លោកស្រី ប៊ុន ចាន់និមល ៖ ភាពជាស្ត្រីមិនមែនជាឧបសគ្គដែលរារាំងយើងចេញពីក្ដីស្រមៃនោះទេ

ក្នុងបរិបថមួយចំនួន សិទ្ធិសេរីភាពរបស់ស្ត្រីនៅតែទទួលរងនូវការគាបសង្កត់ពីសង្គម និងគ្រួសារ។ ស្ត្រីភាគច្រើនត្រូវបានបង្ហាត់បង្រៀនឱ្យចេះកិច្ចការងារផ្ទះ និងមើលថែទាំគ្រួសារ ចំណែកឯការសិក្សាអប់រំគឺជារឿងបន្ទាប់បន្សំទៅវិញ។

ស្ត្រីមួយចំនួនទៀត ក៏មានការគាំទ្រពីក្រុមគ្រួសារក្នុងការសិក្សា រៀនសូត្រ នឹងដើរតាមក្ដីស្រមៃរបស់ ខ្លួន ប៉ុន្តែរហូតដល់ពេលជាក់លាក់ណាមួយ ពួកគេក៏ត្រូវបោះបង់ចោលនូវអ្វីដែលខ្លួនពេញចិត្តធ្វើទៅ ហើយនោះ ដើម្បីមកទទួលខុសត្រូវលើការងារថែទាំគ្រួសារវិញ។

ប៉ុន្តែ សម្រាប់លោកស្រី ប៊ុន ចាន់និមល ដែលបច្ចុប្បន្នជាអគ្គនាយិកាផលិតកម្ម Sastra Film បែរជា យល់ឃើញថា មូលហេតុពិតប្រាកដដែលស្ត្រីមិនអាចដើរតាមក្ដីស្រមៃរបស់ខ្លួនបានគឺចេញពីកត្តា ខ្លួនឯង។

ត្រង់ចំណុចនេះ លោកស្រីទទួលស្គាល់ថា ភាពជាស្ត្រីមិនអាចឱ្យលោកស្រីធ្វើការស្មើទៅនឹងបុរស នោះទេ ជាពិសេសការងារដែលមិនសូវមានស្ត្រីធ្វើ ដូចជាការងារក្នុងវិស័យភាពយន្ដជាដើម។ ប៉ុន្តែយ៉ាងណា ទឹកចិត្តដែលពុះពារពីក្នុងខ្លួនស្ត្រី គឺនឹងជំរុញឱ្យពួកគេអាចរកវិធីជំនះនូវកិច្ចការនោះបានដូចបុរសដែរ។

ចេញពីបទពិសោធន៍ផ្ទាល់ លោកស្រីបានឱ្យដឹងថា ក្នុងអំឡុងពេលនៃការចាប់ផ្ដើម Sastra Film ដំបូងៗ គឺលោកស្រីត្រូវចុះថត ចុះធ្វើការងារដែលភាគច្រើនគឺមនុស្សប្រុសជាអ្នកធ្វើ។ បើទោះបីជា លោកស្រីមិនអាចទៅធ្វើការងារធ្ងន់ៗដូចជា លើកសម្ភារៈថតជាដើម ប៉ុន្តែលោកស្រីនៅតែព្យាយាម រកការងារដែលស័ក្កសមនឹងខ្លួនបំផុត។

បើតាមការបញ្ជាក់របស់លោកស្រីគឺ កាលណោះលោកស្រីជាអ្នករៀបចំសម្លៀកបំពាក់ជូនតួអង្គដែល ត្រូវថត ហើយតួនាទីនេះផងដែរ បានជួយលោកស្រីឱ្យនៅជាប់ជាមួយការងារដែលខ្លួនស្រឡាញ់។

ឆ្លងកាត់ឧបសគ្គរាប់មិនអស់ ទម្រាំអាចឈរជើងលើវិស័យភាពយន្ដដូចបច្ចុប្បន្ន លោកស្រីបានបន្តជំរុញ និងលើកទឹកចិត្តថា៖ «សម្រាប់ក្មេងស្រីដែលមានក្ដីស្រមៃច្បាស់លាស់មួយ គួរតែព្យាយាមសម្រេចវាឱ្យបាន ធ្វើយ៉ាងណាកុំ ឱ្យភាពជាមនុស្សស្រីនេះមកបង្អាក់ដំណើររបស់យើង ជាពិសេសកុំឱ្យដៃគូមករារាំងក្ដីស្រមៃរបស់យើង ធ្វើយ៉ាងណាពន្យល់គ្នាឱ្យដឹងតាំងពីដំបូងមក ដើម្បីឱ្យគាត់ជួយគាំទ្រយើងវិញ»។

លោកស្រីសង្កត់ធ្ងន់ថា មនុស្សស្រីជាច្រើនដែលបាត់បង់ឱកាសបន្ទាប់ពីមានគ្រួសារហើយ ដោយសារតែស្វាមី ឬគ្រួសាររបស់ពួកគេមិនគាំទ្រ ឬស្ត្រីខ្លួនឯងដែលត្រូវរ៉ាប់រងការងារផ្ទះច្រើន ហើយយល់ថាខ្លួនលែងមានពេលធ្វើអ្វីដែលខ្លួនស្រឡាញ់តទៅទៀត។

ម្ចាស់ផលិតកម្មភាពយន្ដរូបនេះបានបន្តចែករំលែកទៀតថា ការរើសគូស្រកគឺរិតតែសំខាន់ថែមទៀត ព្រោះថារវាងគ្រួសារ និងការងារគឺសំខាន់ដូចគ្នា។ ម្លោះហើយស្ត្រីគួររើសយកគូជីវិតម្នាក់ដែលយល់ពី គោលដៅ និងគាំទ្រខ្លួនឱ្យឆាប់សម្រេចបាននូវក្ដីស្រមៃរបស់ពួកគេ។

យ៉ាងណាមិញ ទឹកចិត្តពុះពារតែមួយមុខក៏មិនទាន់គ្រប់គ្រាន់ដែរ សម្រាប់លោកស្រី ភាពឆ្លាតវៃ រហ័សរហួននៅតែមានតម្លៃនៅគ្រប់ការងារទាំងអស់។ ជាក់ស្ដែង វិស័យភាពយន្ដនៅកម្ពុជាក្នុងអំឡុង ឆ្នាំ ២០១៥ គឺនៅមានកម្រិតនៅឡើយ ការគាំទ្រទៀតក៏កាន់តែមានតិចតួច។

មិនត្រឹមតែប៉ុណ្ណោះ ការចូលធ្វើការក្នុងផលិតកម្មផ្សេងៗក៏កាន់តែចង្អៀតថែមទៀត ដូច្នេះហើយ បានជាលោកស្រីសម្រេចចិត្តបង្កើតឱកាសឱ្យខ្លួនឯង តាមរយៈការបង្កើតផលិតកម្មដោយខ្លួនឯង តែម្ដង។

យើងមិនអាចអង្គុយរង់ចាំឱកាសមកដល់ ទើបយើងធ្វើនោះទេ យើងអាចបង្កើតឱកាសដោយខ្លួនឯង បង្កើតទីផ្សារដោយខ្លួនឯង និយាយរួមគឺរកផ្លូវដើរដោយខ្លួនឯង

លោកស្រី ប៊ុន ចាន់និមល

គួរបញ្ជាក់ថា ផលិតកម្មភាពយន្ដ Sastra ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៥ ជាផលិតកម្ម ដំបូងគេដែល មានលទ្ធភាពអាចផលិតភាពយន្ដបានរាប់រយចំណងជើងក្នុងមួយឆ្នាំ។ រហូតមកដល់បច្ចុប្បន្ន Sastra បានផលិតរឿងប្រមាណជាង ៤០០ចំណងជើង ដោយក្នុងនោះ មានបែងចែកជាប្រភេទសាច់រឿងខុសៗគ្នា។ បច្ចុប្បន្ននេះផងដែរ លោកស្រីកំពុងតែធ្វើការជាមួយ ដៃគូនៅក្រៅប្រទេសដើម្បីនាំយករឿងដែល Sastra ផលិតបាន ទៅចាក់បញ្ចាំងនៅក្រៅប្រទេស សំដៅលើកស្ទួយវិស័យភាពយន្ដនៅកម្ពុជាឱ្យកាន់តែប្រសើរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

ឱកាស​អាហារូបករណ៍​៥៥កន្លែង​ទៅ​សិក្សា​នៅ​ប្រទេសថៃ ពី​គម្រោងអាហារូបករណ៍​ព្រះអង្គម្ចាស់​ក្សត្រី​ សិរិថន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ​បាន​ប្រកាស​ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​មាន​បំណង​ចង់បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ​​នៅ​ព្រះរាជាណាចក្រ​ថៃ ដោយ​ពេលនេះ គម្រោង​ព្រះ​រាជូបត្ថម្ភ​ដល់ព្រះរាជាណាចក្រ​កម្ពុជា...

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...