ភ្នំពេញ – កម្មវិធីអាហារូបករណ៍សាច់ប្រាក់ AEON 1% Club សម្រេចបើកផ្ដល់អាហារូបករណ៍សាច់ប្រាក់ដល់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាពិសេសកំពុងសិក្សានៅឆ្នាំទី២ ដល់ទី៤ ឆ្នាំសិក្សា២០២២-២០២៣ ។ អាហារូបករណ៍នឹងផ្ដល់ជូនទឹកប្រាក់ចំនួន ១៣០០ដុល្លារក្នុងមួយឆ្នាំរហូតចប់កម្មវិធីសិក្សា ។
លក្ខខណ្ខដែលបេក្ខជនដាក់ពាក្យគួរមាន ត្រូវជានិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ដល់ទី៤ និងកំពុងសិក្សានៅក្នុងដេប៉ាតេម៉ង់បច្ចេកវិទ្យាព័ត៌មាន ដេប៉ាតេម៉ង់ភាសាអង់គ្លេស ដេប៉ាតេម៉ង់សិក្សាអន្តរជាតិ និងដេប៉ាតេម៉ង់ភាសាជប៉ុនក្នុងឆ្នាំសិក្សា២០២២-២០២៣ ។ ជាមួយគ្នានេះ ជានិស្សិតដែលមានលទ្ធផលការសិក្សាល្អដូចជា មានពិន្ទុ GPA ៣.០ ឬច្រើនជាងនេះ និងមានសមត្ថភាពក្នុងការប្រើប្រាស់ភាសាអង់គ្លេស ។

សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ត្រូវភ្ជាប់ជាមួយលិខិតមួយចំនួនដូចជា ប្រវត្តិរូបសង្ខេប (បច្ចុប្បន្នភាព) ប្រតិចារិកសិក្សា លិខិតបញ្ជាក់ការសិក្សា(លិខិតបញ្ជាក់ចុះឈ្មោះឆ្នាំសិក្សាថ្មី) និងអត្ថបទតែងសេចក្ដីពាក់កណ្ដាលក្រដាស A4 ឬមិនលើសពី១ទំព័រ ។ ការតែងសេចក្ដីត្រូវធ្វើឱ្យឆ្លើយតបទៅនឹងប្រធានបទ៖ Why I want to become an AEON 1% Club Foundation Scholarship & My Future Goals ។
គួរបញ្ជាក់ដែរថា បេក្ខជនអាចទៅធ្វើការដាក់ពាក្យនៅការិយាល័យទំនាក់ទំនងអន្តរជាតិ បន្ទប់២១៩A អគារ A នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញឱ្យបានមុនថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ។

សម្រាប់ព័ត៌មានបន្ថែមអាចទៅកាន់ទំព័រ Facebook Page របស់ International Relations Office-IRO ឬ Telegram: https://t.me/iroffice_rupp ក្នុងអំឡុងម៉ោងធ្វើការ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសម្រាប់យុវជនកម្ពុជា ស្វែងយល់ពីវិស័យការទូតក្នុងតំបន់ នៅប្រទេសឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/10/2026
កម្មវិធី ASEAN Foundation Model East Asia Summit 2026 កំពុងប្រកាសជ្រើសរើសនិស្សិតឆ្នើមចំនួន ៦០ រូប ដើម្បីចូលរួមសិក្សាស្វែងយល់ពីសន្តិសុខ សន្តិភាព

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/12/2024
សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាសពីការបន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

ក្រសួងអប់រំប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសឡាវ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/05/2023
ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

CADT ប្រកាសផ្តល់អាហារូបករណ៍ ”ទេពកោសល្យឌីជីថលតេជោ” ចំនួន ២០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/09/2026
ដោយមានការគាំទ្រ និងឧបត្ថម្ភផ្ទាល់ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.), បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យប្រឡងជ្រើសរើស...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/01/2023
សម្រាប់សិស្សានុសិស្ស ឬយុវជន ដែលមានបំណងចង់សិក្សាជំនាញវិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថានបច្ចេកទេសភូមិភាគតេជោសែនសៀមរាប...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/12/2024
កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/11/2023
បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាសផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសជាច្រើនកន្លែងសម្រាប់យុវជន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/08/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































