បទពិសោធន៍ក្នុងការងារសង្គមជាចំណែកជួយឱ្យ កញ្ញា ហ្គូវ យូអ៉ី ឈ្នះពានរង្វាន់ ចំណោមនិស្សិតអន្តរជាតិជាង៣ពាន់នាក់នៅប្រទេសចិន

បទពិសោធន៍ក្នុងការងារសង្គមជាច្រើនដែល កញ្ញា ហ្គូវ យូអ៉ី ធ្លាប់ឆ្លងកាត់ បានក្លាយជាចំណែកមួយដែលធ្វើឱ្យកញ្ញាឈ្នះពានរង្វាន់ «ទេពកោសល្យយុវជនអាស៊ាន» នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រឿងនិទានចិន អំពី “ខ្ញុំនិងប្រទេសចិន” លើកដំបូង នៃវេទិការកម្មវិធីសិស្សនិស្សិតអាស៊ាន នៃទីក្រុងប៉េកាំង-ទីក្រុងធានជីន-ខេត្តហឺប៉ី ឆ្នាំ២០២៤។ 

កញ្ញា ហ្គូវ យូអ៉ី ជានិស្សិតខ្មែរកំពុងសិក្សាឆ្នាំទី១ នៃមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម នៃសាកលវិទ្យាល័យ Tsinghua University ទីក្រុងប៉េកាំង ប្រទេសចិន។ កញ្ញា ហ្គូវ យូអ៉ី បានប្រាប់ AMS Education ថា ការប្រកួតខាងលើជាវិញ្ញាសារដែលមានប្រធានបទ «Story of Me and China ឬ ចំណងវិស័យរវាងខ្ញុំ និងប្រទេសចិន» ដែលមានចំនួនបេក្ខជនចូលរួមជាង៣ពាន់នាក់ មកពីសាកលវិទ្យាល័យ និងស្ថាបនសិក្សាផ្សេងៗចំនួន៦២។

កញ្ញា យូអ៉ី បន្តថា នៅក្នុងវីដេអូដែលធ្វើឱ្យកញ្ញាអាចឈ្នះពានរង្វាន់បាន គឺដោយសារតែកញ្ញា បានដាក់បញ្ជូលនូវបទពិសោធន៍ក្នុងការងារសង្គមផ្សេងៗរបស់ខ្លួនដូចជា ការរៀនភាសាចិនតាំងពីវ័យកុមារ និងការងារស្ម័គ្រចិត្តផ្សេងៗ ។ កាលពីឆ្នាំ២០១៨ កញ្ញាបានតំណាងឱ្យប្រទេសកម្ពុជាចូលរួមប្រកួតកម្មវិធី «ស្ពានភាសាចិន» ដែលជាកម្មវិធីអន្តរជាតិមានបេក្ខជនចូលរួមពីបណ្ដាប្រទេសជាង១០០លើពិភពលោក។

បទពិសោធន៍បន្ទាប់របស់ យូអ៉ី គឺជាអ្នកបកប្រែភាសាខ្មែរ-ចិននៅក្នុងគម្រោងជំនួយបច្ចេកទេសសំរាប់ការអប់រំនៅកម្ពុជា ដែលជាគម្រោងមួយនៅក្នុងចំណោមគម្រោងទាំងអស់របស់ China Ad ។ លើសពីនេះ កញ្ញា យូអ៉ី ក៏បានធ្វើជាយុវជនស្ម័គ្រចិត្តបកប្រែភាសាចិនក្នុងពិធីបើក-បិទ SEAGAME និង PARA-GAME ដោយធ្វើការជាមួយក្រុមការងារផ្នែកបច្ចេកទេស និងបកប្រែផ្សេងៗ​។ 

បទពិសោធន៍ខាងលើទាំងអស់នេះហើយដែលជាចំណុចជួយឱ្យខ្ញុំមានភាពលេចធ្លោ និងបានឈ្នះពានរង្វាន់នេះផងដែរ

កញ្ញា ហ្គូវ យូអ៉ី ។

ម្ចាស់ពានរង្វាន់ «ទេពកោសល្យយុវជនអាស៊ាន» រូបនេះបន្ថែមថា ក្នុងការប្រកួតមួយនេះបានផ្ដល់បទពិសោធន៍ថ្មីដល់កញ្ញាដែលបានប្រកួតជាមួយបេក្ខជននិស្សិតអន្តរជាតិជាច្រើននាក់ ជាពិសេសពិតជាមានអារម្មណ៍រំភើប និងមានមោទនភាពដែលបានតំណាងឱ្យប្រទេសកម្ពុជា។ លើសពីនេះ កញ្ញាកាន់តែមានមោទនភាពនៅពេលដែលបានស្លៀកឈុតសម្លៀកបំពាក់ខ្មែរ និងកាន់ទង់ជាតិប្រទេសកម្ពុជា ទៅឡើងប្រកួត និងឡើងទទួលពានរង្វាន់នៅលើឆាកអន្តរជាតិ។

អារម្មណ៍ទាំងនេះបានលើកទឹកចិត្តដល់កញ្ញាបន្ថែមឱ្យកាន់តែមោះមុតក្នុងការសិក្សារៀនសូត្រ និងខិតខំប្រឹងប្រែងដើម្បីខ្លួនឯង និងប្រទេសជាតិកាន់តែប្រសើរឡើង។

ជារួម កញ្ញា ហ្គូវ យូអ៉ី សូមលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ត្រូវ ហ៊ានស្រមៃ ហ៊ានគិត ហ៊ានធ្វើនូវអ្វីដែលអ្នកស្រឡាញ់ឱ្យអស់ពីសមត្ថភាព និងកុំបោះបង់ ព្រោះឱកាសនៃការសិក្សា ឬកម្មវិធីប្រកួតប្រជែងនានាជាការផ្ដល់ឱកាសដល់ខ្លួនឯងឱ្យជួបមនុស្សថ្មីៗ បទពិសោធន៍ច្រើនផ្សេងគ្នា និងរៀនសូត្របានច្រើនផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ​ចំនួន ១២៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2024

សម្រាប់បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ ដែល​ចង់ទទួលបានជំនាញ​មួយ​ពិតប្រាកដ​សម្រាប់ជីវិត ពេលនេះ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ...

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។