អ្នកនិពន្ធ២រូប មានក្ដីស្រមៃចង់លើកស្ទួយវិស័យអក្សរសិល្ប៍ខ្មែរឱ្យកាន់តែរីកចម្រើន

នៅក្នុងកម្មវិធីប្រកួតប្រជែងអក្សរសិល្ប៍នៃមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៦ ក្រោមប្រធានបទ “សំឡេងចម្រុះពណ៌” ឆ្នាំ២០២៣នេះ មានស្នាដៃរឿងខ្លីចំនួន២ ទទួលបានជ័យលាភី។ ក្នុងនោះ រឿងខ្លី «ពណ៌នៃតន្ត្រី» ជាស្នាដៃនិពន្ធរបស់លោក សយ ស៊ីណា និងរឿងខ្លី «ខ្ពើមសុភាបណ្ឌិត»​ ជាស្នាដៃនិពន្ធរបស់លោក តុន ច័ន្ទរិទ្ធិ។

លោក សយ ស៊ីណា ជាអ្នកនិពន្ធ និងជាម្ចាស់ជ័យលាភី មានប្រសាសន៍ថា មូលហេតុដាក់ប្រកួតស្នាដៃរឿងខ្លីក្នុងកម្មវិធីប្រកួតប្រជែងអក្សរសិល្ប៍នៃមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៦ ពីព្រោះលោកចង់ចូលរួមលើកស្ទួយវិស័យតែងនិពន្ធឱ្យទូលំទូលាយឡើង និងជាឱកាសមួយក្នុងការបញ្ជ្រាបផ្នត់គំនិតផ្សេងៗទៅក្នុងសង្គមតាមរយៈអក្សរសិល្ប៍។ ទន្ទឹមគ្នានេះ មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី ៦ ធ្វើឡើងក្រោមប្រធានបទ «សំឡេងចម្រុះពណ៌» ដែលប្រធានបទនេះ ធ្វើឱ្យលោកបែកគំនិតគិតនូវរឿងរ៉ាវជាច្រើនក្នុងការបញ្ចេញជាសំឡេង ដោយយកអក្សរសិល្ប៍ធ្វើជាអ្នកនាំសារ។ ហើយក៏ជាប្រធានបទដ៏ទូលំទូលាយដែលធ្វើឱ្យយើងមានសេរីភាពក្នុងការគិត សរសេរ និងបញ្ចេញគំនិតយោបល់។

លោក សយ ស៊ីណា ជាអ្នកនិពន្ធ និងជាម្ចាស់ជ័យលាភីលេខ២ រឿងខ្លី «ពណ៌នៃតន្ត្រី» ក្នុងកម្មវិធីប្រកួតប្រជែងអក្សរសិល្ប៍នៃមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៦ ។

លោក សយ ស៊ីណា បញ្ជាក់បន្ថែមថា រឿងខ្លី «ពណ៌នៃតន្ត្រី» នេះ លោកសរសេរឡើងក្នុងគោលបំណងបំផុសឱ្យមានការគិតពិចារណាទៅលើការបញ្ចេញជាសំឡេង ឬក៏ការរួមគ្នាបញ្ចេញជាសំឡេង ដែលសង្គមគួរតែផ្ដល់ឱកាស និងចាប់ផ្ដើមស្ដាប់នូវសំឡេងទាំងនោះជាជាងទុកឱ្យសំឡេងទាំងនោះបាក់ស្បាត បាត់សក្តានុពលក្នុងការអភិវឌ្ឍន៍ខ្លួន និងប្រទេសជាតិ។ លោកបន្តថា សម្រាប់ការអប់រំដល់អ្នកអានរឿងនេះ គឺមានវិសាលភាពទូលំទូលាយអាចឱ្យអ្នកអានគិតវិភាគពិចារណាទៅតាមកម្រិតយល់ដឹងរៀងៗខ្លួន។

លោក សយ ស៊ីណា បញ្ជាក់ថា ក្នុងការសរសេររឿងខ្លីមួយនេះ បូករួមទាំងការសិក្សាស្រាវជ្រាវស្វែងយល់អំពីប្រធានបទ និងប្រមូលព័ត៌មានទូទៅ លោកចំណាយពេលប្រហែលមួយសប្តាហ៍។ ចំពោះផលវិបាកវិញមិនមាននោះទេ គឺមានតែវិធីសាស្រ្តក្នុងការសរសេរឱ្យបានតាមឆ្អឹងរឿងដែលត្រូវស្រាវជ្រាវព័ត៌មានទូទៅអំពីតន្ត្រី ហើយត្រូវពិគ្រោះជាមួយអ្នកជំនាញទើបអាចសរសេរសាច់រឿងនេះបាន។

“ខ្ញុំមិនបានរំពឹងឬក៏មិនបានគិតទៅលើជ័យលាភីអ្វីនោះទេ ពីព្រោះនៅពេលដែលដាក់ស្នាដៃប្រកួតប្រជែងខ្ញុំគ្រាន់តែមានបំណងចង់ឱ្យការប្រកួតប្រជែងនោះទទួលបានស្នាដៃច្រើន និងផុសផុរឡើងតែប៉ុណ្ណោះ។ ពីព្រោះខ្ញុំយល់ថា ក្នុងនាមជាអ្នកនិពន្ធ ក្នុងនាមជាអ្នកអក្សរសាស្ត្រ ស្នេហាវិស័យអក្សរសិល្ប៍ ខ្ញុំគួរតែចូលរួមនៅគ្រប់សកម្មភាពដែលមានការផ្សព្វផ្សាយឬក៏ប្រកួតប្រជែងដើម្បីឱ្យវិស័យនេះកាន់តែមានវិសាលភាពឡើង”។

សយ ស៊ីណា ជាអ្នកនិពន្ធ

លោក សយ ស៊ីណា បន្ថែមទៀតថា លក្ខណៈពិសេសដែលធ្វើឱ្យស្នាដៃមួយនេះមានភាពទាក់ទាញ គឺសិល្ប៍វិធីដែលយកឧបករណ៍តន្រ្តីមកបង្កើតជាតួអង្គទំហៀបន័យដោយការរឹតដ្បិតក្នុងការបញ្ចេញសូរសំឡេងនិងការយកប្រភេទមនុស្សដែលអាចមើលពណ៌របស់តន្រ្តីទំហៀបន័យទៅនឹងមនុស្សម្នាក់ៗដែលបាត់ឱកាសក្នុងការបញ្ចេញសមត្ថភាព។ លោកបន្តថា អ្វីដែលបានរៀនពីកម្មវិធីនេះ គឺការជួយគ្នាជាកម្លាំងមួយ ជាសំឡេងចម្រុះពណ៌មួយ ដើម្បីវិស័យតែងនិពន្ធ ដើម្បីអក្សរសិល្ប៍ខ្មែរ ជាការផ្ដល់ឱកាសឱ្យគ្នាហើយជួយកសាងសមត្ថភាពគ្នាដើម្បីបង្កើតស្នាដៃថ្មីៗ។ លោកក៏បានសំណូមពរដល់អ្នកនិពន្ធ ឬក៏មហាជនចូលរួមប្រកួតប្រជែងឱ្យបានកាន់តែផុសផុរឡើងថែមទៀតនៅក្នុងកម្មវិធីមហោស្រពអក្សរសិល្ប៍ឆ្នាំក្រោយៗទៀត។

លោក តុន ច័ន្ទរិទ្ធិ ជាអ្នកនិពន្ធឯករាជ្យ និងជាម្ចាស់ជ័យលាភីលេខ២ រឿងខ្លី «ខ្ពើមសុភាបណ្ឌិត» ក្នុងកម្មវិធីប្រកួតប្រជែងអក្សរសិល្ប៍នៃមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៦ ។

ជាមួយគ្នានេះ លោក តុន ច័ន្ទរិទ្ធិ ជាអ្នកនិពន្ធឯករាជ្យ និងជាម្ចាស់ជ័យលាភី មានប្រសាសន៍ថា លោកចូលរួមប្រកួតស្នាដៃរឿងខ្លីក្នុងកម្មវិធីប្រកួតប្រជែងអក្សរសិល្ប៍នៃមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៦ ដោយសារប្រធានបទឆ្នាំនេះទាក់ទងនឹងសំឡេងចម្រុះពណ៌ ទើបលោកចង់ចូលរួមជួយលើកស្ទួយវិស័យអក្សរសិល្ប៍ខ្មែរឱ្យកាន់តែរីកចម្រើន និងទទួលបានការអភិវឌ្ឍសមត្ថភាពនៅពេលបានចូលរួមប្រកួត។  លោកបន្តថា ប្រធានបទ «សំឡេងចម្រុះពណ៌» លោកមានការចាប់អារម្មណ៍ខ្លាំងព្រោះអាចបង្ហាញអំពីសំឡេងបែបណាក៏បាន អាចជាសំឡេងជនជាតិដើមភាគតិច សំឡេងសត្វ ឬសំឡេងផ្សេងៗទៀត ដែលយើងចង់បន្លឺឡើងដើម្បីឱ្យមនុស្សក្នុងសង្គមបានឮ។

លោក តុន ច័ន្ទរិទ្ធិ ក៏បានលើកឡើងដែរថា សម្រាប់ប្រធានបទ «សំឡេងចម្រុះពណ៌» លោកមានការចាប់អារម្មណ៍ខ្លាំងព្រោះអាចបង្ហាញអំពីសំឡេងបែបណាក៏បាន អាចជាសំឡេងជាតិដើមភាគតិច សំឡេងសត្វ ឬសំឡេងផ្សេងៗទៀត ដែលយើងចង់បន្លឺឡើងដើម្បីឱ្យមនុស្សក្នុងសង្គមបានឮ។ លោកបន្តថា សម្រាប់រឿងខ្លីដែលមានចំណងជើងថា «ខ្ពើមសុភាបណ្ឌិត» សរសេរឡើងក្នុងគោលបំណងបន្លឺ សំឡេងឡើងសម្រាប់អ្នកដែលមានសមត្ថភាពនៅក្នុងប្រទេសកម្ពុជា ចាប់ផ្ដើមឱ្យតម្លៃដល់អ្នកដែលមានចំណេះដឹង អ្នកដែលមានវិជ្ជាជីវៈច្បាស់លាស់ បញ្ឍប់ការរស់នៅដោយប្រកាន់បក្សពួកនិយម ។ ទន្ទឹមគ្នានេះ រឿងនេះក៏ចង់អប់រំឱ្យមនុស្សចាប់ផ្ដើមធ្វើជាអ្នកចូលរួមដោះស្រាយបញ្ហារបស់ប្រទេសជាតិ។

អ្នកនិពន្ធឯករាជ្យរូបនេះ បន្ថែមថា ដើម្បីសរសេររឿងខ្លីមួយនេះ បានលោកចំណាយពេលប្រមូលគំនិតប្រហែលជា២សប្ដាហ៍ ហើយចាប់ផ្ដើមសរសេរប្រហែលជា៣ថ្ងៃ ។ លោកថា នៅពេលសរសរមានបានជួបការលំបាក ដោយសារតែរឿងខ្លីនេះជាប្រភេទអក្សរសិល្ប៍បែបច្នៃប្រឌិត ព្រោះលោកមិនធ្លាប់សរសេរពីមុនមកនោះឡើយ។

«ខ្ញុំមិនរំពឹងថាស្នាដៃរឿងមួយនេះ នឹងទទួលបានជ័យលាភីឆ្នើមនោះទេ គឺលោកគ្រាន់តែចង់សាកល្បងធ្វើអ្វីដែលថ្មី និងធ្វើឱ្យអស់ពីលទ្ធភាព ។ ហើយនៅពេលទទួលបានជ័យលាភី ខ្ញុំមានអារម្មណ៍រំភើបខ្លាំង ជាពិសេសមានការកោតសរសើរពីគណៈកម្មការ។

លោក តុន ច័ន្ទរិទ្ធិ អ្នកនិពន្ធឯករាជ្យ
កម្មវិធីប្រកួតប្រជែងអក្សរសិល្ប៍នៃមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៦ ក្រោមប្រធានបទ “សំឡេងចម្រុះពណ៌” ។

លោក តុន ច័ន្ទរិទ្ធិ បន្តទៀតថា លក្ខណៈពិសេសនៅក្នុងស្នាដៃ «ខ្ពើមសុភាបណ្ឌិត» នេះ អាចជាការច្នៃប្រឌិតតួអង្គសត្វនៅក្នុងព្រៃសុខសាន្តឆ្លុះបញ្ចាំងជាមួយបញ្ហារបស់មនុស្សនៅក្នុងសង្គម ស្ដែងឡើងតាមរយៈអត្តចរិកតួអង្គសត្វធៀបជាមួយមនុស្ស។ លោកបន្តថា អ្វីដែលរៀនបានពីការប្រកួតមួយនេះ​ គឺការសាកល្បង និងរៀនអ្វីដែលថ្មី និងយល់ច្បាស់អំពីអក្សរសិល្ប៍ច្នៃប្រឌិត ព្រមទាំងស្គាល់បេក្ខជនប្រកួតដទៃទៀត។

លោក តុន ច័ន្ទរិទ្ធិ ក៏បានសំណូមពរឱ្យអ្នកដែលមានក្ដីស្រមៃចង់តែងនិពន្ធ ត្រូវអនុញ្ញាតិឱ្យខ្លួនឯងចូលរួមប្រកួត ធ្វើអ្វីដែលខ្លួនចង់ធ្វើ កុំភ័យខ្លាច។ ទន្ទឹមគ្នានេះ ក្រសួង ស្ថាប័នពាក់ព័ន្ធគួរបង្កើតកម្មវិធីប្រកួតអក្សរសិល្ប៍ឱ្យបានច្រើនដើម្បីលើកស្ទួយវិស័យអក្សរសិល្ប៍ឱ្យរីកចម្រើន និងល្អថែមទៀត ។ ក្នុងនោះ លោកច័ន្ទរិទ្ធិ ក៏មានបំណងចង់ចែករំលែកបទពិសោធន៍របស់ខ្លួនទៅដល់យុវជនផ្សេងទៀតដែលចង់រៀនសូត្រអំពីការតែងនិពន្ធនៅថ្ងៃអនាគតផងដែរ។

គួរជម្រាបជូនថា លោក សយ ស៊ីណា ធ្លាប់សរសេរបានរឿងខ្លី និងប្រលោមលោកខ្នាតខ្លីបានប្រហែល ២០ ចំណងជើង, កំណាព្យបែបឧបទេសកថា និង ទំនើបនិយមបានប្រហែល ៤០ ចំណងជើង និង ទំនុកច្រៀងមួយចំនួនតូច ។ លោក ធ្លាប់ទទួលបានជ័យលាភីរង្វាន់កិត្តិសក្នុងស្នាដៃកំណាព្យ «គុណធម៌» ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំ២០១៣,  ជ័យលាភីលេខ ១ ពីសមាគមប៊ិកកម្ពុជា ក្នុងស្នាដៃកំណាព្យ «ក្រដាស» និងជ័យលាភីកិត្តិយសក្នុងស្នាដៃទំនុកច្រៀង «យើងរួមគ្នាជាមនុស្សសន្ដិភាព» ពីអង្គការ (YRDP) ឆ្នាំ២០១៥។ ចំណែក លោក តុន ច័ន្ទរិទ្ធិ ធ្លាប់ទទួលបានជ័យលាភីពានរង្វាន់លេខ១ អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៥ ឆ្នាំ២០២២ ព្រមទាំងបានបោះពុម្ពស្នាដៃសៀវភៅរបស់ខ្លួនដំបូងចំណងជើងថា “អ្នកពិតជាពិសេស តោះ! ទៅមុខទៀត” ហើយក្រោយមកបោះពុម្ពសៀវភៅមួយក្បាលទៀតចំណងជើងថា “និទានម៉ែ”៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី