លោក សាន ពិសិទ្ធិ ម្ចាស់ជ័យលាភីលេខ១ ផ្នែករឿងខ្លី និងលេខ២ ផ្នែកកំណាព្យ ក្នុងកម្មវិធីប្រកួតប្រជែងអក្សរសិល្ប៍ នៃមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៧

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

មានក្ដីស្រមៃចង់ក្លាយជាអ្នកនិពន្ធ ជំរុញលោក សាន ពិសិទ្ធិ ប្រឹងប្រែងតស៊ូក្នុងវិស័យ​តែងនិពន្ធ រហូត​ដល់ជាប់ជ័យលាភីលេខ១ ផ្នែករឿងខ្លី និងលេខ២ ផ្នែកកំណាព្យ ក្នុងកម្មវិធីប្រកួតប្រជែងអក្សរសិល្ប៍ ប្រធានបទ “អក្សរសិល្ប៍បៃតង” នៃមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៧ ឆ្នាំ២០២៤។

លោក សាន ពិសិទ្ធិ ជានិស្សិតឆ្នាំទី៣ ជំនាញអក្សរសាស្រ្តខ្មែរ នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) សាខាកំពង់ធំ និយាយថា  មូលហេតុដាក់ប្រកួតស្នាដៃរឿងខ្លី និងកំណាព្យ ក្នុងកម្មវិធីប្រកួតប្រជែងអក្សរសិល្ប៍នៃមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៧ ពីព្រោះលោកស្រឡាញ់ផ្នែកអក្សរសាស្រ្ត និងអក្សរសិល្ប៍ខ្មែរ។ លើសពីនេះ លោកចង់បង្ហាញការយល់ឃើញរបស់ខ្លួនតាមរយៈស្នាដៃទៅក្នុងសង្គមមនុស្ស។ ជាពិសេស លោកក៏ចង់ទទួលបានជ័យលាភីពីកម្មវិធី និងចង់ចាប់យកអាជីពជាអ្នកនិពន្ធ ដើម្បីលើកកម្ពស់វិស័យតែងនិពន្ធឱ្យកាន់តែរីកចម្រើន។  

និស្សិតឆ្នាំទី៣ ជំនាញអក្សរសាស្រ្តខ្មែរ រូបនេះ បញ្ជាក់បន្ថែមថា រឿងខ្លីចំណងជើង «អាក្រាត» ដែលជាប់ជ័យលាភីលេខ១ លោកសរសេរឡើងក្នុងគោលបំណងដើម្បីបង្ហាញពីភាពអាក្រាតរបស់ធម្មជាតិ ដោយសារការបំពុលបរិស្ថាន ការបាត់បង់ព្រៃឈើ ការបាត់បង់ជម្រកសត្វព្រៃ ព្រមទាំងការបាត់បង់សណ្ដាប់ធ្នាប់សង្គម ដោយសារមានការជួញដូរគ្រឿងញៀនជាដើម។ លើសពីនេះ ដើម្បីសហការគ្នាស្វែងរកដំណោះស្រាយសម្រាប់អ្នកជំនាន់ក្រោយ។ ចំណែក កំណាព្យ «នំប៉ាវមន្រ្តី» ដែលជាប់ជ័យលាភីលេខ២ គឺលោកចង់បង្ហាញអំពីអំពើពុករលួយរបស់អ្នកមានអំណាច ដែលជួញដូរគ្រឿងញៀន ជួញដូរសត្វ និងជួញដូរមនុស្សខុសច្បាស់។ កំណាព្យនេះ ក៏បង្ហាញថា អ្នកប្រព្រឹត្តអំពើពុករលួយទីបំផុត នឹងទទួលទោសចំពោះមុខច្បាប់។

លោក សាន ពិសិទ្ធិ ម្ចាស់ជ័យលាភីលេខ១ ផ្នែករឿងខ្លី និងលេខ២ ផ្នែកកំណាព្យ ក្នុងកម្មវិធីប្រកួតប្រជែងអក្សរសិល្ប៍ នៃមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៧

ម្ចាស់ជ័យលាភីលេខ១ រូបនេះ បន្ថែមថា សម្រាប់រឿងខ្លី លោកបានចំណាយរយៈពេលត្រឹម៨ម៉ោងប៉ុណ្ណោះក្នុងការសរសេររឿងប្រមាណ២ទំព័រ ប៉ុន្តែលោកចំណាយពេលពិនិត្យរហូត ៣ថ្ងៃ ទៅលើទម្រង់ ខ្លឹមសារ អត្ថន័យ អត្ថរស អត្ថរូប និងអក្ខរាវិរុទ្ធ។ ចំណែកកំណាព្យវិញ លោកចំណាយពេលសរសេរ រហូតជិតមួយឆ្នាំ ដោយសារត្រូវគោរពទៅតាមក្បួនច្បាប់នៃការតែងកំណាព្យ។

យុវជនមកពីខេត្តកំពង់ធំ រូបនេះ លើកឡើងថា សម្រាប់ការលំបាកដែលលោកជួបប្រទះក្នុងការដាក់ប្រកួតស្នាដៃ គឺដោយសារលោកទើបប្រឡូកថ្មីក្នុងការសរសេររឿងខ្លី និងកំណាព្យ។ ក្នុងនោះ ការមិនសូវមានពេលវេលាច្រើន ដោយត្រូវរៀនផង និងធ្វើការផង។ យ៉ាងណាមិញ លោកនៅតែជំនះបញ្ហាទាំងនេះ ដោយសុំការណែនាំពីអ្នកនិពន្ធនៅសមាគមអ្នកនិពន្ធខ្មែរ ព្រោះលោកមានឆន្ទៈចង់ក្លាយជាអ្នកនិពន្ធ។

“ខ្ញុំមិនរំពឹងខ្ពស់នោះទេសម្រាប់ជ័យលាភី គឺគ្រាន់តែសង្ឃឹម៥០%ប៉ុណ្ណោះ ពីព្រោះមានបេក្ខជនឆ្នើមជាច្រើនបានដាក់ស្នាដៃប្រកួតក្នុងកម្មវិធីនេះ។ អ្វីដែលធ្វើឱ្យខ្ញុំក្ដុកក្ដួល និងស្រក់ទឹកភ្នែកដោយក្ដីរីករាយ គឺខ្ញុំបានជាប់ពានរង្វាន់ដែលសុក្រិតបំផុត ដោយមានគណៈកម្មការ៣រូប ដាក់ពិន្ទុយ៉ាងតឹងរឹង”។

លោក សាន ពិសិទ្ធិ ម្ចាស់ជ័យលាភីលេខ១ ផ្នែករឿងខ្លី និងលេខ២ ផ្នែកកំណាព្យ ក្នុងកម្មវិធីប្រកួតប្រជែងអក្សរសិល្ប៍ នៃមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៧

លោក សាន ពិសិទ្ធិ បន្ថែមថា តាមរយៈការដាក់ស្នាដៃប្រកួតអក្សរសិល្ប៍នៃមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៧ លោកបានរៀនចេះពីកម្មវិធីនេះ រួមមាន ទី១. រៀនអំពីរបៀបសរសេររឿងខ្លី និងកំណាព្យបែបទំនើប ២. ច្បិចយកសារៈសំខាន់ប្រធានបទមកបញ្ចូលជាមួយតថភាពសង្គម ទី៣. រៀនចេះរបៀបរចនាទំព័រ ការពិនិត្យអក្ខរាវិរុទ្ធ។ ការអនុវត្តតាមចំណុចទាំងអស់នេះ បើទោះជាស្នាដៃមិនជាប់ចំណាត់ថ្នាក់ណាមួយក្នុងកម្មវិធី ក៏ទទួលយក និងបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព។  

លោក សាន ពិសិទ្ធិ ក៏បានសំណូមពរដល់មហោស្រពអក្សរសិល្ប៍ខ្មែរឱ្យនៅតែបន្តរៀបចំនៅឆ្នាំក្រោយៗទៀត ដើម្បីជាប្រយោជន៍ឱ្យវិស័យអក្សរសិល្ប៍កាន់តែរីកចម្រើន និងជឿនលឿន។ លើសពីនេះ សំណូមពរមហាជនទូទៅឱ្យនៅតែបន្តគាំទ្រដល់មហោស្រពអក្សរសិល្ប៍ខ្មែរ។ ក្នុងនោះ រាល់ស្នាដៃដែលអ្នកនិពន្ធសរសេរចេញទៅ ត្រូវគិតថា ផ្ដល់ប្រយោជន៍ និងជួយដល់សង្គមយើង។

គួរជម្រាបជូនថា នៅក្នុងការប្រកួតអក្សរសិល្ប៍ នៃមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៧ ឆ្នាំ២០២៤ លោក សាន ពិសិទ្ធិ បានជាប់ជ័យលាភីលេខ១ផ្នែករឿងខ្លី និងជាប់ជ័យលាភីលេខ២ ផ្នែកកំណាព្យ ក្នុងនោះជ័យលាភីលេខ១ ផ្នែកកំណាព្យ មិនមានបេក្ខជនរូបណាទទួលបាននោះទេ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *