីវ័យ ១៩ឆ្នាំរូបនេះ បាននិយាយពីបទពិសោធន៍ផ្ទាល់ខ្លួនទៀតថា មុនជាប់ជាបេក្ខភាពរបស់អាហារូបករណ៍ SHE-CAN កញ្ញាក៏បានជាប់ជាបេក្ខភាពអាហារូបករណ៍នៅសាកលវិទ្យាល័យចំនួន២ ក្នុងស្រុកមាន វិទ្យាស្ថានភាសាបរទេស(IFL) និងសាកលវិទ្យាល័យអង្គរ ប៉ុន្តែកញ្ញានៅបន្តដាក់ពាក្យប្រឡងប្រជែងSHE-CAN នេះទៀត ដោយហេតុស្រឡាញ់ និងក្ដីស្រមៃបន្តការសិក្សានៅក្រៅប្រទេស ។

កញ្ញាបន្តដោយក្ដីរីករាយថា ៖

“ការបោះបង់ឱកាសខ្លះ មិនមែនសុទ្ធតែជា​រឿងអាក្រក់នោះទេ ប្រសិនបើយើងខិតខំចាប់ឱកាសកាន់តែធំ នោះយើងនឹងខិតខំកាន់តែខ្លាំង”

យុវតីមានស្រុកកំណើតខេត្តសៀមរាបរូបនេះ បានបន្ថែមថា ដើម្បីសម្រេចក្ដីស្រមៃធំ យុវជនត្រូវខិតខំឱ្យអស់ពីសមត្ថភាព តាំងស្មារតីឱ្យបានមាំមួន ដាក់ចិត្តដាក់កាយព្យាយាមប្រកួតប្រជែង បើទោះជាលទ្ធផលបែបណាក៏ដោយ វាជាលទ្ធផលដែលបានខិតខំឱ្យអស់ពីសមត្ថភាព ។ ជាមួយគ្នានេះ នីកា ក៏បានត្រៀមខ្លួនរួចរាល់ដើម្បីបន្សាំខ្លួនឱ្យរស់នៅទីនោះ ដើម្បី​ងាយស្រួលទាំងការសិក្សា ទំនាក់ទំនង ការរស់នៅ និងការថែរក្សាសុខភាពជាដើម ។

ជាចុងក្រោយកញ្ញា សុខ វណ្ណនីកា បានលើកទឹកចិត្តដល់ប្អូនៗជំនាន់ក្រោយ ដែលទើបបានបញ្ចប់ថ្នាក់វិទ្យាល័យថា ប្រសិនបើមានបំណងចង់បន្តការសិក្សានៅក្រៅប្រទេស ត្រូវដាក់ពាក្យស្នើសុំអាហារូបករណ៍ឱ្យបានច្រើនប្រទេស ត្រូវស្វែងយល់និងចេះតាមដានអំពីអាហារូបករណ៍នោះឱ្យបានកាន់តែច្បាស់ ទើប ទទួលបានជោគជ័យ ឬទទួលបានអាហារូបករណ៍ដូចក្ដីបំណង ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

អាហារូបករណ៍​ពី​ធនាគារ​ពិភពលោក​ សម្រាប់​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​តា​កែវ ​ចំនួន​ ​២៥០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2026

​ក្រោម​គម្រោង​ជំនាញ​ដើម្បី​ការងារ​កាន់តែ​ប្រសើរ​ ​ដែល​ជា​កិច្ចសហការ​រួមគ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​, ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ព្រមទាំង​ ធនាគារ​ពិភពលោក​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2025

កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...