ព្រះមុនីកោសល្យបណ្ឌិតរដ្ឋ យ៉ន់ សេង យៀត ព្យាយាមសិក្សារហូតទទួលបានសក្ខីបត្រថ្នាក់បណ្ឌិតរដ្ឋ ពីសាកលវិទ្យាល័យ Harvard

ភ្នំពេញ – ក្រោយពីចំណាយពេលសិក្សាអស់រយៈពេល៥ឆ្នាំនៅសាកលវិទ្យាល័យ Harvard ព្រះមុនីកោសល្យ បណ្ឌិតរដ្ឋ យ៉ន សេង យៀត បានបញ្ជប់ការសិក្សាថ្នាក់ក្រោយបណ្ឌិត-Postdoc (Post-Doctoral Research Fellowship) តាមរយៈអាហារូបករណ៍ដែលផ្ដល់ដោយសាកលវិទ្យាល័យ Harvard ក្រោមប្រធានបទ «មាគ៌ាអរិយជន» ដោយព្រះអង្គទទួលបាន«សក្ខីបត្រថ្នាក់បណ្ឌិតរដ្ឋ» កាលពីខែឧសភាកន្លងទៅថ្មីៗ ។

លោកសាស្រ្តាចារ្យ ព្រើន សុវង្ស ព្រឹទ្ធបុរសរងពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងព័ត៌មានវិទ្យា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានមាន​ប្រសាសន៍ថា អ្វីដែលគួរឱ្យកត់សម្គាល់ នេះជាលើកទី១ហើយ ដែលសាកលវិទ្យាល័យ Harvard បានសម្រេចប្រគេនអាហារូបករណ៍កម្រិតខ្ពស់បំផុតប្រភេទនេះ ដល់បញ្ញាវន្តសង្ឃពុទ្ធសាសនាថេរៈវាទ នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួននារយៈពេល ៣៨៦ឆ្នាំ ចាប់តាំងពីថ្ងៃបង្កើតសាកលវិទ្យាល័យឡើងនៅក្នុងឆ្នាំ១៦៣៦ មក។

ជោគជ័យដែលព្រះមុនីកោសល្យបណ្ឌិត យ៉ន សេង យៀត សម្រេចជាសមិទ្ធិផលយ៉ាងត្រចះត្រចង់នេះ បានបង្ហាញពីការខិតខំរបស់ព្រះអង្គដើម្បីទទួលបានការសិក្សានៅសាកលវិទ្យាល័យដែលល្បីជាងគេលំដាប់ពិភពលោក និងជានិស្សិតអាហារូបករណ៍ ដែលមិនងាយនឹងអ្នកណាក៏អាចទទួលបានឱកាសសិក្សានៅសាកលវិទ្យាល័យនេះឡើយ ។

ជាមួយគ្នានេះ ដើម្បីទទួលបានអាហារូបរកណ៍សិក្សានៅសាកលវិទ្យា Harvard ព្រះមុនីកោសល្យបណ្ឌិតរដ្ឋ យ៉ន សេង យៀត បានឆ្លងកាត់ការស្នើសុំអាហារូបករណ៍ចំនួន០២លើក ដោយលើកទីមួយត្រូវបានខាងសាកលវិទ្យាល័យបដិសេធក្រោមហេតុផលថាព្រះអង្គមិនមានគ្រប់លក្ខខណ្ឌដែលសាកលវិទ្យាល័យត្រូវការ ។

ដោយរក្សាការព្យាយាម និងមិនបោះបង់ក្ដីស្រមៃ ព្រះមុនីកោសល្យបណ្ឌិតរដ្ឋ បានចាត់ទុកការបដិសេធរបស់សាកលវិទ្យាជាជោគជ័យក្នុងដំណាក់កាលទី១ ហើយព្រះអង្គបានស្នើពាក្យសុំអាហារូបករណ៍ជាលើកទី២ ជាលទ្ធផលទទួលបានជោគជ័យ ដោយសាកលវិទ្យាល័យសម្រេចផ្ដល់អាហារូបករណ៍រយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ ដោយ​ផ្ដោតសំខាន់ទៅលើតួនាទីព្រះសង្ឃក្នុងការកសាង និងថែរក្សាសន្តិភាព។

ក្រោមបទពិសោធន៍សិក្សានៅសាកលវិទ្យាល័យផ្សេងៗជាច្រើន ព្រះបណ្ឌិត យ៉ន សេង យៀត ធ្លាប់បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងសហរដ្ឋអាមេរិករួមមាន Harvard University, Massachusetts Institute of Technology (MIT), New York University, Columbia University, Yale University, Emory University, Johns Hopkins University, និង Boston University ។

ជាមួយគ្នានេះ ព្រះមុនីកោសល បណ្ឌិតរដ្ឋ យ៉ន សេង យៀត បានថ្លែងអំណរគុណដល់ឧបត្ថម្ភជនជាច្រើនដែលជាព្រះសង្ឃ និងជាគ្រហស្ថទាំងក្នុងនិងក្រៅប្រទេស ដែលបានជួយជ្រោមជ្រែងដល់ព្រះអង្គផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។