ម្ចាស់ជ័យលាភីប្រកួតតស៊ូមតិ ៖យុវជនត្រូវជឿជាក់ ហ៊ានចាប់ឱកាសសម្រាប់អភិវឌ្ឍខ្លួន និងបង្ហាញសក្ដានុពល

ភ្នំពេញ- ក្រុមអមរា ដែលជាក្រុមបដិសេធ នៅ​ក្នុង​វគ្គផ្តាច់ព្រ័ត្រ នៃការ​ប្រកួត​ជជែក​ដេញ​ដោល​ទស្សនៈ​យុវជន​ឆ្នាំ​២០២២ ក្រោម​ប្រធាន​បទ “បរិយាបន្នហិរញ្ញវត្ថុ គឺជាកត្តាចម្បងក្នុងការពង្រឹងភាពអង់អាចរបស់ស្ត្រី និងលុបបំបាត់គម្លាតយេនឌ័រ ក្នុងសេដ្ឋកិច្ចឌីជីថល” ត្រូវ​បាន​គណៈកម្មការ​ប្រកាស​ជា​ក្រុម​ដែល​បានឈ្នះជ័យលាភីលេខ១។ យុវជន ម៉ន ពិសិទ្ធិ ដែល​ជា​សមាជិក​ក្រុមអមរា បាននិយាយថា ដើម្បីទទួលបានជោគជ័យមិនថាការប្រកួត ឬ​ការ​រៀនសូត្រ យុវជនត្រូវជឿជាក់លើខ្លួនឯង ហ៊ានចាប់យកឱកាសល្អសម្រាប់អភិវឌ្ឍខ្លួន និងបង្ហាញសក្ដានុពល។

យុវជន ម៉ន ពិសិទ្ធិ បច្ចុប្បន្ន​ជានិស្សិតឆ្នាំទី១ ជំនាញ អន្តរជាតិ នៃវិទ្យាស្ថានភាសាបរទេស បាននិយាយថា កត្តាដែលជំរុញឱ្យ​ខ្លួនចូលរួមកម្មវិធីប្រកួតជជែកដេញដោល ព្រោះការនិយាយតស៊ូមតិជាជំនាញមួយដែលខ្លួនចូលចិត្ត ហើយ​ការ​ប្រកួត​នេះ ធ្វើ​ឱ្យ​ខ្លួន​បានបញ្ចេញនូវចំណេះដឹង និងសក្ដានុពលដែលមានប្រយោជន៍ទៅដល់សាធារណៈជន។ លើសពីនេះ រូបគេក៏ចង់អភិវឌ្ឍសមត្ថភាព ពង្រឹងភាពក្លាហានក្នុងការនិយាយជាសាធារណៈផងដែរ។

  យុវជន ម៉ន ពិសិទ្ធិ

“ខ្ញុំសប្បាយចិត្តដែលបានជាប់ក្នុងវគ្គផ្ដាច់ព្រ័ត្រ ប៉ុន្តែក៏ត្រូវបង្កើនទំនួលខុសត្រូវបន្ថែមទាក់ទងជាមួយនឹងការស្រាវជ្រាវបន្ថែមកាន់តែមានភាពច្បាស់លាស់ជាមួយការប្រកួត និងភាពរួចរាល់សម្រាប់ការប្រកួតផងដែរ”

យុវជនសិស្សវ័យ១៨ឆ្នាំ រូបនេះ បន្ថែមថា សម្រាប់យុវជន និងសិស្សានុសិស្ស ប្រសិនបើមានឱកាសល្អគួរតែចាប់យកឱកាសក្នុងការចូលរួមកម្មវិធីផ្សេងៗឱ្យបានច្រើន។ ពិសិទ្ធិ និយាយថា កម្មវិធីប្រកួតនិយាយជាសាធារណៈ ជាកម្មវិធីមួយដែលយុវជនអាចអភិវឌ្ឍសកម្មភាពផ្ទាល់ទាក់ទងនឹងចំណេះដឹងរបស់យើងចេះបានប៉ុណ្ណា? ហើយតើយើងត្រូវបន្ថែមអ្វីទៀត? នេះជាឱកាសមួយល្អ ប្រសិនបើយុវជនអាចចាប់យកឱកាសអ្វីមួយដែលល្អសម្រាប់អភិវឌ្ឍខ្លួន និងបង្ហាញនូវសក្ដានុពលរបស់ខ្លួន។

កញ្ញា ណាលី ជឹង និស្សិតឆ្នាំទី៤ ផ្នែកសេដ្ឋកិច្ចអន្តរជាតិ នៃវិទ្យាស្ថានភាសាបរទេស បាននិយាយថា ប្រធានបទនៃកម្មវិធីប្រកួតពិតជាមានសារៈសំខាន់ ដើម្បីឱ្យយុវជនអាចស្វែងយល់បន្ថែមថា បរិយាប័ន្នហិរញ្ញវត្ថុមានកត្តាសំខាន់អ្វីខ្លះជួយដល់ស្រ្តី ក៏ដូចជាការចូលរួមលុបបំបាត់គម្លាតយេនឌ័រនៅក្នុងសង្គម និងសេដ្ឋកិច្ចឌីជីថល។

កញ្ញា ណាលី ជឹង បន្ថែមថា ក្នុងគោលជំហរក្រុមអមរា ដែលជាក្រុមបដិសេធ មានសង្ឃឹមត្រឹម៥០%ប៉ុណ្ណោះ ប៉ុន្តែអ្វីដែលជំរុញឱ្យទទួលបានលទ្ធផលល្អ គឺក្រុមបដិសេធមើលឃើញថា ការផ្ដល់បរិយាប័ន្នហិរញ្ញវត្ថុនេះ ឬការផ្ដល់ហិរញ្ញវត្ថុ មិនមែនជាកត្តាចម្បងអាចជួយស្ដ្រីបាននោះទេ នៅពេលដែលស្រ្តីមិនទាន់មានសមត្ថភាពប្រើប្រាស់ឌីជីថលគ្រប់គ្រាន់ ព្រមទាំងមិនមានចំណេះដឹងគ្រប់គ្រងហិរញ្ញវត្ថុបានល្អ។ ម៉្យាងវិញទៀត ប្រសិនបើស្រ្តីមានចំណេះដឹងគ្រប់គ្រងអាជីវកម្ម ក៏ដូចជាហិរញ្ញវត្ថុបានល្អ នោះការស្នើសុំកញ្ចប់បរិយាប័ន្នហិរញ្ញវត្ថុរបស់ស្រ្តីនឹងប្រើប្រាស់បានល្អ ហើយក៏អាចជួយដល់ស្រ្តីបានច្រើនទៀតផង។

  កញ្ញា ណាលី ជឹង

“ខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំងមែនទែន ក៏ដូចជាភ្ញាក់ផ្អើលនៅពេលដែលក្រុមអមរាបានទទួលជ័យលាភីលេខ១ ដែលយើងធ្លាប់តែគិតថាពិបាកនឹងធ្វើបាន ប៉ុន្តែទីបំផុតយើងអាចធ្វើបាន”

កញ្ញា សេង កុលនិស្ស័យ ជានិស្សិតឆ្នាំទី១ ជំនាញសិក្សាអន្តរជាតិ នៃវិទ្យាស្ថានភាសាបរទេស និងជំនាញច្បាប់ នៅសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក៏​បានលើក​ឡើងដែរថា លក្ខណៈពិសេសដែលអាចឱ្យក្រុមអមរាទទួលបានជ័យលាភីក្នុងការប្រកួត គឺទី១. សមាជិកក្រុមមកពីមជ្ឈដ្ឋានផ្សេងៗគ្នា មានជំនាញនិងបទពិសោធន៍ជជែកដេញដោល ហើយរួមបញ្ចូលគ្នាជាក្រុមកាន់តែខ្លាំងពូកែ។ ទី២. សមាជិកក្រុមមានការសហការគ្នាបានល្អ មិនមានទំនាស់នោះឡើយ និងចេះជួយគ្នាទៅវិញទៅមក។

កញ្ញា សេង កុលនិស្ស័យ ប្រាប់ថា ចំពោះបញ្ហាចម្បងដែលក្រុមអមរាបានជួបប្រទះ គឺដោយសារតែជាក្រុមរបស់ខ្លួនមិនអាចបកស្រាយបដិសេធប្រធានបទប្រកួតបាន ហើយមានការលំបាកស្វែងរកទិន្នន័យដើម្បីយកមកគាំទ្រទៅដល់ទឡ្ហីករណ៍។ លើសពីនេះ សមាជិកក្រុមមានកិច្ចការរវល់រៀងៗខ្លួនត្រូវពិភាក្សាគ្នាតាមប្រព័ន្ធអនឡាញនៅពេលយប់។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ក្រុមអមរានៅតែអាចដោះស្រាយបញ្ហាប្រឈមទាំងនេះបាន ។

កញ្ញា សេង កុលនិស្ស័យ

“សិស្ស និងនិស្សិតដែលមានបំណងចូលរួមប្រកួតតស៊ូមតិត្រូវមានភាពជឿជាក់លើខ្លួនឯង ហានចាប់យកឱកាស ខិតខំពង្រឹងចំណេះដឹង ស្រាវជ្រាវឱ្យបានច្រើន និងមានជំនាញធ្វើការងារជាក្រុម”

និស្សិតឆ្នាំទី១ ជំនាញសិក្សាអន្តរជាតិ រូបនេះ  បញ្ជាក់បន្ថែមថា តាមរយៈកម្មវិធីតស៊ូមតិមួយនេះ រូបគេរៀនបានច្រើន ដោយប្រធានបទទាក់ទងជាមួយស្រ្តី និងឌីជីថល ដែលមិនធ្លាប់មានចំណេះដឹងផ្នែកនេះពីមុនមក។ លើសពីនេះ រូបកញ្ញាផ្ទាល់ក៏បានទទួលបានការបណ្ដុះបណ្ដាល និងទទួលបានចំណេះដឹងក្នុងការតស៊ូមតិបានច្រើនជាងមុន ព្រមទាំងរៀនបានពីមិត្តរួមក្រុម ស្គាល់ពីចំណុចខ្លាំង និងចំណុចខ្សោយដើម្បីបំពេញគ្នាទៅវិញទៅមក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ជាង​ ​១​ពាន់​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2026

​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​ចំនួន​ ​១,០៥៦​កន្លែង​ ​លើ​ជំនាញ​ចំនួន​ ​១៤​មុខវិជ្ជា​ ​ព្រមទាំង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ជូន​សិក្ខាកាម​ ក្រោម​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​...

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...