លោក តុន ច័ន្ទរិទ្ធិ ៖ ដើម្បី​និយាយជាសាធារណៈបានល្អ សំខាន់បំផុតបេក្ខជន​​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ពីប្រធានបទ

លោក តុន ច័ន្ទរិទ្ធិ ត្រូវ​បានគេ​ចាត់ទុកថា គឺជា​យុវជន​ដ៏​ឆ្នើម​​ក្នុង​ការ​និយាយ​ជា​សាធារណៈ ដោយ​លោក​បាន​ឈ្នះ​ជ័យលាភី​ពីកម្មវិធីប្រកួតជាច្រើន ដូចជា កម្មវិធីនិយាយ​ជា​សាធារណៈ​ស្តីពី​វិធានការ​ពន្ធថ្នាំជក់, ជំងឺកូវីដ១៩ ហើយ​ថ្មីៗនេះ​ទើប​តែឈ្នះ​ជ័យលាភី​ពី​កម្មវិធី​ប្រកួត​ជា​សាធារណៈស្តីពីការផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​នៅ​ក្នុង​ទីកន្លែង​ប្រកួត​កីឡា។

បើតាម​លោក តុន ច័ន្ទរិទ្ធិ នៅក្នុងសិល្បៈនៃការនិយាយ គឺសំខាន់បំផុតបេក្ខជនត្រូវដឹងឱ្យច្បាស់អំពីប្រធានបទ បន្ទាប់មកសរសេរអត្ថបទមានខ្លឹមសារគ្រប់ជ្រុងជ្រោងសម្រាប់និយាយ រួចទន្ទេញឱ្យចាំ និងយល់ខ្លឹមសារ។ លើសពីនេះ ត្រូវគិតបន្ថែមទៀតទៅលើការលើកដាក់សំឡេង កាយវិការ និងរកភាពទាក់ទាញនៅក្នុងការនិយាយ ហើយការចាប់ផ្ដើមដោយការសូត្រកំណាព្យ ដែលជាភាពទាក់ទាញ។

ជាមួយ​គ្នានេះ លោក តុន ច័ន្ទរិទ្ធិ ក៏សំណូមពរទៅយុវជនទាំងអស់ ត្រូវជឿជាក់លើខ្លួនឯង ហើយចាប់ផ្ដើមធ្វើអ្វីដែលខ្លួនឯងចង់ធ្វើ ចាកចេញពីតំបន់សុវត្ថិភាពរបស់ខ្លួនឯង និងចូលរួមចំណែកធ្វើខ្លួនជាដំណោះស្រាយបញ្ហារបស់សង្គម។

គួរជម្រានជូនថា លោក តុន ច័ន្ទរិទ្ធិ បានបញ្ចប់ការសិក្សាមុខវិជ្ជាអក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ២០១៧ ព្រមទាំងបានបោះពុម្ពស្នាដៃសៀវភៅរបស់ខ្លួនដំបូងចំណងជើងថា “អ្នកពិតជាពិសេស តោះ! ទៅមុខទៀត” ហើយក្រោយមកបោះពុម្ពសៀវភៅមួយក្បាលទៀតចំណងជើងថា “និទានម៉ែ”។ លោកក៏ជាម្ចាស់ជ័យលាភីលេខ២ កម្មវិធីនិយាយជាសាធារណៈស្ដីពីវិធានការពន្ធថ្នាំជក់ និងជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១ និងជាប់ជ័យលាភីលេខ១ ពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យ លើកទី៥ ឆ្នាំ២០២២៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ក្រសួងអប់រំផ្តល់អាហារូបករណ៍ពេញលេញ សម្រាប់ជំនាញ STEM ៣២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខជនឱ្យសិក្សាអាហារូបករណ៍ពេញថ្លៃចំនួន ៣២០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួង ក្នុងក្របខណ្ឌ...

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​រាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្ស​និទ្ទេស A, B ​និង C

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

រាជបណ្ឌិតសភាកម្ពុជា បានប្រកាស​​ពី​ការ​បណ្តុះបណ្តាល​ថ្នាក់បរិញ្ញាបត្រ​ក្នុងឆ្នាំសិក្សា​២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាន​និទ្ទេស A, B និង C សម្រាប់ការ​សិក្សា​រយៈពេល៤ឆ្នាំ។

ក្រសួង​អប់រំ ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​៩០​នាក់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2026

ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ផ្តល់​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន​ទៅដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​ ​៩០​ ​នាក់​ ​ឱ្យ​ស្នាក់​នៅ​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី​របស់​ក្រសួង​ ​ដែល​មាន​ទីតាំង​

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​៦០កន្លែង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/11/2024

ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។