ភ្នំពេញ – កំណាព្យដែលមានចំណងជើងថា «សំឡេងទ្រកំដរប្រាសាទ» និពន្ធដោយលោក វណ្ណ សារ៉េត ត្រូវបានគណៈកម្មការ នៃមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥ វាយតម្លៃផ្តល់ជ័យលាភីលេខ១ ក្នុងចំណោមកំណាព្យចំនួន៧៩ដែលបានដាក់ចូលរួមប្រកួត ។
លោក វណ្ណ សារ៉េត បច្ចុប្បន្នជាគ្រូបង្រៀនអក្សរសាស្រ្តខ្មែរ នៅអនុវិទ្យាល័យត្រពាំងជ្រែ ស្ថិតនៅស្រុកមេសាង ខេត្តព្រៃវែង ។ តាមពិតទៅការទទួលបានពានរង្វាន់លេខ១ផ្នែកកំណាព្យនេះ មិនមែនជាលើកដំបូងសម្រាប់លោក សារ៉េត នោះទេ ពោលគឺលោកធ្លាប់ឈ្នះជ័យលាភី និងពានរង្វាន់ចំនួន៦លើករួចមកហើយ ក្នុងនោះពានរង្វាន់លេខ១ លោកទទួលបានចំនួន៤លើក ជ័យលាភីលេខ២ចំនួនមួយលើក និងជ័យលាភីកិត្តិយសចំនួនមួយលើក។ សម្រាប់ពានរង្វាន់លេខ១ ចំនួន៤លើកដែលលោក វណ្ណ សារ៉េត ទទួលបានរួមមាន ៖ ពានរង្វាន់សម្តេចព្រះសង្ឃរាជជួនណាត រៀបចំដោយក្រសួងអប់រំ កាលពីឆ្នាំ២០១៩, ពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត រៀបចំដោយក្រសួងធម្មការ និងសាសនា នាឆ្នាំ២០២០, ពានរង្វាន់ព្រះនាងឥន្រ្ទទេវី រៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីឆ្នាំ២០២១ និងចុងក្រោយនេះ គឺពានរង្វាន់មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥ ។
តើលោក វណ្ណ សារ៉េត មានគន្លឹះបែបណា ទើបបានជាស្នាដៃកំណាព្យរបស់លោកជាប់ជ័យលាភីលេខ១ ស្ទើរតែគ្រប់ការប្រកួត?
លោក វណ្ណ សារ៉េត មានប្រសាសន៍ថា តាមពិតទៅស្នាដៃកំណាព្យរបស់លោកដែលបានដាក់ចូលរួមការប្រកួត លោកមិនដែលគិតថា នឹងជាប់ជ័យលាភីនោះទេ ដោយវាសុទ្ធតែជាការមិននឹកស្មាន។ យ៉ាងណាក៏ដោយ លោកបានចែករំលែកនូវបទពិសោធន៍ខ្លះៗរបស់លោក ដើម្បីឱ្យគណៈកម្មការជ្រើសរើសយកស្នាដៃ ក្នុងនោះជាដំបូង អ្នកដែលមានបំណងចង់ចូលរួមប្រកួត ចាំបាច់និងតាមដានទៅលើប្រធានបទ នៃកម្មវិធីប្រកួតប្រជែង រួចត្រូវសរសេររបៀបណាឱ្យសមស្របទៅនឹងអត្ថន័យរបស់ពានរង្វាន់ នៃការប្រកួតនោះ។
លោក វណ្ណ សារ៉េត
“…ធម្មតាមហោស្រពអក្សរសិល្ប៍មួយចំនួនតែងតែមានប្រធានបទ អញ្ចឹងប្រធានបទផ្តោតទៅលើអ្វី? ទោះបីជាអក្សរសិល្ប៍ព្រះនាងឥន្រ្ទទេវី ដែលជាប្រធានបទសេរី ក៏យើងត្រូវស្វែងយល់អំពីឈ្មោះពានរង្វាន់ហ្នឹងដែរ យើងត្រូវសរសេររបៀបណាឱ្យសមស្របទៅនឹងអត្ថន័យរបស់ពានរង្វាន់”
នៅមានធាតុសំខាន់ៗជាច្រើនទៀត នៃកំណាព្យ ដែលអ្នកនិពន្ធត្រូវស្គាល់ជាចាំបាច់ ដូចជារង្វាស់កាព្យ លោកថា អ្នកនិពន្ធត្រូវចែកឱ្យដាច់រវាងពាក្យ និងឃ្លា ដោយកុំឱ្យមានការភ័ន្តច្រឡំ ។ លោកថា ជាធម្មតាព្យាង្គរួមគ្នាបង្កើតជាពាក្យ ហើយពាក្យរួមច្រើនបង្កើតបានជាឃ្លា និងឃ្លារួមច្រើនបង្កើតបានជាវគ្គ នៃកំណាព្យ។

ចំណាប់ចុងជួន ក៏ជាចំណុចសំខាន់ដែលអ្នកនិពន្ធត្រូវគិតផងដែរ បើតាមការបញ្ជាក់របស់លោក វណ្ណ សារ៉េត ចំណាប់ចុងជួនត្រូវបែងចែកជា៣កម្រិត គឺ ជួនល្អ ជួនមធ្យម និងជួនកម្រិតខ្សោយ ដូច្នេះដើម្បីឱ្យស្នាដៃជាប់ជ័យលាភី អ្នកនិពន្ធត្រូវសម្រិតសម្រាំងធ្វើយ៉ាងម៉េចឱ្យមានចំណាប់ជួនល្អបំផុត។
លោក វណ្ណ សារ៉េត
“ជួនល្អហ្នឹងយ៉ាងដូចម្តេច គឺយើងត្រូវគោរពឱ្យបាននូវការចាប់ជួនដែលកើតឡើងដោយសូរស្រះប្រកបដូចគ្នា ព្យញ្ជនៈប្រកបដូចគ្នា សូរស្រះនិងព្យញ្ជនៈប្រកបដូចគ្នា ស្ថិតនៅក្នុងមូលប្រភេទ អ អ៊ ដូចគ្នា យើងត្រូវគោរពឱ្យបានជានិច្ច ជាដាច់ខាត”
ពិតណាស់ការចាប់ចុងជួន គឺជារឿងសំខាន់មួយនៅក្នុងការតែងកំណាព្យឱ្យបានល្អ ប៉ុន្តែដើម្បីឱ្យរឹតតែល្អ កំណាព្យគឺត្រូវតែមានសម្ផស្សថែមទៀត ។ លោក វណ្ណ សារ៉េត បានរំលឹកទៅដល់ពាក្យរបស់លោកគ្រូ ជ័យ ចាប ដែលគេស្គាល់ថា គឺជាជើងឯងកំណាព្យមួយរូបនោះ តែងនិយាយថា «ការសរសេរកំណាព្យ ចាំបាច់ត្រូវសរសេរឱ្យពិរោះត្រចៀក និងឆ្ងាញ់អារម្មណ៍» ។ បើតាមការបញ្ជាក់របស់លោក សារ៉េត កំណាព្យដែលពិរោះត្រចៀក និងឆ្ងាញ់អារម្មណ៍ អ្នកនិពន្ធត្រូវចេះលេងពាក្យពេចន៍ និងពាក្យសម្ផស្ស។
ម្ចាស់ជ័យលាភីលេខ១ ផ្នែកកំណាព្យពានរង្វាន់មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥រូបនេះ ពន្យល់ថា ពាក្យពេចន៍ គឺជាពាក្យដែលកវីប្រើដោយប៉ុនប្រសព្វខុសពីស្មេរធម្មតា ។ លោកថា ពាក្យពេចន៍ នឹងជួយឱ្យអត្ថបទកំណាព្យកាន់តែមានសោភណ្ឌ មានអត្ថន័យផុសឡើង ។ ដោយឡែកពាក្យសម្ភស្ស គឺសំដៅលើការចាប់ចុងជួនរណ្តំនៅក្នុងឃ្លា ក៏ដូចជាជួនផ្ទួនរណ្តំពីឃ្លាមួយទៅឃ្លាមួយ ពីវគ្គមួយទៅវគ្គមួយ នៃកំណាព្យ។

ជាបទពិសោធន៍របស់លោក កំណាព្យដែលល្អ ក្រៅតែពីចេះប្រើប្រាស់ពាក្យពេចន៍ ពាក្យសម្ផស្សហើយនោះ អ្នកនិពន្ធចាំបាច់ត្រូវតែមានការបញ្រ្ជាបនូវផ្នត់គំនិត ទស្សនទានអក្សរសិល្ប៍ ចំណេះដឹង ក៏ដូចជាបញ្រ្ជាបនូវឧត្តមគតិដែលជាសាររបស់អ្នកនិពន្ធចង់ផ្ញើទៅអ្នកអានផងដែរ។
លោក វណ្ណ សារ៉េត
“គ្រាន់តែគេអានទៅ គេដឹងថា ស្នាដៃរបស់យើងវាមានទម្ងន់ មានខ្លឹមសារ អញ្ចឹងអ្នកនិពន្ធត្រូវមានការស្វែងយល់ច្រើនទាក់ទងការអានសៀវភៅ ការសិក្សាស្នាដៃរៀមច្បងជាដើម…”
ចំណុចចុងក្រោយដែលអ្នកនិពន្ធកំណាព្យគួរយកចិត្តទុកដាក់ នោះគឺអក្ខរាវិរុទ្ធ ។ លោក វណ្ណ សារ៉េត បញ្ជាក់ថា អក្ខរាវិរុទ្ធ ចាំបាច់ត្រូវតែប្រុងប្រយ័ត្ន ដោយត្រូវពិនិត្យឱ្យបានច្រើនលើកច្រើនសារក្រែងមានការភ័ន្តច្រឡំ ដោយអក្ខរាវិរុទ្ធ ត្រូវគោរពតាមវចនានុក្រមសម្តេចសង្ឃជួនណាតជាគោល ដោយមិនអាចសរសេរទាំងប្រថុយប្រថាននោះទេ។
តើយុវជនគួរត្រៀមខ្លួនដូចម្តេច ដើម្បីមានសមត្ថភាពនិពន្ធកំណាព្យបានល្អ ?
លោក វណ្ណ សារ៉េត បានបញ្ជាក់ថា សំខាន់គឺពួកគាត់ស្រឡាញ់អក្សរសាស្រ្ត ស្រឡាញ់ការតែងនិពន្ធ ចូលចិត្តការតែងនិពន្ធ ឬក៏អត់? លោកថា ប្រសិនបើពួកគាត់ចូលចិត្តការតែងនិពន្ធ វាមិនមានអ្វីពិបាកនៅក្នុងការជំរុញនោះទេ ព្រោះតែទឹកចិត្តរបស់គាត់បានដក់នៅក្នុងការតែងនិពន្ធរួចទៅហើយ ។ យ៉ាងណាក៏ដោយ បើតាមការលើកឡើងរបស់លោក វណ្ណ សារ៉េត មានវិធីច្រើនដើម្បីឱ្យក្លាយទៅជាអ្នកនិពន្ធដែលមានការទទួលស្គាល់ ប៉ុន្តែសំខាន់បំផុតយុវជនត្រូវមានដើមទុនចំណេះវិជ្ជាសិន បន្ទាប់មកស្វែងយល់ពីរៀមច្បងដែលមានបទពិសោធន៍ មានកិត្តិនាម និងឱ្យពួកគាត់ជួយតម្រង់ ជួយចង្អុលផ្លូវជាដើម ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/04/2026
មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ឱកាសអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2025
ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីសាបព្រោះគ្រាប់ពូជ នៃ ស.ស.យ.ក. រាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងប៉េកាំង(USTB)បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ក្នុងការសិក្សាជំនាញជាច្រើន...

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/12/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និងការបង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/02/2026
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង ជូនដល់កូនៗរបស់វីរៈកងទ័ពកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/08/2025
វិទ្យាស្ថានគរុកោសល្យបាត់ដំបង បានប្រកាសជូនដំណឹងដល់ក្រុមគ្រួសារវីរៈកងទ័ពកម្ពុជា ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបុរណភាពទឹកដីថា វិទ្យាស្ថានបានសម្រេចផ្តល់ជូនអាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/01/2025
សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/06/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/06/2025
តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ដែលមានទីតាំងស្ថិតនៅក្នុងក្រុងសៀមរាប បានប្រកាសផ្តល់អាហារូបករណ៍ក្នុងការសិក្សាជំនាញធុរកិច្ចភេសជ្ជៈដោយឥតគិតថ្លៃ ទៅដល់យុវជន និងអ្នកកំពុងត្រូវការជំនាញ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/11/2025
ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួងចំនួន ៥នាក់ ឱ្យទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សានៅប្រទេសកូរ៉េ ក្រោមកម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។



































































