ធនាគារពិភពលោក នឹងជួយកម្ពុជាកសាងធនធានមនុស្សតាមរយៈការអប់រំ និងជំនាញក្នុងយុទ្ធសាស្ត្រថ្មី

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ធនាគារពិភពលោក (World Bank) ប្រកាសពីក្របខ័ណ្ឌ​ភាព​ជា​ដៃគូថ្មី​ប្រចាំ​ប្រទេស (CPF) ក្នុងការជួយកម្ពុជាកសាងធនធានមនុស្សតាមរយៈការអប់រំ និងជំនាញ ក្នុងយុទ្ធសាស្ត្រថ្មីរយៈពេល៥ឆ្នាំ គឺចាប់ពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៩។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ក្របខ័ណ្ឌ​ភាព​ជា​ដៃគូថ្មី​ប្រចាំ​ប្រទេស (CPF) សម្រាប់កម្ពុជា នឹងចូលរួមដោះស្រាយគោលដៅប្រទាក់ក្រឡាគ្នា​ចំនួនបី រួមមាន ការកែ​លម្អ​សុខភាព និងការអប់រំឱ្យ​ប្រសើរឡើង, ការលើកកម្ពស់ភាព​ប្រកួតប្រជែង និងការពង្រឹង​ភាព​​ធន់ នៃក្រុម​គ្រួសារដែលងាយ​រងគ្រោះ។

ក្របខ័ណ្ឌថ្មីនេះ ក៏នឹងផ្តោតទៅលើ​ការ​កសាងគណនេយ្យភាពសម្រាប់​បណ្តា​គម្រោង​ផ្តល់សេវា​, ​ការ​ពង្រឹង​ស្តង់ដាធានាការទុកចិត្តលើវិស័យសាធារណៈ​ និង​ផ្តោតលើការបន្ត​ការ​ត្រួតពិនិត្យពីលើ និង​ផ្តល់​ប្រឹក្សា​អំពី​យន្តការសម្រាប់​​ដោះស្រាយ​បណ្តឹងតវ៉ា/បណ្តឹងសាទុក្ខនានាដែលអាចកើតមាន។ ឯកសារក្របខ័ណ្ឌភាពជាដៃគូប្រចាំប្រទេសនេះ ​បាន​គូសបញ្ជាក់​អំពី​បណ្តា​អាទិភាពសម្រាប់កម្មវិធីនានា​របស់ក្រុម​ធនាគារពិភពលោក សម្រាប់​​​ជួយ​ដល់កម្ពុជាក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។

លោកស្រី ម៉ារីយ៉ាម ស្ហ៊ឺមែន (Mariam Sherman) នាយិកា​ធនាគារពិភពលោកប្រចាំកម្ពុជា ឡាវ និង​វៀតណាម

ក្របខ័ណ្ឌនេះត្រូវ​បាន​រៀបចំឡើងដោយ​ផ្អែក​លើ​​ឯកសារវិភាគ​អំពីបញ្ហា​ប្រឈមនានា​នៅ​ក្នុង​កិច្ច​អភិវឌ្ឍន៍​របស់ប្រទេស, យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជ​រដ្ឋាភិបាល​កម្ពុជា និងកិច្ច​ពិគ្រោះ​យោបល់​​ជាមួយ​ភាគីពាក់ព័ន្ធជាច្រើន។ លោកស្រី ម៉ារីយ៉ាម ស្ហ៊ឺមែន (Mariam Sherman) នាយិកា​ធនាគារពិភពលោកប្រចាំកម្ពុជា ឡាវ និង​វៀតណាម មានប្រសាសន៍ថា៖ “ការផ្តោតជាគន្លឹះសម្រាប់ការចូលរួមរបស់យើង គឺការលើកកម្ពស់មូលធនមនុស្ស ជាពិសេសគឺការអប់រំជាមូលដ្ឋាន និងមូលដ្ឋានគ្រឹះនៃជំនាញ”។

នាយិកា​ធនាគារពិភពលោកប្រចាំកម្ពុជា ឡាវ និង​វៀតណាម បញ្ជាក់បន្ថែមថា កម្មវិធីថ្មីនេះ​ក៏នឹងសង្កត់ធ្ងន់​លើការកាត់បន្ថយ​ភាពក្រីក្រ​តាម​រយៈ​ការ​ជំរុញ​​ការវិនិយោគលើវិស័យសុខាភិបាល និងការអប់រំ, ជួយបង្កើតការងារ និងការការពារជីវភាព​រស់នៅរបស់​ក្រុម​គ្រួសារ​ដែល​​ងាយរងគ្រោះ រួមទាំងការពង្រឹងភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ។

លោកស្រី Kim-See Lim នាយកសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំតំបន់​អាស៊ីបូព៌ា និង ប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា “IFC និងក្រុមធនាគារពិភពលោកកំពុងតែជំរុញឱ្យមានការចូលរួមរបស់វិស័យឯកជននៅកម្ពុជា ឱ្យបានស្វាហាប់ និងប្រកបដោយការប្រកួតប្រជែង។

នាយកសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំតំបន់​អាស៊ីបូព៌ា និង ប៉ាស៊ីហ្វ៊ិក បន្ថែមថា នឹងបន្តការគាំទ្ររបស់ខ្លួនដល់ការពង្រឹងកិច្ចការពារអ្នកប្រើប្រាស់ហិរញ្ញវត្ថុ និងការផ្តល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវជំរុញដល់ការរៀបចំបង្កើតទីផ្សារហិរញ្ញប្បទានបៃតង និងជួយកម្ពុជាក្នុងការទាក់ទាញទុនឯកជនសម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចជា ថាមពល និងការដឹកជញ្ជូន ជាពិសេសតាមរយៈភាពជាដៃគូសាធារណៈនិងឯកជន។

គួរជម្រាបជូនថា ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ផ្នែកទាំងបីរបស់ក្រុមធនាគារពិភពលោក រួមមាន ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ (IDA) សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងទីភ្នាក់ងារពហុភាគីធានាការវិនិយោគ (MIGA) នឹងបន្តជំរុញដល់ការវិនិយោគនៅកម្ពុជា និងលើកកម្ពស់ភាពជាដៃគូសាធារណៈ និងឯកជនជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

រដ្ឋាភិបាល​ឆែក ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ថ្នាក់​អនុ​បណ្ឌិត ​និង​បណ្ឌិត ​ដល់​និស្សិត​កម្ពុជា​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឆែក ​បាន​ប្រកាស​ពី​ការ​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​ជា​ផ្លូវការ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨ ​ដល់​និស្សិត​កម្ពុជា​ដែល​មាន​បំណង​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​...

អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ ​IUHW​ ​ប្រទេស​ជប៉ុន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2026

​សាកលវិទ្យាល័យ​ ​International​ ​University​ ​of​ ​Health​ ​and​ ​Welfare​ ​(​IUHW​) ​ប្រទេស​ជប៉ុន​ ​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឆ្នាំ​ទី​១​ ​និង​ឆ្នាំ​ទី​២​ ​ផ្នែក​វេជ្ជសាស្ត្រ ​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

អាហារូបករណ៍ពេញថ្លៃសម្រាប់និស្សិតកម្ពុជា សិក្សា​នៅសាលាគោលនយោបាយសាធារណៈ Lee Kuan Yew សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកជំនាញកម្ពុជាដែលមានបំណងបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងចង់អភិវឌ្ឍសមត្ថភាពក្នុងវិស័យកិច្ចការអន្តរជាតិ និងពាណិជ្ជកម្មសកល

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *