យុវជន ប៊ុណ្ណា ហេងឡុង ៖ កុំយកពាក្យខ្លាចធ្លាក់បាក់ឌុបធ្វើជាឧបសគ្គសម្រាប់អនាគតខ្លួនឯង

«កុំយកពាក្យខ្លាចធ្លាក់បាក់ឌុបធ្វើជាឧសគ្គសម្រាប់អនាគតខ្លួនឯង ព្រោះកាលណាមានផ្នត់គំនិតអវិជ្ជមាននឹងធ្វើឱ្យបាត់បង់នូវសក្កដានុពល» ។ នេះជាការលើកឡើងរបស់យុវជន ប៊ុណ្ណា ហេងឡុង ជាអតីតសិស្សនិទ្ទេស C ឆ្នាំ២០២២ នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលាប ហើយបច្ចុប្បន្នជានិស្សិតឆ្នាំទី១ សិក្សាជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៃវិទ្យាស្ថាន CEO ។

យុវជន ប៊ុណ្ណា ហេងឡុង លើកឡើងថា ប្រសិនបើសិស្សានុសិស្សដែលជាបេក្ខជនប្រឡងរវល់តែគិតថា ខ្លាចប្រឡងធ្លាក់បាក់ឌុប ហើយមិនយកពេលទៅមើលមេរៀនទេ នោះនឹងនាំឱ្យខាតបង់ពេលវេលា ដូច្នេះយើងគួរជំនួសមកវិញដោយមើលមេរៀនត្រៀមប្រឡង ឬសួរលោកគ្រូ អ្នកគ្រូ លើចំណុចដែលយើងចេះមិនទាន់ច្បាស់។ ហេងឡុង បន្តថា កាលណាយើងប្រឡងបាក់ឌុបទទួលបាននិទ្ទេសល្អ ឬអាចទទួលបាននូវអាហារូបករណ៍ផ្សេងៗ ពិតជាមានកិត្តិយខ្លាំងសម្រាប់គ្រួសារ និងខ្លួនឯង ក៏ប៉ុន្តែប្រសិនបើយើងមិនទទួលបាននិទ្ទេសដែលយើងចង់បានទេ ត្រូវគិតឡើងវិញថា​ និទ្ទេសទាំងនោះក៏មិនបានកំណត់អនាគតរបស់យើងទាំងស្រុងនោះដែរ។ សំខាន់បច្ចុប្បន្ន យើងត្រូវធ្វើសកម្មភាពប្រចាំថ្ងៃឱ្យបានល្អប្រសើរបំផុត ព្រោះកម្មភាពរបស់យើងនាពេលបច្ចុប្បន្នវាអាចបង្ហាញលទ្ធផលនាពេលអនាគត ក៏ដូចជាលទ្ធផលប្រឡងបាក់ឌុបខាងមុខដែរ។ 

«ការប្រឡងបាក់ឌុប មានអត្ថន័យសម្រាប់មនុស្សម្នាក់ៗផ្សេងៗគ្នា ប៉ុន្តែសម្រាប់ខ្ញុំវិញអត្ថន័យនៃការប្រឡងបាក់ឌុបវាអាចបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់យើងពីជីវិតបឋមសិក្សារហូតដល់មធ្យមសិក្សារយៈពេល១២ឆ្នាំ »

យុវជន ប៊ុណ្ណា ហេងឡុង ជាអតីតសិស្សនិទ្ទេស C ឆ្នាំ២០២២

យុវជន ប៊ុណ្ណា ហេងឡុង បានចែករំលែកបទពិសោធន៍របស់ខ្លួន ដោយថា អំឡុងពេលត្រៀមប្រឡងសិស្សានុសិស្សអាចស្វ័យសិក្សាដោយខ្លួនឯង ដោយអាចរៀនតាម App ក្រសួងអប់រំ, App ទូរសិក្សា រំលឹកមេរៀនពីសៀវភៅក្រសួងអប់រំ ឬធ្វើវិញ្ញាសាចាស់ៗដែលធ្លាប់ចេញឱ្យបានច្រើនបន្ថែមទៀត ឬអនុវត្តការប្រឡងសាកល្បងឱ្យដូចការប្រឡងបាក់ឌុប។

ជាមួយ​គ្នានេះ បើតាមយុវជន ហេងឡុង មុនពេលប្រឡង សិស្សានុសិស្សគួរបរិភោគអាហារដែលជួយបំប៉នសុខភាព មានសារធាតុចិញ្ចឹមខួរក្បាល ហើយគេងឱ្យបានគ្រប់គ្រាន់ កាត់បន្ថយភេសជ្ជគ្រឿងកំប៉ុងមានជាតិផ្អែមខ្លាំង និងត្រូវញ៉ាំទឹកឱ្យបានច្រើន។ 

«ខ្ញុំលើកទឹកចិត្តប្អូនៗសិស្សានុសិស្សដែលត្រៀមប្រឡងបាក់ឌុបខាងមុខនេះ កុំរៀនច្រើនពេករហូតដល់ដាក់សម្ពាធលើខ្លួនឯង ត្រូវចេះស្វែងរកកន្លែងរៀនដែលស្ងប់ស្ងាត់អាចផ្ចង់អារម្មណ៍បានល្អ និងបរិយាកាសរៀនមានផាសុភាព»

យុវជន ប៊ុណ្ណា ហេងឡុង ជាអតីតសិស្សនិទ្ទេស C ឆ្នាំ២០២២

យុវជនវ័យ១៨ឆ្នាំរូបនេះ ក៏​បានប្រាប់ចំណុច​ដែលត្រូវប្រុងប្រយ័ត្ន​សម្រាប់​បេក្ខជន​ត្រៀមប្រឡងបាក់ឌុប នោះ​គឺត្រូវត្រៀមសម្ភារៈសម្រាប់ប្រឡងឱ្យបានគ្រប់គ្រាន់ដូចជា ប៊ិក បន្ទាត់ ជាដើម ព្រោះប្រសិនជាភ្លេចរបស់ទាំងនេះ វាអាចនាំឱ្យបែកអារម្មណ៍ ពិបាកផ្ដោតអារម្មណ៍លើការប្រឡង ហើយក៏មិនអាចខ្ចីពីបេក្ខជនដទៃក្នុងម៉ោងប្រឡងបានដែរ។  

ក្នុងនាមជាសិស្សច្បងម្នាក់ យុវជន ប៊ុណ្ណា ហេងឡុង លើទឹកចិត្តប្អូនៗជាបេក្ខជនប្រឡង ត្រូវរៀនតាមសម្រួល កុំបង្ខំឬដាក់សម្ពាធខ្លួនឯងដែលអាចនាំឱ្យប៉ះពាល់ដល់សុខភាព ជាពិសេសធ្វើយ៉ាងណាឱ្យជីវិតរៀននៅវិទ្យាល័យមានអត្ថន័យបំផុត និងត្រូវមានផ្នត់គំនិតថា កាលណាយើងជោគជ័យលើការប្រឡងបាក់ឌុប យើងបាននាំកិត្តិយស ក៏ដូចជាកេរ្តិ៍ឈ្មោះជាច្រើនដល់គ្រួសារ ប៉ុន្តែបើមិនទទួលបានលទ្ធផលដូចការរំពឹងទុក សូមកុំបាក់ទឹកចិត្ត ហើយត្រូវចេះចាប់យកឱកាសផ្សេងៗទៀតក្នុងការធ្វើឱ្យគ្រួសារមានកិត្តិយសដូចគ្នាតាមរយៈការប្រឡងអាហារូបករណ៍ផ្សេងៗ រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឬចូលរួមប្រកួកម្មវិធីយុវជនផ្សេងៗកាន់តែល្អ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

ឱ​កាស​សម្រាប់​សិស្ស​បាក់ឌុប​! ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​៦០០​កន្លែង​ ​ផ្តល់​ជូន​ទាំង​កុំព្យូទ័រ​ និង​ការ​សិក្សា​ឥត​គិត​ថ្លៃ​ ​១០០​%​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2026

​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​នេះ​ ​កម្មវិធី​ ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​តាមរយៈ​ក្រសួង​ ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប.​ទ.​) ​នឹង​បន្ត​ផ្តល់​អាហារូបករណ៍​ចំនួន​ ​៦០០​ កន្លែង​ សម្រាប់​សិក្សា​ថ្នាក់​...

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...