យុវជន​មួយក្រុមបង្ហាញ​ភាពច្នៃប្រឌិត តាមរយៈគម្រោងចម្រោះទឹកភ្លៀងដើម្បីសិស្សនៅតំបន់ដាច់ស្រយាលទទួលបានទឹកស្អាតបរិភោគ

យុវជនមួយក្រុមដែលមក​ពីសាកលវិទ្យាល័យផ្សេងគ្នា បានរួមគ្នាបង្កើតគម្រោងប្រព័ន្ធចម្រោះទឹកភ្លៀង ដែលគេ​ឱ្យ​ឈ្មោះថា Rain Filtration System ក្នុងការបំប្លែងទឹកភ្លៀងទៅជាទឹកស្អាតដែលមានសុវត្ថិភាពសម្រាប់សិស្សានុសិស្ស​នៅ​តំបន់ដាច់ស្រយាលអាចបរិភោគបាន។

កញ្ញា វីរៈ ចន្ធី និស្សិតបញ្ចប់ការសិក្សាផ្នែកវិស្វកម្មគីមី និងជាតំណាងក្រុម បានឱ្យដឹងថា ការដែលក្រុមរបស់ខ្លួនបង្កើតនូវគម្រោង​ប្រព័ន្ធចម្រោះទឹកភ្លៀង (Rain Filtration System) ដោយបំប្លែងទឹកភ្លៀងទៅជាទឹកពិសារដែលមានគុណភាព គឺធ្វើឡើងក្រោយ​ពីបានចុះ​ទៅ​កាន់សហគមន៍ និងសាលាបឋមសិក្សាភ្នំពិស្ស៍ ស្ថិត​នៅក្នុងភូមិពិស្ស៍ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ក្រុមរបស់ខ្លួនបានយកទឹកអណ្ដូង និងទឹកភ្លៀង នៅសាលាបឋមសិក្សាភ្នំពិស្ស៍ មកវិភាគនៅមន្ទីរពិសោធន៍ដើម្បីស្វែងយល់គុណភាពទឹក ហើយ​ចំពោះលទ្ធផលដែលទទួលបាន គឺបានរកឃើញថា ទឹកភ្លៀងមានបញ្ហាចំនួន២ធំៗ គឺទី១. បញ្ហាលើ PH ទី២. ការកើតមានឡើងនូវ Coliform ដែលជាមេរោគ។ កញ្ញា វីរៈ ចន្ធី បន្តថា បញ្ហាទឹកភ្លៀងនេះ ធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ទើបក្រុមរបស់ខ្លួនបង្កើតប្រព័ន្ធចម្រោះទឹកភ្លៀងនេះឡើង ដើម្បីធ្វើជាឧបករណ៍ចម្រោះទឹកភ្លៀងទៅជាទឹកពិសារដែលមានគុណភាព និងសុវត្ថិភាព។

សមាជិកគម្រោងប្រព័ន្ធចម្រោះទឹកភ្លៀង (Rain Filtration System)

និស្សិតបញ្ចប់ការសិក្សាផ្នែកវិស្វកម្មគីមី រូបនេះ បញ្ជាក់ថា ប្រព័ន្ធចម្រោះទឹកភ្លៀង (Rain Filtration System) ត្រូវ​បានបែងចែកជា២ធំ គឺទី១. ខ្សាច់ជីវសាស្រ្ត ប្រើប្រាស់៣ស្រទាប់ផ្សេងគ្នា ក្នុងនោះ ស្រទាប់ទី១ ខ្សាច់ម៉ត់ ស្រទាប់ទី១ ខ្សាច់ ស្រទាប់ទី៣ ថ្ម។ ក្នុងធុងទី១នេះ មានគោលបំណងដកយកប្រភេទបាក់តេរី ក៏ដូចជាសារធាតុកខ្វក់នៅក្នុងទឹក។ ចំពោះធុងទី២ សម្រាប់ដកយកក្លិន ធ្វើឱ្យទឹកកាន់តែមានរស់ជាតិ និងដកយកពពួកសារធាតុកខ្វក់នៅក្នុងទឹក។ ធុងទី២ នេះប្រើ៤ស្រទាប់ រួមមាន ១. ថ្ម ២.ធ្យូង ៣. ខ្សាច់ និង៤. ថ្ម។

ប្រព័ន្ធចម្រោះទឹកភ្លៀង (Rain Filtration System) ដោយបំប្លែងទឹកភ្លៀងទៅជាទឹកពិសារសុវត្ថិភាព។

កញ្ញា វីរៈ ចន្ធី បន្តថា ប្រព័ន្ធចម្រោះទឹកភ្លៀងនេះ មិនត្រឹមតែផ្តល់នូវដំណោះស្រាយល្អសម្រាប់តម្រូវការប្រើប្រាស់ទឹករបស់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានានូវការផ្តល់ទឹកស្អាតប្រកបដោយសុវត្ថិភាព ចាំបាច់សម្រាប់ការលើកកម្ពស់សុខភាព និងសុខុមាលភាពផងដែរ។

កញ្ញា ឡាក់ ស៊ីវចេង ជាសមាជិកមួយរូប នៃបណ្តាញស្រ្តីក្នុងវិស័យស្រាវជ្រាវ និងគម្រោងប្រព័ន្ធចម្រោះទឹកភ្លៀង បានប្រាប់ឱ្យដឹងថា ក្រុមរបស់ខ្លួនបានចុះទៅសិក្សានៅក្នុងសហគមន៍ភូមិពិស្ស៍ដោយប្រជាពលរដ្ឋកំពុងមានបញ្ហាកង្វះទឹកស្អាតប្រើប្រាស់។ កញ្ញាបន្តថា នៅសាលារៀនសាលាបឋមសិក្សាភ្នំពិស្ស៍ គ្រូបង្រៀន សិស្សានុសិស្ស ហូបទឹកឆៅ មិនបានចម្រោះត្រឹមត្រូវ ដែលអាចបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពដូចជា ឆ្លងជំងឺរាគរូស ។ល។ ដោយឃើញពីផលលំបាករបស់សហគមន៍នេះ ក្រុមរបស់ខ្លួនបានពិភាក្សាគ្នាស្វែងរកដំណោះស្រាយរួមមួយគឺបង្កើតគម្រោងប្រព័ន្ធចម្រោះទឹកភ្លៀង (Rain Filtration System) នេះឡើង។

សមាជិកនៃគម្រោងប្រព័ន្ធចម្រោះទឹកភ្លៀង រូបនេះ បន្ថែមថា ក្រុមរបស់ខ្លួននឹងបន្តចែករំលែកចំណេះដឹងទៅកាន់សិស្សនៅសាលាបឋមសិក្សា​, សារៈសំខាន់នៃការទទួលទានទឹកដែលបានចម្រោះរួច និងសកម្មភាពផ្សព្វផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ពីអត្ថប្រយោជននៃការទទួលទានទឹកស្អាត។

យ៉ាងណាក៏ដោយគម្រោងប្រព័ន្ធចម្រោះទឹកភ្លៀងនេះ​នៅ​មិន​ទាន់ចេញជារូបរាងនៅឡើយទេ ហើយបើតាមកញ្ញា ស៊ីវចេង ក្រុមរបស់ខ្លួនចង់ឱ្យគម្រោងនេះ បានអនុវត្តជាក់ស្ដែង និងអាចជួយដោះស្រាយបញ្ហាទៅដល់សហគមន៍ផ្ទាល់តែម្ដង។ ទន្ទឹមគ្នានេះ ពួកគេ​ក៏​ចង់ឱ្យសហគមន៍ដែលនៅឆ្ងាយពីទីក្រុងមានទឹកស្អាតប្រើប្រាស់ ព្រោះបច្ចុប្បន្នកំពុងមានការកើនឡើងកម្ដៅលើផែនដី ដូច្នេះ កង្វះខាតទឹកជាបញ្ហាប្រឈមមួយ។

គួរជម្រាបជូនថា គម្រោងប្រព័ន្ធចម្រោះទឹកភ្លៀងនេះ ទទួលបានជ័យលាភីលេខ២ បន្ទាប់ពីបានចូលរួម ក្នុងកម្មវិធីបទបង្ហាញគម្រោងច្នៃប្រឌិតដោះស្រាយបញ្ហាទឹកស្អាត និងអនាម័យ របស់យុវជនជំនាន់ថ្មីក្នុងវិស័យទឹកស្អាត និងអនាម័យ ជំនាន់ទី១១ ដែលរៀបចំឡើងដោយ អង្គការប្រើប្រាស់ទឹកប្រកបដោយចីរភាព ក្រោមកិច្ចសហការជាមួយ អង្គការអភិវឌ្ឍន៍ជំនាញទឹកស្អាតនិងអនាម័យ (WASHSDO)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2025

វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០កន្លែង ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ឆ្នាំសិក្សា២០២៥-២០២៦។

ឱ​កាស​យុវជន​កម្ពុជា​បង្ហាញ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា ​តាមរយៈ​ការ​ប្រកួត​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅលើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2026

​ដើម្បី​លើកកម្ពស់​ការ​សិក្សា​ ​និង​ការ​អភិវឌ្ឍ​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា​ឌីជីថល ​វិស្វកម្ម​ ​រូបវិទ្យា​ ​និង​គណិតវិទ្យា​ ​ព្រមទាំង​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​លំហ​អាកាស...