សិស្សកម្ពុជាឈ្នះមេដាយមាសក្នុងកម្មវិធី STICK Conference នៅម៉ាឡេស៊ី សម្រាប់គម្រោងកម្មវិធីទូរស័ព្ទដៃដោះស្រាយបញ្ហាសុខាភិបាលនៅជនបទ

ក្រុមសិស្សកម្ពុជាមកពីសាលាAcademy of Careers & Technology (ACT) បានជាប់ជ័យលាភីមេដាយមាស ពីសន្និសិទ STICK Conference នៅប្រទេសម៉ាឡេស៊ី តាមរយៈគម្រោងបង្កើតកម្មវិធីទូរស័ព្ទដៃ (Mobile App) ដើម្បីគាំទ្រសេវាសុខាភិបាលសម្រាប់ប្រជាពលរដ្ឋនៅតំបន់ជនបទ។ ការប្រកួតនេះ មានការ​ចូលរួមពីយុវជនឆ្នើមចំនួន ៧៥ នាក់ មក​ពី៥ប្រទេសក្នុងតំបន់អាស៊ាន។

យុវតី ធី សុខចាន់ ជាសិស្សថ្នាក់ទី១១ ជំនាញគណនេយ្យ និងអាជីវកម្មបច្ចេកវិទ្យា នៃសាលារៀន Academy of Careers & Technology (ACT) និងជាតំណាងក្រុម បានឱ្យដឹងថា ការ​ចូលរួម​ប្រកួត​នៅ​ប្រទេស​ម៉ាឡេស៊ីនេះ ក្រុមរបស់ខ្លួន​ចង់បង្ហាញពីសមត្ថភាពដែល​យុវជន​កម្ពុជាមាន ហើយ​មួយ​ទៀត ក៏​ចង់នាំយកវប្បធម៌របស់ខ្មែរទៅបង្ហាញក្នុងកម្មវិធីនោះ ក៏ដូចជាចង់ទទួលបានបទពិសោធថ្មីៗ​ និងចំណេះដឹងផ្នែកវប្បធម៌របស់ប្រទេសនីមួយៗ។

សុខចាន់ បន្ថែមថា កម្មវិធី STICK Conference គេ​បាន​តម្រូវឱ្យបេក្ខជនទាំងអស់បង្កើតអ្វីមួយ ដើម្បីដោះស្រាយបញ្ហាជាក់ស្ដែងក្នុងប្រទេសនីមួយៗ។ ដូច្នេះ ទើបក្រុមរបស់ខ្លួនជ្រើសរើសយកគម្រោងបង្កើតកម្មវិធីក្នុងទូរស័ព្ទដៃ​ ដើម្បីប្រើប្រាស់ក្នុងសេវាសុខាភិបាល​សម្រាប់អ្នករស់នៅតំបន់ជនបទ​របស់ប្រទេសកម្ពុជា។ ​សុខចាន់ បន្តថា ការបង្កើតកម្មវិធីក្នុងទូរស័ព្ទដៃនេះ ដើម្បីជួយដល់សេវាសុខាភិបាលនៅតំបន់ដាច់ស្រយាល ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលស្វែងរកមន្ទីរពេទ្យ ឬត្រូវការជំនួយផ្សេងៗ និងទាក់ទងជាមួយគ្រួសារប្រសើរជាងមុន។

តំណាងក្រុមកម្ពុជា​រូបនេះ បន្ថែមថា គម្រោងកម្មវិធីទូរស័ព្ទដៃដែលជួយដល់សេវាសុខាភិបាលនេះ​ មានលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់ រួមមាន ទី១. ការណែនាំអំពីការថែទាំសុខភាព ដែលមានវីដេអូខ្លីៗ និងវិធីជួយសង្គ្រោះបឋម, ទី២. ការទំនាក់ទំនងទៅមន្ទីរពេទ្យ និងគ្រូពេទ្យ គឺមានលេខទំនាក់ទំនង និងសង្គ្រោះបន្ទាន់ (Emergency) ដើម្បីទៅដល់មន្ទីរពេទ្យដែលនៅក្បែរបំផុត និង ទី៣. ទំនាក់ទំនងជាមួយគ្រួសារ ដោយខាងមន្ទីរពេទ្យអាចផ្ដល់ដំណឹងដល់គ្រួសារអំពីស្ថានភាពជំងឺរបស់សមាជិកគ្រួសារ។

សម្រាប់កត្តាដែល​ជំរុញឱ្យក្រុមរបស់ខ្លួនទទួលបានជ័យលាភីមេដាយមាសនេះ សុខចាន់ បញ្ជាក់ថា នោះគឺដោយសារ ទី១. ការដោះស្រាយបញ្ហាចំគោលដៅ ដោយសារប្រទេសកម្ពុជាកំពុងជួបបញ្ហានេះ, ទី២. ដំណោះស្រាយមានលក្ខណៈពិសេសត្រង់ចំណុចទំនាក់ទំនងជាមួយគ្រូពេទ្យ មានសេវាសង្គ្រោះបន្ទាន់ អាចទាក់ទងជាមួយគ្រួសារ និងទី៣. ការពន្យល់ទៅគណៈកម្មការច្បាស់ៗ ឆាប់យល់។

“ខ្ញុំមានអារម្មណ៍ថារំភើបព្រោះមិនគិតថាបានលេខ១ ហើយនេះជាលើកទីមួយដែលទៅប្រកួតនៅក្រៅប្រទេស ហើយយកជ័យលាភីត្រឡប់មកប្រទេសវិញ មានអារម្មណ៍ថាមោទនភាព”

យុវតី ធី សុខចាន់ បន្ថែមទៀតថា គម្រោងនេះ ធ្វើឡើងរយៈពេល២ថ្ងៃប៉ុណ្ណោះ ដើម្បីឱ្យចេញជារូបរាង រួមមាន វីដេអូ ពុម្ពគំរូ (Prototype) និងកម្មវិធីទូរស័ព្ទដៃ (​App)។ សុខចាន់ បន្តថា រូបនាងរៀនសូត្របានច្រើនបន្ទាប់ពីចូលរួមកម្មវិធីនេះ រួមមាន ទី១. អភិវឌ្ឍផ្នែកភាសាអង់គ្លេស ពេលដល់ទីនោះត្រូវប្រើភាសាអង់គ្លេសសុទ្ធ ហើយព្យាយាមនិយាយឱ្យគេយល់ពីគម្រោង និងទី២. អភិវឌ្ឍសមត្ថភាពគិត ដោយ​ត្រូវតែគិតអ្វីលឿនៗ ត្រូវតែមានគំនិតច្នៃប្រតិដ្ឋក្នុងការបង្កើតអ្វីមួយ ពោលគឺ ត្រូវធ្វើអ្វីមួយ គិតឱ្យលឿន ធ្វើ​ឱ្យ​លឿន។

ក្រុមជ័យលាភីមេដាយមាសក្នុង​កម្មវិធី​​សន្និសិទ​ STICK Conference នៅប្រទេសម៉ាឡេស៊ី

សម្រាប់គម្រោងទៅថ្ងៃមុខទៀត ក្រុមរបស់ សុខចាន់ មានបំណងចង់ធ្វើឱ្យចេញជារូបរាងសម្រាប់កម្មវិធីទូរស័ព្ទដៃមួយ​នេះ ដោយសារតែនាងមើលឃើញថា ប្រទេស​កម្ពុជាកំពុងជួបបញ្ហានេះ ហើយកម្មវិធីទូរស័ព្ទដៃនេះ គឺមានអត្ថប្រយោជន៍ច្រើនជួយទៅដល់វិស័យសុខាភិបាល។

យុវតី ធី សុខចាន់ ក៏បានលើកទឹកចិត្តដល់យុវជនកម្ពុជា សូម​ខិតខំប្រឹងប្រែងរៀនសូត្រ ព្រោះពេលយើងមានសមត្ថភាព យើងនឹងមានឱកាសបានទៅចូលរួមកម្មវិធីផ្សេងៗ មិនថាក្នុងប្រទេស ឬក្រៅប្រទេស។ “កុំគិតថាខ្លួនឯងធ្វើមិនបាន បើខ្ញុំធ្វើបាន អ្នកទាំងអស់គ្នាក៏អាចធ្វើបានដូចគ្នា! លើសពីនេះ ខិតខំប្រឹងប្រែងរៀនភាសាអង់គ្លេស នៅពេលយើងមានសមត្ថភាព ខ្លាំងភាសាអង់គ្លេស នឹងមានឱកាសចេញទៅក្រៅប្រទេស ក៏ដូចជាទទួលបានជ័យលាភីផ្សេងៗ“៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2025

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *