លោក ហាក់ ប៊ុនលេង មានក្ដីស្រមៃចង់ឃើញប្រទេសជាតិ និងពិភពលោកនៅថ្ងៃអនាគតគ្មានគ្រឿងញៀន

ភ្នំពេញ- «យើងជាយុវជនយើងមានឆន្ទៈមួយដែលចង់ឃើញប្រទេសជាតិរីកចម្រើន ជាពិសេសយើងមានក្ដីស្រមៃចង់ឃើញប្រទេសរបស់យើង ពិភពលោករបស់យើងនៅថ្ងៃអនាគតគ្មានគ្រឿងញៀន»។ នេះជាការលើកឡើងរបស់លោក ហាក់ ប៊ុនលេង ជាប្រតិភូយុវជនកម្ពុជាដំបូងគេដែលបានចូលរួមក្នុងវេទិកាយុវជននៃការិយាល័យឧក្រិដ្ឋកម្ម និងគ្រឿងញៀននៃអង្គការសហប្រជាជាតិក្នុងទីក្រុងវីយេន ប្រទេសអូទ្រីស  (UNODC Youth Forum) រយៈពេល៣ថ្ងៃ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣កន្លងទៅ។

លោក ហាក់ ប៊ុនលេង បច្ចុប្បន្នជានិស្សិតកំពុងសិក្សាជំនាញគ្រប់គ្រងហិរញ្ញវត្ថុ និងធរនាគារ នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បានមានប្រសាសន៍ថា នៅពេលដែល​លោក​ទទួលបានដំណឹងថា លោក​ជាប់ក្នុង​ការ​ចូលរួមវេទិកា UNODC Youth Forum នេះ ក្នុងនាមជាយុវជនកម្ពុជាមួយរូប លោកបានតាំងចិត្តថា ត្រូវចាប់យកឱកាសនេះ និងធ្វើឱ្យក្ដីស្រមៃក្លាយជាការពិត។ លោក ហាក់ ប៊ុនលេង បន្តថា យុវជនជាកម្លាំងស្នូលរបស់ប្រទេសដែលអាចនាំមកនូវការផ្លាស់ប្ដូរដោយភាពវិជ្ជមានមួយសម្រាប់ទាំងអស់គ្នា ទៅលើការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងការអប់រំជាដើម។

ប្រតិភូយុវជនកម្ពុជាវ័យ២៣ឆ្នាំរូបនេះ បន្ថែមថា លោកស្ម័គ្រចិត្តចង់ចូលរួមនេះ គឺដោយសារតែបានមើលឃើញនូវផលវិបាកនៃគ្រឿងញៀនផ្ដល់ផលប៉ះពាល់ដល់សហគមន៍ សង្គមជាតិ គ្រួសារ មិត្តភក្ដិ បានធ្លាក់ចូលទៅក្នុងស្ថានភាពមួយដ៏ពិបាកបើប្រៀបធៀបមុនពេលនិងក្រោយពេលពួកគាត់បានប្រើប្រាស់គ្រឿងញៀន។

ទន្ទឹមគ្នានេះ​ លោកចង់ចាប់យកឱកាសដើម្បីពង្រឹងសមត្ថភាពផ្ទាល់ខ្លួន និងមានឱកាសចូលរួមយោបល់ជាមួយប្រតិភូយុវជនបរទេស ដើម្បីព្យាយាមស្វែងរកដំណោះស្រាយជាក់ស្ដែងមួយដើម្បីដាក់ជូនទៅគណៈកម្មការគ្រឿងញៀនពិភពលោក។

លោក ហាក់ ប៊ុនលេង ប្រតិភូយុវជនកម្ពុជាក្នុងវេទិកា UNODC Youth Forum

“ខ្ញុំគិតថានេះជាបទពិសោធន៍ល្អមួយក្នុងជីវិត ព្រោះយុវជនអាចចូលរួមក្នុងវេទិកា UNODC Youth Forum បានតែម្ដងប៉ុណ្ណោះ ព្រោះមានការកំណត់អាយុរបស់យុវជនដែលចូលរួម គឺត្រូវមានអាយុចន្លោះពី១៥ដល់២៣ឆ្នាំប៉ុណ្ណោះ”

លោក ហាក់ ប៊ុនលេង បញ្ជាក់បន្ថែមថា លោកបានរៀបចំបំពេញទម្រង់បែបបទតាំងពីខែសីហា ឆ្នាំ២០២២កន្លងទៅ និងទទួលបានដំណឹងថា បានជាប់ក្នុងវេទិកាយុវជន UNODC Youth Forum ឆ្នាំ២០២៣ នៅពាក់កណ្ដាលខែធ្នូ។ លោក ហាក់ ប៊ុនលេង បន្តថា ការចូលរួមជាបេក្ខភាពតំណាងឱ្យយុវជនកម្ពុជាមិនមែនជាការពិបាកខ្លាំងសម្រាប់លោកនោះទេ ប៉ុន្តែជាឱកាសពង្រឹងសមត្ថភាពខ្លួនឯងក្នុងការស្វែងរកព័ត៌មានពីស្ថាប័នពាក់ព័ន្ធផ្សេងៗ ហើយក៏ជាលើកទីមួយក្នុងការចេញដំណើរទៅក្រៅប្រទេសតែម្នាក់ឯងរយៈពេល២០ម៉ោង។ ទន្ទឹមគ្នានេះ ប្រតិភូយុវជនតំណាងប្រទេសនីមួយៗត្រូវរៀបចំស្នើសុំឯកសារ និងការស្នាក់នៅផ្សេងៗដោយខ្លួនឯង ដែលជាឱកាសឱ្យយុវជនពង្រឹងសមត្ថភាព និងចេះរកដំណោះស្រាយដោយខ្លួនឯង។

  លោក ហាក់ ប៊ុនលេង ប្រតិភូយុវជនកម្ពុជាក្នុងវេទិកា UNODC Youth Forum

“ខ្ញុំមានអារម្មណ៍រំភើបនិងមានមោទនភាពចំពោះឱកាសដ៏កម្រនេះ និងអាចផ្ដល់ជាគំរូដល់យុវជនកម្ពុជាដែលកំពុងធ្វើការ និងបន្តការសិក្សាថា ការខិតខំប្រឹងប្រែងរបស់គឺមិនអត់ប្រយោជន៍ឡើយ នៅពេលយើងធ្វើការដោយក្ដីស្រឡាញ់ ធ្វើដោយការយកចិត្តទុកដាក់ និងខិតខំរៀនសូត្រ ពីការងារទាំងអស់នោះ “

លោក ហាក់ ប៊ុនលេង បន្ថែមទៀតថា ការចូលរួមកម្មវិធីរយៈពេល៣ថ្ងៃ អ្វីដែលសម្រេចបានក្នុងកម្មវិធីនេះ គឺធ្វើយ៉ាងណាដើម្បីឱ្យចេញជាសេចក្ដីថ្លែងការរួមមួយរបស់យុវជនដែលជាសមាជិកមកពីចំនួន៣៤រូប មកពី២៨ប្រទេសផ្សេងៗ ដើម្បីបង្ហាញ ឬដាក់ជូនកិច្ចប្រជុំ ឬគណៈកម្មការលើកទី៦៦ ។ លោកបន្តថា​ ប្រទេសជាច្រើន បានយល់ឃើញនូវសក្ដានុពលរបស់យុវជនក្លាយជាដៃគូសន្ទនាយ៉ាងពេញលេញសម្រាប់ការអភិវឌ្ឍក្ដី ការតាក់តែងគោលនយោបាយក្ដី សម្រាប់ជាគំនិតថ្នាក់ជាតិ អន្តរជាតិ តំបន់ និងពិភពលោក ។ ទន្ទឹមគ្នានេះ លោកក៏បានធ្វើជាអ្នកនាំសារអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នជំនាញក្ដី ក្នុងការព្យាយាមទប់ស្កាត់ គ្រប់គ្រង ការព្យាបាល និងការផ្សព្វផ្សាយអំពីគ្រឿងញៀនផងដែរ ។

ប្រតិភូយុវជនកម្ពុជារូបនេះ និយាយថា វេទិកា UNODC Youth Forum ជាកម្មវិធីប្រចាំឆ្នាំ ដែលយុវជនស្វែងរកព័ត៌មានតាមរយៈស្ថាប័នតំណាងគឺអគ្គនាយកដ្ឋានយុវជននៃក្រសួងអប់រំ យុវជន និងកីឡា ឬស្ថាប័នជំនាញផ្សេងៗទៀត តាមរយៈការចាត់ចែងរបស់ក្រសួងការបរទេស ។ ក្នុងនោះ ការិយាល័យឧក្រិដ្ឋកម្ម និងគ្រឿងញៀននៃអង្គការសហប្រជាជាតិ ផ្ញើលិខិតជូនដំណឹងដល់គ្រឹះស្ថានបេកកម្មគ្រប់ប្រទេសទាំងអស់របស់អង្គការសហប្រជាជាតិដើម្បីឧទ្ទេសនាមយុវជនជាបេក្ខភាព ដើម្បីឱ្យអង្គការសហប្រជាជាតិជ្រើសរើសបន្ថែមទៀតទាក់ទងនឹងការបំពេញទម្រង់បែបបទ និងការសម្ភាសន៍ផ្ទាល់មាត់តាមរយៈប្រព័ន្ធហ្ស៊ូម។

ចំពោះយុវជនដែលមានបំណងចង់ធ្វើកិច្ចការលើវិស័យឧក្រិដ្ឋកម្ម និងគ្រឿងញៀននេះ លោក ហាក់ ប៊ុនលេង បញ្ជាក់ថា យុវជនគួរតែពង្រឹងសមត្ថភាពខ្លួន ចាប់យកឱកាសដែលបង្ហាញនូវភាពលេចធ្លោររបស់ខ្លួន និងលើកទឹកចិត្តដល់ប្អូនៗជាយុវជនក្នុងការចូលរួមលើកិច្ចការងារទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននេះ ដោយសារតែវាជាបញ្ហាចាស់មែន ប៉ុន្តែឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀននេះ នៅតែមានឥទ្ធិលពលមកដល់បច្ចុប្បន្ន ។  ទន្ទឹមគ្នានេះ ត្រូវពង្រឹងចំណេះដឹងភាសាអង់គ្លេស ព្រោះសំខាន់ក្នុងការចូលរួមវេទិការយុវជន និងក្នុងការៀបចំលិខិតបទដ្ឋានផ្សេងៗ។ លើសពីនេះ ការសិក្សាផ្ដល់ឱ្យយើងនូវចំណេះដឹងមួយដើម្បីជាមូលដ្ឋានសម្រាប់ការជជែក ចំណែកការចូលរួមសកម្មភាពការងារស្ម័គ្រចិត្តជាមូលដ្ឋានជួយយើងអាចត្រៀមខ្លួនទាំងឥរិយាបទ ការនិយាយស្ដី បទពិសោធន៍ ការជឿទុកចិត្ត ជំនាញនិយាយជាសាធារណៈ និងជំនាញមួយចំនួនទៀត។

លោក ហាក់ ប៊ុនលេង ក៏បានលើកទឹកចិត្តយុវជនកម្ពុជាត្រូវមានមោទនភាពក្នុងការចូលរួមក្នុងការងារទប់ស្កាត់គ្រឿងញៀន ទី១. ដើម្បីអនាគតរបស់យើង ទី២. ដើម្បីអនាគតអ្នកបន្តវេន ។  ហើយចំពោះកម្រិតគោលនយោបាយគប្បីដឹងថា ដើម្បីអាចទប់ស្កាត់ ឬបញ្ឈប់ការប្រើប្រាស់គ្រឿងញៀននេះ ដំណើរការល្អ និងទាន់ពេលវេលា គឺចាំបាច់ណាស់ត្រូវមានការចូលរួមពីយុវជន ដូចពាក្យស្លោកបានពោលថា «ការពារប្រសើរជាងព្យាបាល»។

គួរជម្រាបជូនថា នេះជាលើកដំបូង ក្រោយឆ្លងកាត់ជាច្រើនដំណាក់កាលក្នុងការជ្រើសរើស ដែលយុវជនកម្ពុជាត្រូវបានអញ្ជើញឱ្យចូលរួមសម្រាប់វេទិកា UNODC Youth Forum ក្រោយរយៈពេល ១០ឆ្នាំ នៃការផ្ដួចផ្តើមតាំងពីឆ្នាំ២០១២។ សម្រាប់ឆ្នាំ២០២៣នេះ ជាលើកទី១១ហើយនៃវេទិកាយុវជននៃការិយាល័យឧក្រិដ្ឋកម្ម និងគ្រឿងញៀននៃអង្គការសហប្រជាជាតិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សា​នៅជាំងក្វាងស៊ី ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

សម្រាប់និស្សិត​កម្ពុជា​ដែល​មានបំណងចង់បន្តការសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពីអាហារូបករណ៍​ចំនួន​៨កន្លែង សម្រាប់​សិស្ស និស្សិត ...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 07/07/2026

នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្តកំពង់ឆ្នាំង ដែលជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់រដ្ឋ​ កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ទៅលើជំនាញ​ជាច្រើន ចំនួន ៦៤០នាក់

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។