ភ្នំពេញ – ទោះបីជាជាគេដឹងហើយថា សិស្សដែលបញ្ចប់ការសិក្សាជំនាញស្ទែមអាចមានឱកាសការងារច្រើន ប៉ុន្តែគេសង្កេតឃើញថា ចំនួនសិស្សដែលរៀនផ្នែកនេះនៅមានចំនួនតិចនៅឡើយ ។ ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ៗមួយចំនួនដែលអាចជួយឱ្យសិស្ស-និស្សិតទទួលបានជោគជ័យក្នុងការសិក្សាជំនាញស្ទែម។
ទី១. ខិតខំរៀនគណិតវិទ្យា៖ យោងតាមការសិក្សារបស់ International Journal of STEM Education នៅឆ្នាំ ២០១៨ សិស្សដែលមានសមត្ថភាពគណិតវិទ្យាខ្ពស់ភាគច្រើនជ្រើសរើសជំនាញស្ទែម ខណៈដែលសិស្សមានសមត្ថភាពគណិតវិទ្យាទាបនឹងមានភាពធុញទ្រាន់ក្នុងការសិក្សាមុខវិជ្ជាស្ទែម។ នេះក៏ដោយសារគណិតវិទ្យាជាមុខវិជ្ជាគោលដែលអាចជួយឱ្យសិស្សមានភាពងាយស្រួលក្នុងការសិក្សាមុខវិជ្ជាស្ទែមផ្សេងទៀត ។ ម៉្យាងវិញទៀត ដើម្បីបង្កើនសមត្ថភាពគណិតវិទ្យា សិស្សត្រូវរៀនធ្វើលំហាត់ឱ្យបានច្រើនជាជាងការរៀនតែទ្រឹស្តី, ចាប់ផ្តើមអនុវត្តន៍ពីលំហាត់តូចៗមុន ព្រោះលំហាត់ទាំងនេះបង្កើតឡើង ដើម្បីឱ្យសិស្សយល់ពីរបៀបប្រើប្រាស់រូបមន្ត ឬទ្រឹស្តីបទ, ពន្យល់លំហាត់មិត្តិភក្តិ និងស្វែងរកលំហាត់បន្ថែមក្រៅពីក្នុងសៀវភៅមេរៀន។

ទី២. ពង្រឹងជំនាញស្រាវជ្រាវ៖ ជំនាញស្រាវជ្រាវបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យសិស្ស-និស្សិតសិក្សាមុខវិជ្ជាស្ទែមបានជោគជ័យ ព្រោះពួកគេត្រូវការជំនាញនេះ ដើម្បីស្វែងរកមេរៀន, ស្វែងរកព័ត៌មានទាក់ទងនឹងបច្ចេកវិទ្យាចុងក្រោយ និងរបកគំហើញវិទ្យាសាស្ត្រថ្មីៗ ព្រមទាំងស្វែងរកព័ត៌មានសម្រាប់កិច្ចការងារ ឬគម្រោងនានាជាដើម។ គន្លឹះក្នុងការស្រាវជ្រាវសម្រាប់កិច្ចការងារនានាប្រកបដោយប្រសិទ្ធភាព គឺចាប់ផ្តើមពីការអានព័ត៌មានទូទៅរបស់ប្រធានបទជាមុនសិន ដើម្បីអាចយល់ពីប្រធានបទ រួចសិស្សត្រូវធ្វើគម្រោងស្រាវជ្រាវដោយបែងចែកផ្នែកសំខាន់ៗ នៃប្រធានបទ ដើម្បីងាយស្រួលក្នុងការស្វែងរកព័ត៌មាន។ បន្ទាប់មក សិស្សត្រូវធ្វើការស្វែងរកព័ត៌មានតាមផ្នែកនីមួយៗ រួចធ្វើការប្រមូលប្រភពព័ត៌មានទាំងអស់ដែលមានប្រយោជន៍ដល់ការស្រាវជ្រាវ។
ទី៣. រៀនធ្វើការជាក្រុម៖ នៅក្នុងកម្មវិធីសិក្សាស្ទែមការងារជាច្រើន ដូចជាការបង្កើតដំណោះស្រាយបច្ចេកវិទ្យា, ការពិសោធន៍គីមី, ល្បែងគណិតវិទ្យា និងការបង្កើតផលិតផលវិស្វកម្មជាដើម សុទ្ធតែត្រូវការឱ្យសិស្សធ្វើការជាមួយគ្នាជាក្រុម ។ ការធ្វើការងារជាក្រុមអាចជួយឱ្យសិស្សពង្រឹងជំនាញជាច្រើនដូចជា សមត្ថភាពក្នុងការទំនាក់ទំនង, ជំនាញក្នុងការដោះស្រាយបញ្ហា, ការត្រិះរិះពិចារណា និងភាពច្នៃប្រឌិតជាដើម ។ ហេតុនេះហើយ សិស្ស-និស្សិតគួររៀនធ្វើការជាក្រុម ដើម្បីបង្កើនជំនាញដែលមានប្រយោជន៍សម្រាប់អាជីពការងារនាពេលអនាគត។
ទី៤. ធ្វើស្វ័យសិក្សា៖ ស្វ័យសិក្សាពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយឱ្យសិស្សយល់មេរៀនបានប្រសើរជាងមុន ព្រោះពួកគេអាចព្យាយាមស្វែងយល់មេរៀនបន្ថែមពីការស្តាប់ការពន្យល់របស់លោកគ្រូ អ្នកគ្រូ និងអាចស្វែងរកព័ត៌មានបន្ថែមដោយខ្លួនឯង ព្រមទាំងអាចអនុវត្តផ្ទាល់នូវលំហាត់នានាដែលធ្វើឱ្យពួកគេយល់មេរៀនបានកាន់តែស៊ីជម្រៅមួយកម្រិតទៀត។ បច្ចុប្បន្ននេះ នៅលើអ៊ីនធឺណិត មានព័ត៌មានរាប់លានដែលអាចឱ្យសិស្ស-និស្សិតស្វែងរកបាន ហើយពួកគេក៏អាចធ្វើការរៀនបន្ថែមតាមគេហទំព័រ និងកម្មវិធីទូរស័ព្ទ មួយចំនួន ដូចជា Khan Academy, Lynda, edX, Coursera, Udemy និង Ted.com ជាដើម។

ទី៥. ចូលរួមសកម្មភាពក្រៅកម្មវិធីសិក្សា៖ សិស្ស-និស្សិតក៏គួរចូលរួមសកម្មភាពក្រៅកម្មវិធីសិក្សា ដើម្បីអាចទទួលបានចំណេះដឹង និងបទពិសោធន៍បន្ថែមពីការរៀននៅសាលារៀន ។ ជាក់ស្ដែង សិស្សានុសិស្សគួរចូលរួមក្នុងពិព័រណ៍មហាវិទ្យាល័យ ដើម្បីស្គាល់កាន់តែច្បាស់ពីមុខជំនាញ និងមហាវិទ្យាល័យដែលពួកគេចង់សិក្សាបន្តនាពេលអនាគត ព្រមទាំងអាចដឹងពីឱកាសដែលពួកគេអាចទទួលបានពីការសិក្សាជំនាញទាំងនេះ។ មិនតែប៉ុណ្ណោះ សិស្ស-និស្សិតក៏គួរចូលរួមក្នុងការប្រកួតប្រជែងកម្មវិធីស្ទែម ដើម្បីមានឱកាសប្រើប្រាស់នូវចំណេះ និងជំនាញដែលពួកគេទទួលបានពីការសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រ, បច្ចេកវិទ្យា,វិស្វកម្ម និងគណិតវិទ្យាទៅដោះស្រាយបញ្ហាប្រឈមនានា ព្រមទាំងអាចពង្រឹងជំនាញ ដូចជា សមត្ថភាពក្នុងការធ្វើការងារជាក្រុម សមត្ថភាពក្នុងការទំនាក់ទំនង ជំនាញក្នុងការដោះស្រាយបញ្ហា និងសមត្ថភាពក្នុងការគ្រប់គ្រងពេលវេលាជាដើម។
គួរជម្រាបជូនថា សិស្ស-និស្សិតក៏គួរហាត់ការនៅតាមស្ថាប័ននានាក្នុងវិស័យស្ទែម ដើម្បីអាចយកចំណេះ និងជំនាញដែលទទួលបានពីមុខវិជ្ជាស្ទែមទៅអនុវត្តផ្ទាល់, ទទួលបានបទពិសោធន៍ក្នុងជីវិតពិត, រៀនសូតពីអ្នកគ្រប់គ្រង, បង្កើតទំនាក់ទំនងការងារជាមួយមិត្តរួមការងារ និងបង្កើនឱកាសការងារបានកាន់តែប្រសើរផងដែរ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/11/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/03/2026
សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសជ្រើសរើសសិស្សទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យចូលរៀនឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុងមានតម្រូវការទីផ្សារការងារ។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សានៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2023
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/02/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៩៩០កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុកដែលមកពីគ្រួសារក្រីក្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2026
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/06/2025
ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាល
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































