ភ្នំពេញ – ក្រោយពីចំណាយពេលសិក្សាអស់រយៈពេល៥ឆ្នាំនៅសាកលវិទ្យាល័យ Harvard ព្រះមុនីកោសល្យ បណ្ឌិតរដ្ឋ យ៉ន សេង យៀត បានបញ្ជប់ការសិក្សាថ្នាក់ក្រោយបណ្ឌិត-Postdoc (Post-Doctoral Research Fellowship) តាមរយៈអាហារូបករណ៍ដែលផ្ដល់ដោយសាកលវិទ្យាល័យ Harvard ក្រោមប្រធានបទ «មាគ៌ាអរិយជន» ដោយព្រះអង្គទទួលបាន«សក្ខីបត្រថ្នាក់បណ្ឌិតរដ្ឋ» កាលពីខែឧសភាកន្លងទៅថ្មីៗ ។
លោកសាស្រ្តាចារ្យ ព្រើន សុវង្ស ព្រឹទ្ធបុរសរងពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងព័ត៌មានវិទ្យា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានមានប្រសាសន៍ថា អ្វីដែលគួរឱ្យកត់សម្គាល់ នេះជាលើកទី១ហើយ ដែលសាកលវិទ្យាល័យ Harvard បានសម្រេចប្រគេនអាហារូបករណ៍កម្រិតខ្ពស់បំផុតប្រភេទនេះ ដល់បញ្ញាវន្តសង្ឃពុទ្ធសាសនាថេរៈវាទ នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួននារយៈពេល ៣៨៦ឆ្នាំ ចាប់តាំងពីថ្ងៃបង្កើតសាកលវិទ្យាល័យឡើងនៅក្នុងឆ្នាំ១៦៣៦ មក។

ជោគជ័យដែលព្រះមុនីកោសល្យបណ្ឌិត យ៉ន សេង យៀត សម្រេចជាសមិទ្ធិផលយ៉ាងត្រចះត្រចង់នេះ បានបង្ហាញពីការខិតខំរបស់ព្រះអង្គដើម្បីទទួលបានការសិក្សានៅសាកលវិទ្យាល័យដែលល្បីជាងគេលំដាប់ពិភពលោក និងជានិស្សិតអាហារូបករណ៍ ដែលមិនងាយនឹងអ្នកណាក៏អាចទទួលបានឱកាសសិក្សានៅសាកលវិទ្យាល័យនេះឡើយ ។
ជាមួយគ្នានេះ ដើម្បីទទួលបានអាហារូបរកណ៍សិក្សានៅសាកលវិទ្យា Harvard ព្រះមុនីកោសល្យបណ្ឌិតរដ្ឋ យ៉ន សេង យៀត បានឆ្លងកាត់ការស្នើសុំអាហារូបករណ៍ចំនួន០២លើក ដោយលើកទីមួយត្រូវបានខាងសាកលវិទ្យាល័យបដិសេធក្រោមហេតុផលថាព្រះអង្គមិនមានគ្រប់លក្ខខណ្ឌដែលសាកលវិទ្យាល័យត្រូវការ ។

ដោយរក្សាការព្យាយាម និងមិនបោះបង់ក្ដីស្រមៃ ព្រះមុនីកោសល្យបណ្ឌិតរដ្ឋ បានចាត់ទុកការបដិសេធរបស់សាកលវិទ្យាជាជោគជ័យក្នុងដំណាក់កាលទី១ ហើយព្រះអង្គបានស្នើពាក្យសុំអាហារូបករណ៍ជាលើកទី២ ជាលទ្ធផលទទួលបានជោគជ័យ ដោយសាកលវិទ្យាល័យសម្រេចផ្ដល់អាហារូបករណ៍រយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ ដោយផ្ដោតសំខាន់ទៅលើតួនាទីព្រះសង្ឃក្នុងការកសាង និងថែរក្សាសន្តិភាព។
ក្រោមបទពិសោធន៍សិក្សានៅសាកលវិទ្យាល័យផ្សេងៗជាច្រើន ព្រះបណ្ឌិត យ៉ន សេង យៀត ធ្លាប់បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងសហរដ្ឋអាមេរិករួមមាន Harvard University, Massachusetts Institute of Technology (MIT), New York University, Columbia University, Yale University, Emory University, Johns Hopkins University, និង Boston University ។

ជាមួយគ្នានេះ ព្រះមុនីកោសល បណ្ឌិតរដ្ឋ យ៉ន សេង យៀត បានថ្លែងអំណរគុណដល់ឧបត្ថម្ភជនជាច្រើនដែលជាព្រះសង្ឃ និងជាគ្រហស្ថទាំងក្នុងនិងក្រៅប្រទេស ដែលបានជួយជ្រោមជ្រែងដល់ព្រះអង្គផងដែរ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/04/2025
តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...
ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...
អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/09/2023
ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/05/2024
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/07/2025
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។
អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....
ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/12/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...





























