យុវជនខ្មែរពីររូបរួមគ្នាបង្កើតម៉ាស៊ីនគំរូលាងរថយន្តស្វ័យប្រវត្តិ ចូលរួមក្នុងការសម្អាតបរិស្ថានទីក្រុង

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ម៉ាស៊ីនលាងរថយន្តគំរូដែលមានឈ្មោះថា ម៉ាស៊ីនលាងរថយន្តស្វ័យប្រវត្តិ ឬ Automatic Car Washing Machine ជាស្នាដៃរបស់អតីតនិស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ចំនួនពីររូបដែលបានរួមគ្នាបង្កើតឡើងដើម្បីបញ្ចប់ឆ្នាំសិក្សា និងទុកជាស្នាដៃគំរូសម្រាប់សិស្សប្អូនបានសិក្សាស្វែងយល់។ ម៉ាស៊ីនគំរូនេះ ជាស្នាដៃរបស់ លោក មាស លីហេង អតីតនិស្សិតជំនាញ វិស្វកម្មអគ្គិសនី និងស្វ័យប្រវត្តិកម្ម នៅមហាវិទ្យាល័យបច្ចេកទេសអគ្គិសនី និង លោក លី លាងឆេង អតីតនិស្សិតជំនាញវិស្វកម្មមេកានិច នៃដេប៉ាតឺម៉ង់ទេពកោសល្យឧស្សាហកម្ម និងមេកានិច នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

លោក មាស លីហេង បានប្រាប់ឱ្យដឹងថា ការផលិតម៉ាស៊ីននេះឡើង គឺស្ថិតនៅក្រោមហេតុផល៣យ៉ាង ទីមួយ ៖ ផលិតឡើងដើម្បីជាគម្រោងបញ្ចប់ឆ្នាំសិក្សា ទីពីរ ៖ ចង់យល់ដឹងអំពីដំណើរការ (Process) នៃម៉ាស៊ីនលាងឡានដោយស្វ័យប្រវត្តិ និង ទីបី ៖ ទុក Process នេះដើម្បីឱ្យសិស្សប្អូនគាត់បានតេស្ត និងអាចមានម៉ាស៊ីនគំរូ (Prototype) សម្រាប់តេស្តនៅពេលគាត់រៀនមេរៀន ស្វ័យប្រវត្តិកម្ម (automation)។ បើតាមលោក លីហេង ចំណុចពិសេសរបស់ម៉ាស៊ីនគំរូនេះ គឺអាចចំណាយពេលវេលាតិច ចំណេញថវិកាច្រើន ហើយលើសពីនេះ វាអាចលាងរថយន្តជាបន្តបន្ទាប់បានដោយមិនចាំបាច់រងចាំរហូតដល់លាងឡានមួយៗឱ្យរួចទាំងស្រុងនោះទេ។

លីហេង បន្តឱ្យដឹងថា ដើម្បីផលិតម៉ាស៊ីននេះបានដោយជោគជ័យ ក្រុមខ្លួនទាំងពីរនាក់ត្រូវចំណាយពេល ៥ខែដោយការផលិតនេះជួបផលលំបាកមួយចំនួន ដូចជាការស្រាវជ្រាវ និងថវិកាក្នុងការចំណាយដើម្បីផលិត ដែលត្រូវចំណាយខ្លួនឯងព្រោះមិនមានការគាំទ្រថវិកាពីខាងណាឡើយ។

សម្រាប់លោក លី លាងឆេង អតីតនិស្សិតជំនាញវិស្វកម្មមេកានិច នៅដេប៉ាតឺម៉ង់ទេពកោសល្យឧស្សាហកម្ម និងមេកានិច បានប្រាប់ឱ្យដឹងថា ទោះសិក្សាជំនាញខុសគ្នា តែក្រុមខ្លួនអាចធ្វើការចុះសម្រុងនឹងគ្នាជាខ្លាំង ព្រោះ ការផលិតឡើងនេះត្រូវការជំនាញទាំងពីរបញ្ជូលគ្នា ជាក់ស្ដែងផ្នែកអគ្គិសនីដើម្បីគ្រប់គ្រងដំណើរការនៃម៉ាស៊ីនឱ្យរលូន ចំណែកផ្នែកមេកានិច សម្រាប់ប្រើលើគ្រឿងបង្គុំផ្សេងៗសម្រាប់ប្រើប្រាស់ក្នុងម៉ាស៊ីន។

នៅក្នុងការផលិត និងDesign លីហេង និងលាងឆេង ពួកគេទាំងពីរនាក់បានប្រើប្រាស់ Software ចំនួន៣ ដូចជា  NX siemens ប្រើដើម្បី Design គ្រោងឆ្អឹង ឬគូសផ្នែកមួយៗដើម្បី Assembly (ប្រមូលផ្ដុំ ឬផ្គុំបញ្ចូលគ្នា) ឱ្យចេញជារូបរាងម៉ាស៊ីនគំរូ និងធ្វើ Simulation។ ទីពីរគឺ TIA portal ដែលប្រើប្រាស់ដើម្បីសរសេរ program control Simulation ជាមួយនឹង NX។ ទី៣ គឺ Software GX WORK2 ដើម្បីសរសេរ Program PLC ចូលក្នុង controller ។

គម្រោងម៉ាស៊ីនលាងរថយន្តស្វ័យប្រវត្តិ មិនមែនជាគម្រោងថ្មីសម្រាប់ពិភពលោកនោះទេ តែវាអាចជាគម្រោងថ្មីមួយ​សម្រាប់ប្រទេសកម្ពុជា ដែលយុវជនខ្មែរបង្កើតឡើងដោយផ្ទាល់ ។ និស្សិតទាំងពីរនិយាយថា ម៉ាស៊ីននេះអាចចំណាយពេលត្រឹមតែ៣ទៅ៤នាទីប៉ុណ្ណោះក្នុងការលាងរថយន្តមួយគ្រឿង ហើយ​សម្រាប់រថយន្ត២គ្រឿងអាចចំណាយពេលពី៤ទៅ៥នាទីព្រោះម៉ាស៊ីននេះអាចលាងរថយន្តជាបណ្ដាក់ៗគ្នាបាន។ លើសពីនេះ ប្រសិនបើមានការវិនិយោគណាមួយ សម្រាប់ការផលិតម៉ាស៊ីននេះឱ្យ​ចេញជារូបរាង យុវជនទាំងពីរ ចង់ឱ្យវាក្លាយទៅជាអាជីវកម្មមួយដែលនឹងធ្វើការលាងសម្អាតរថយន្តនៅតាមច្រកផ្លូវផ្សេងៗមុខចូលទីក្រុងភ្នំពេញ ដោយក៏អាចបំពាក់ Sensor ដែលចាប់រាងរថយន្តណាខ្លះដែលមានដីជាប់ច្រើន ឬតិចដើម្បីដឹងថា គួរសម្អាត ឬមិនត្រូវការសម្អាតមុនពេលចូលទីក្រុង ដើម្បីជួយបរិស្ថានទីក្រុងឱ្យស្អាតគ្មានធូលី។

លោក លាង លីឆេង បន្ថែមថា សម្រាប់ម៉ាស៊ីនលាងរថយន្តស្វ័យប្រវត្តិនេះ ក៏មានបំពាក់មុខងារពិសេស និងសំខាន់មួយ​ចំនួនទៀតដូចជាអាចលាងរថយន្តបន្តគ្នាដោយមិនចាំបាច់ចំណាយពេលយូរ និងអាច recycle ទឹកឡើងវិញដើម្បីប្រើប្រាស់ម្ដងហើយម្ដងទៀតដែលជាការរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ទឹកខ្ជះខ្ជាយសម្រាប់ពិភពលោក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2025

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...