និស្សិតអាហារូបករណ៍ជំនាញទន្តសាស្ត្រ ចែករំលែកគន្លឹះប្រឡងចូលរៀនសាលាសុខាភិបាលឱ្យបានជោគជ័យ

អាជីពជាគ្រូពេទ្យ ជាអាជីពដែលមានការពេញនិយម ដែលយុវជន និងប្រជាជនកម្ពុជាមួយចំនួនធំចាប់អារម្មណ៍។ ជារៀងរាល់ឆ្នាំ ក្រោយពីបញ្ចប់ថ្នាក់បាក់ឌុប មានយុវជនកម្ពុជាជាច្រើនបានសម្រេចចិត្តប្រឡងចូលរៀននៅសាកលវិទ្យាល័យសុខាភិបាល (សាលាពេទ្យ)។ យ៉ាងណាក៏ដោយ មិនមែនបេក្ខជនដែលបានចូលរួមប្រឡងទាំងអស់ សុទ្ធតែមានឱកាសបានចូលរៀនជំនាញសុខាភិបាលនោះទេ ព្រោះដើម្បីប្រឡងជាប់ និងចូលបាន គឺទាមទារឱ្យមានការត្រៀមខ្លួនបានល្អបំផុត។

លោក ស៊ឺន រក្សា ជានិស្សិតដែលបានប្រឡងជាប់អាហារូបករណ៍ ជំនាញទន្តសាស្ត្រ នៅសាលាវិទ្យាល័យសុខាភិបាល កាលពីឆ្នាំ២០១៧ លោកបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ទៅកាន់យុវជនដែលទើបតែចប់បាក់ឌុប និងចូលរៀនជំនាញសុខាភិបាលថា ក្រោយប្រឡងជាប់បាក់ឌុប ប្អូនៗសិស្សានុសិស្ស គួររៀនត្រៀមលើមុខវិជ្ជាចំនួនបីសំខាន់ៗដូចជា គណិតវិទ្យា គីមីវិទ្យា និងជីវ:វិទ្យា ហើយមេរៀនទាំងអស់ គឺមាននៅក្នុងសៀវភៅពុម្ពថ្នាក់ទី១២ របស់ក្រសួងអប់រំ។

និស្សិតរូបនេះបន្តថា ចំពោះវិញាសាប្រឡងថ្នាក់ជាតិលើជំនាញសុខាភិបាល សំណួរ និងលំហាត់ទាំងអស់គឺចេញកម្រិតថ្នាក់ទី១២ ដែលប្អូនបានរៀននៅវិទ្យាល័យ លើកលែងតែការប្រឡងក្នុងឆ្នាំ២០២១ ដែលការប្រឡងធ្វើឡើងជាលក្ខណអនឡាញ ដោយការប្រឡងសហការគ្នា និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដូច្នេះ លំហាត់មានលក្ខណ:ជា MCQ ខុសពីសៀវភៅក្រសួង។ ដោយឡែក បេក្ខជនដែលចូលរួមប្រឡងក៏អាចទទួលបានអាហារូបករណ៍ផងដែរ ក្នុងករណីដែលទទួលបានពិន្ទុខ្ពស់ជាងគេ និងស្របតាមលក្ខខណ្ឌរបស់សាកលវិទ្យាល័យនីមួយៗ ដែលសិស្សបានជ្រើសរើសអំឡុងពេលដាក់ពាក្យ។

ជាមួយគ្នានេះ លោក រក្សា បានក្រើនរំលឹកដល់ប្អូនៗ ដែលកំពុងរៀននៅថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ដែលមានក្ដីបំណងចង់ប្រឡងចូលរៀនសាលាសុខាភិបាលថា គួរពង្រឹងសមត្ថភាពគណិតវិទ្យា ជីវវីទ្យា គីមីវិទ្យា ភាសាអង់គ្លេស ឬបារាំង។

ខ្ញុំផ្ទាល់ដែលរៀនថ្នាក់ទន្ដបណ្ឌិត គឺប្រើភាសាអង់គ្លេស សឹងតែ ៩៨ភាគរយទៅហើយ ព្រោះអត្ថបទសិក្សាសុទ្ធតែបោះពុម្ភជាភាសាអង់គ្លេសស្ទើរទាំងអស់។

លោក ស៊ឺន រក្សា និស្សិតអាហារូបករណ៍ ជំនាញទន្តសាស្ត្រ

ម្យ៉ាងវិញទៀត លោកក៏បានផ្ដាំផ្ញើទៅដល់យុវជន ដែលចង់ចូលរៀនជំនាញសុខាភិបាលថា ត្រូវស្វែងយល់ពីមុខជំនាញដែលខ្លួនចង់រៀនឱ្យបានច្បាស់ មុននឹងសម្រេចចិត្តចូលរៀន។ ចំពោះការប្រឡងសុខាភិបាល គឺមិនមានការកំណត់និទ្ទេសបាក់ឌុបនោះឡើយ ឱ្យតែប្រឡងជាប់បាក់ឌុប គឺអាចមកដាក់ពាក្យប្រឡងបាន។

តើមនុស្សដែលមានអត្តចរិតបែបណា ដែលស័ក្តិសមនឹងរៀនជំនាញពេទ្យ?

ទាក់ទងនឹងអត្តចរិតបុគ្គល លោក រក្សា បានបញ្ជាក់ប្រាប់ AMS Education ថា គាត់គួរតែជាមនុស្សដែលដឹងពីតួនាទីនេះច្បាស់ ព្រោះពេទ្យជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ ហ្មត់ចត់ អត់ធ្មត់ និងមានការព្យាយាមខ្ពស់ ដោយហេតុថា គ្រូពេទ្យត្រូវទទួលខុសត្រូវលើជីវិតមនុស្សរាប់សិបនាក់។

តើអ្វីជាឧបសគ្គ អំឡុងពេលរៀនជំនាញពេទ្យ?

ឧបសគ្គនៃការរៀនជំនាញពេទ្យ សម្រាប់លោកផ្ទាល់គឺត្រូវអានអត្ថបទជាភាសាអង់គ្លេសរាល់ថ្ងៃ ហើយអត្ថបទនោះមានការលំបាក ព្រោះមានពាក្យបច្ចេក​ទេស​ពេទ្យមួយចំនួនធំ។ ប៉ុន្តែសូមកុំបារម្ភ ព្រោះវានឹងក្លាយជារឿងធម្មតា នៅពេលយើងព្យាយាមកត់ចំណាំវាម្ដងបន្តិចៗ។ ដោយឡែក ផលវិបាកអំឡុងពេលហាត់ការ ការងារវិញ ចំពោះអាជីពជាទន្តពេទ្យរបស់លោក គឺការរក្សាអនាម័យ និងប្រយ័ត្នជាប់ជានិច្ច ព្រោះការព្យាបាលប្រឈមនិងអ្នកជំងឺច្រើន ដែលត្រូវប្រយ័ត្នពីការមុតផ្សេងៗ។

តើក្រោយបញ្ចប់ការសិក្សាជំនាញពេទ្យ អាចបម្រើការងារនៅកន្លែងណាខ្លះ?

ចំពោះសំណួរនេះ លោកបានលើកឡើថា ចំពោះជំនាញទន្តបណ្ឌិត ដែលលោកកំពុងសិក្សា ក្រោយពីបញ្ចប់ការសិក្សា អាចបម្រើការងារបាននៅតាមបណ្ដាគ្លីនិកឯកជនផ្សេងៗ ឬប្រឡងចូលបម្រើការងារនៅមន្ទីពេទ្យរដ្ឋ ឬមួយជម្រើសទៀត អាចស្នើរសុំអជ្ញាប័ណ្ណបើកគ្លីនិកឯកជនផ្ទាល់ខ្លួន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ TV​ET ​រយៈពេល​២​ឆ្នាំ​ ​ចំនួន​៦០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2026

​សម្រាប់​ឆ្នាំ​២០២៧​ខាង​មុខ​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ ​នឹង​ជ្រើសរើស​និស្សិត​ឱ្យ​ទទួល​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​៦០​កន្លែង​

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/03/2026

ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...