ការប្រឹងប្រែងរៀនសូត្រ នាំឱ្យ​កុមារី បាន សរពេជ្ញម៉ានីកា ទទួលបានមេដាយមាសពីការ​ប្រកួតគណិតវិទ្យាអន្តរជាតិ SASMO

កុមារី បាន សរពេជ្ញម៉ានីកា ជាសិស្សថ្នាក់ទី៨ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ គឺជាសិស្ស​កម្ពុជាមួយ​រូបដែលបានជាប់ជ័យលាភីមេដាយមាសក្នុងការប្រកួតគណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ានអន្តរជាតិ (SASMO) ឆ្នាំ២០២៤ កាលពីពេលកន្លងទៅថ្មីៗនេះ។

កុមារី សរពេជ្ញម៉ានីកា បានប្រាប់ AMS Education ថា រូបនាងពិតជារំភើប និងសប្បាយចិត្តជាខ្លាំង នៅពេលទទួលបានជ័យលាភីមេដាយមាសក្នុងការប្រកួតគណិតវិទ្យាលំដាប់អន្តរជាតិមួយនេះ ព្រោះមិននឹងស្មានថា រូបនាងអាចទទួលបានជ័យលាភីមួយនេះនោះទេ ។

សិស្សថ្នាក់ទី៨ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ រូបនេះ បញ្ជាក់ថា ជ័យលាភីមេដាយមាសមួយនេះ ពិតជាមានអត្ថន័យខ្លាំងសម្រាប់រូបនាង ក្នុងការពង្រឹងចំណេះដឹង និងសមត្ថភាពខ្លួនឯង, ផ្ដល់កិត្តិយសសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ព្រមទាំងជាគំរូសម្រាប់សិស្សដ៏ទៃទៀតឱ្យខិតខំរៀនសូត្រ ហើយចូលរួមក្នុងកម្មវិធីផ្សេងៗដើម្បីក្លាយជាធនធានមនុស្សល្អរបស់ប្រទេសកម្ពុជា។

សម្រាប់ការប្រឡងគណិតវិទ្យាអូឡាំព្យាដសិង្ហបុរី-អាស៊ានអន្តរជាតិ (SASMO) នេះ បើតាម ម៉ានីកា ការប្រឡងគឺធ្វើឡើងតាមប្រព័ន្ធអនឡាញ ហើយវិញ្ញាសាប្រឡងខុសពីមេរៀននៅសាលា ដែលតម្រូវឱ្យគិតច្រើន ប៉ុន្តែសម្រាប់ ម៉ានីកា គិតថា អាចធ្វើបាន ព្រោះបានខិតខំរៀន និងអនុវត្តលំហាត់ជាច្រើនកន្លងមក។

កុមារី សរពេជ្ញម៉ានីកា បានចែករំលែក​នូវ​របៀបក្នុងការរៀនសូត្រឱ្យទទួលបានលទ្ធផលល្អបែបនេះថា គឺនៅពេលយប់មុនពេលចូលគេង ម៉ានីកា តែងតែរំលឹកមេរៀនសម្រាប់ថ្ងៃស្អែក ធ្វើកិច្ចការផ្ទះ និងធ្វើលំហាត់ជាប្រចាំ។ ម៉ានីកា បន្តថា ការអនុវត្តកាន់តែច្រើនកាន់តែល្អសម្រាប់ការរៀនសូត្រ ព្រោះនាំឱ្យយើងដឹងអំពីចំណុចខ្វះខាតរបស់ខ្លួន ហើយចាប់ផ្ដើមខិតខំប្រឹងប្រែងបន្ថែមលើចំណុចខ្វះខាត។

បើតាមកុមារី ម៉ានីកា រូបគេនៅតែបន្តខិតខំរៀនសូត្រ និងចូលរួមក្នុងកម្មវិធីប្រកួតផ្សេងៗលើកក្រោយទៀត។ ជាមួយគ្នា ម៉ាលីកា ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សដ៏ទៃទៀត  ត្រូវខិតខំសិក្សារៀនសូត្រ ធ្វើលំហាត់ឱ្យបានច្រើន ប្រសិនបើមិនច្បាស់ចំណុចណា គឺត្រូវសួរគ្រូ និងចូលរួមប្រកួតក្នុងកម្មវិធីផ្សេងៗទៀតដើម្បីពង្រឹងសមត្ថភាព។ ជាពិសេស ប្រសិនបើធ្វើមិនទាន់បានល្អកុំបាក់ទឹកចិត្ត ប៉ុន្តែត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត។

កុមារី បាន សរពេជ្ញម៉ានីកា ជាសិស្សថ្នាក់ទី៨ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ

អ្នកស្រី ស្រីមុំ ដែលម្តាយរបស់កុមារី ម៉ានីកា មានប្រសាសន៍ថា ម៉ានីកា ជាក្មេងម្នាក់ដែលខិតខំរៀនសូត្រ និងមិនដែលធ្វើឱ្យប៉ាម៉ាក់មានបញ្ហារឿងរៀនសូត្ររបស់កូនឡើយ។ អ្នកស្រីបន្តថា ម៉ានីកា ជាកូនល្អ ស្ដាប់បង្គាប់ ចង់រៀនឱ្យពូកែ ព្រមទាំងចូលចិត្តចូលរួមក្នុងកម្មវិធីប្រឡងកម្រិតជាតិ និងអន្តរជាតិជាច្រើន។

អ្នកស្រី ស្រីមុំ បញ្ជាក់ន្ថែមថា គាត់តែងតែជំរុញលើកទឹកចិត្តកូនស្រីនៅក្នុងការរៀនសូត្រ និងចូលរួមកម្មវិធីប្រកួតផ្សេងៗ ព្រោះយល់ថា ប្រសិនបើកូនទទួលបានលទ្ធផលមិនល្អ គេនឹងរកឃើញចំណុចខ្វះខាតរបស់ខ្លួន​ឯង ហើយខិតខំប្រឹងប្រែងបន្ថែមទៀត។

គួរជម្រាបជូនថា ការប្រកួតគណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ានអន្តរជាតិ (SASMO) ឆ្នាំ២០២៤ មានបេក្ខជនសរុបចំនួន៥៧,០៧៥នាក់ មកពី៣៨ប្រទេស នៅទូទាំងពិភពលោក។ ក្នុងនោះ មានបេក្ខជនពីប្រទេសកម្ពុជាដែលបានចូលរួម​ប្រកួត​មានសរុបចំនួន ១៤០១នាក់ មកពី១៣០គ្រឹះស្ថានអប់រំសាធារណៈ និងឯកជនទូទាំងប្រទេស ហើយក្នុងចំណោមបេក្ខជនទាំងអស់ មានបេក្ខជន ១១៦នាក់ ទទួលបានមេដាយមាស, ១៧១នាក់ ទទួលបានមេដាយប្រាក់ និងបេក្ខជន ២០៣នាក់ ទទួលបានមេដាយសំរឹទ្ធ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​ប្រកាស​លទ្ធផល​ប្រឡង​អាហារូបករណ៍​ប្រចាំ​ឆ្នាំ​២០២៦​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​បាន​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​និស្សិត​អាហារូបករណ៍​ឆ្នាំ​ ​២០២៦​ ​ជា​ផ្លូវការ​ និង​បាន​អបអរសាទរ​ជាមួយ​ជ័យលាភី​ដែល​មាន​ទេពកោសល្យ​។

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ឱកាសសិក្សានៅបែលហ្ស៊ិក ពីកម្មវិធីអាហារូបករណ៍ KU Leuven ASEAN ២០២៧–២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2026

ឱកាសសិក្សានៅបែលហ្ស៊ិក! KU Leuven ASEAN Scholarship ២០២៧–២០២៨ បើកទទួលពាក្យហើយ

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។