រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលើកទឹកចិត្តសិស្សនិទ្ទេសល្អឱ្យប្រឡងចូលរៀននៅវិទ្យាស្ថានគរុកោសល្យ

ភ្នំពេញ- ឯកឧត្ដមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ក្រសួងលើកទឹកចិត្តសិស្សដែលមានសមត្ថភាពដាក់ពាក្យប្រឡងចូលរៀននៅវិទ្យាស្ថានគរុកោសល្យ ។ ទន្ទឹមគ្នានេះ លើកទឹកចិត្តសិស្សនិទ្ទេស A, B, C ឱ្យចូលរៀន និងដំឡើងឋានៈដល់បេក្ខជនដែលបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានគរុកោសល្យ ។ ឯកឧត្ដមអគ្គបណ្ឌិត សភាចារ្យក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ភោធដាក់ឱ្យប្រើប្រាស់នូវនូវអគារ និងសមិទ្ធផលនានានៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ កាលពីសប្ដាហ៍ទី២នៃខែកុម្ភៈកន្លងទៅ ។

ឯកឧត្ដមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្ថែមថា ក្រសួងអប់រំបានរៀបចំគុណវុឌ្ឍគ្រូឧទ្ទេសឱ្យត្រូវតាមស្តង់ដា និងរៀបចំផែនការជ្រើសរើសគរុនិស្សិតល្អជាគ្រូឧទ្ទេស ។ ឯកឧត្ដមអគ្គបណ្ឌិត សភាចារ្យ បន្តថា ក្រសួងបានបង្កើតឱ្យមាន Digital Center សាងសង់ផ្ទះគ្រូឧទ្ទេសនៅវិទ្យាស្ថានគរុកោសល្យ ដើម្បីទាក់ទាញគ្រូឧទ្ទេស និងផ្ទេរគ្រូបង្រៀន ដែលមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ និងមានសមត្ថភាពចូលបម្រើការនៅវិទ្យាស្ថានគរុកោសល្យ ។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់បន្ថែមថា ក្រសួងអប់រំនឹងពង្រីកឱកាសសម្រាប់គ្រូឧទ្ទេស ដើម្បីដំឡើងគុណវុឌ្ឍ ដោយត្រូវបញ្ជូនគ្រូឧទ្ទេសទៅបន្តការសិក្សានៅបរទេស និងប្រើប្រាស់កម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់នៅក្នុងស្រុកដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា  ។

“ក្រសួងពិនិត្យ និងគាំទ្រដំណើរការទទួលស្គាល់វិទ្យាស្ថានគរុកោសល្យ ជាគ្រឹះស្ថានឧត្តមសិក្សា ដោយត្រូវស្នើសុំឱ្យគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំកម្ពុជាធ្វើការវាយតម្លៃវិទ្យាស្ថានគរុកោសល្យដើម្បីកែលម្អ”

ឯកឧត្ដមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្ថែមថា ការកែលម្អវិធានការសម្រាប់ការវាយតម្លៃបញ្ចប់ការសិក្សានៅវិទ្យាស្ថានគរុកោសល្យ ត្រូវរៀបចំឱ្យមានពិន្ទុតាមប្រព័ន្ធ GPA កែលម្អការប្រឡងបញ្ចប់ និងកម្មសិក្សាគរុកោសល្យ ។ លើសពីនេះ អភិវឌ្ឍផែនការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរយៈពេលវែង សម្រាប់ដំឡើងគុណវុឌ្ឍគ្រូបង្រៀនរហូតដល់ឆ្នាំ២០៣០ ព្រមទាំងរៀបចំដំណើរការនៃប្រព័ន្ធធានាគុណភាពផ្ទៃក្នុង ។

សូមជម្រាបជូនថា អគារ និងសមិទ្ធផលនានានៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ  បានដាក់សម្ភោធឱ្យដំណើរការ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលនៃប្រទេសជប៉ុន និងប្រជាជនជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារ JICA ។ គម្រោងនេះ គោលបំណងពង្រឹងមូលដ្ឋានជារូបវ័ន្តចាំបាច់សម្រាប់វិទ្យាស្ថានគរុកោសល្យចំនួនពីរ គឺ នៅរាជធានីភ្នំពេញ និងបាត់ដំបង ដើម្បីប្រែក្លាយខ្លួនជាគ្រឹះស្ថានអប់រំគ្រូបង្រៀនថ្នាក់បរិញ្ញាប័ត្ររយៈពេល៤ឆ្នាំ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១៥០កន្លែង ដល់លោកគ្រូ-អ្នកគ្រូតាមគ្រឹះស្ថានមធ្យមសិក្សាគោលដៅ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2026

តាមរយៈគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) ក្រសួងអប់រំ យុវជន និងកីឡា នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។