យុវជនខ្មែរប្រាំបីរូប បង្កើតគំនូរតុក្កតាឌីជីថលអមដោយឈ្មោះផ្សេងៗ លើបណ្តាញសង្គម

ភ្នំពេញ ៖ រូបភាពគំនូរតុក្កតាឌីជីថលតំណាងឱ្យមនុស្សអមដោយឈ្មោះផ្សេងៗ កំពុងទទួលប្រជាប្រិយភាពនិងបានបង្ហោះជាច្រើនលើបណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជា។ រូបគំនូរដែលយកលំនាំសិល្បៈគំនូរបុរាណទាំងនោះទទួលបានការគាំទ្រខ្លាំង ចាប់តាំងពីថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងទៅថ្មីៗនេះ។ គំនូរតុក្កតាឌីជីថល បង្កើតឡើងដោយក្រុមអ្នករចនារូបភាពឈ្មោះ “ក្រែងមានឈ្មោះខ្ញុំ” ក្នុងគោលបំណងចែករំលែកក្ដីស្រឡាញ់ដោយផ្សារភ្ជា​ប់​វប្ប​ធម៌ជាតិ។

លោក គីម ពៅមិថុនា ជាអ្នកផ្ដួមផ្ដើមគំនិតបង្កើតស្នាដៃសិល្បៈគំនូរឌីជីថលនេះ បាននិយាយថា ការបង្កើតស្នាដៃសិល្បៈគំនូរផ្សព្វផ្សាយលើឌីជីថលនៅពេលនេះ ចង់ឱ្យប្រជាជនខ្មែរយករូបតុក្កតាផ្ទាល់ខ្លួនទៅប្រើប្រាស់ដោយភ្ជាប់និងសិល្បៈនិងវប្បធម៌ខ្មែរ ព្រមទាំងចៀសវាងការភ័ណ្ឌច្រឡំផ្សេងៗ។

លោក គីម ពៅមិថុនា បន្ថែមទៀតថា

“ការរចនារូបភាពដោយយកម៉ូតសម្លៀកបំពាក់ខ្មែរដាក់ឱ្យតួអង្គនីមួយៗ ជាចំណែកលើកតម្កើងវប្បធម៌ខ្មែរ និងចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពេលនោះយុវជនខ្មែរស្គាល់កាន់តែច្បាស់វប្បធម៌របស់យើង”

ក្រុមរចនារូបភាព “ក្រែងមានឈ្មោះខ្ញុំ” បានប្រើសមត្ថភាពរបស់ខ្លួនដោយភ្ជាប់នឹងម៉ូតសម្លៀកបំពាក់ខ្មែរស្អាតពីបុរាណគូរឡើងវិញ។

នេះជាការបញ្ជាក់របស់លោក គីម ពៅមិថុនា

“អំឡុងពេលគូររូបតុក្កតាទាំងនេះ ខ្ញុំជួបការលំបាកច្រើនដោយសារតែគូរគំនូរក្នុងពេលដែលគេបិទខ្ទប់ (Lockdown) នៅតែក្នុងបន្ទប់ដែលធ្វើឱ្យមានសម្ពាធ ជាពិសេសប៉ះពា​ល់​​អារម្មណ៍ខ្លះដែរ។ ខ្ញុំត្រូវធ្វើវាឱ្យទាន់ពេល​ចែក​រំលែក​ ដើម្បីទាញប្រជាជនឱ្យមកគាំទ្រ”

ការបង្ហាញគំនូរនេះមានចំនួនបីវគ្គ ដែលវគ្គទី១ គូរអំពីបុរសទាំងអស់ក្នុងឈុតប្រាំផ្សេងៗគ្នា រួមមានល្ខោនស្បែកធំ ល្ខោនខោលហនុមាន ល្ខោនខោលយក្សា ល្ខោនបាសាក់ខ្មែរ និងសិល្បៈចាប៉ីដងវែង។ ចំណែកវគ្គទី២ ជាឈុតសម្លៀកបំពាក់ប្រពៃណីរបស់នារីៗចំនួន ១០ឈុតក្នុងសម័យកាលខុសៗគ្នា។ ចុងក្រោយ បង្ហោះរូបភាពចែកចាយរួមបញ្ចូលគ្នាចំនួន ១៥ឈុត ទាំងឈុតបុរសនិងឈុតស្រ្ដី។

គួររំលឹកថា ការគូរគំនូរតុក្កតានេះឡើងគឺដើម្បីផ្ដល់ជាសារលើកទឹកចិត្ត និងបង្ហាញពីវប្បធម៌ខ្មែរ ហើយក្រុមអ្នកផលិតសង្ឃឹមថា ប្រជាជនខ្មែរនឹងពេញចិត្ត ព្រមទាំងគាំទ្រការខិតខំនេះ ព្រមទាំងចូលរួមថែរក្សា និងផ្សព្វផ្សាយវប្បធម៌ខ្មែរបានទូលំទូលាយ៕


ជួយអូនផង!! ជួយអូនផង!! ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព្រឹត្តិការណ៍

អ្នកជំនាញចិត្តសាស្រ្ត ប្រាប់គន្លឹះថែរក្សាផ្លូវចិត្ត ខណៈថ្ងៃប្រឡងបាក់ឌុបកាន់តែខិតជិតមកដល់

នៅសល់រយៈពេលប្រមាណ ៣សប្ដាហ៍ទៀតប៉ុណ្ណោះ ពេលវេលានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦ កាន់តែខិតជិតមកដល់ហើយ។ កាន់តែគៀកថ្ងៃប្រឡង…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

បេក្ខជន​បាក់ឌុប​ត្រូវ​ប្រុងប្រយ័ត្ន​!​ ក្រសួង​អប់រំ​បែងចែក​វិន័យ​ ​៣​កម្រិត​ ​ចំពោះ​សកម្មភាព​លួច​ចម្លង​ ​និង​ធ្វើឱ្យ​ខូច​សណ្តាប់ធ្នាប់​ពេល​ប្រឡង​

​ខណៈ​ដែល​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​(​បាក់ឌុប​) ​កាន់តែ​ខិត​ជិត​មកដល់​ ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​បាន​ចេញ​បំរាម ​ដោយ​កំណត់​ច្បាស់លាស់​ចំពោះ​សកម្មភាព​លួច​ចម្លង​ ​និង​ការ​បង្ក​ភាព​វឹកវរ​ក្នុង​បន្ទប់​ប្រឡង​…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

សៀវភៅ​ ​១​លាន​ក្បាល​ចែក​ដល់​កុមារ​នៅ​តំបន់​ដាច់ស្រយាល ​និង​ជុំវិញ​បឹង​ទន្លេ​សាប ​ដើម្បី​ជំរុញ​វប្បធម៌​អាន​

​អង្គការ​ ​Action​ ​Education​ ​Cambodia​ ​បាន​បោះពុម្ព​សៀវភៅ​សរសេរ​សរុប​ចំនួន​ ​១​ លាន​ក្បាល​ ​ដើម្បី​ផ្គត់ផ្គង់​សម្ភារៈ​សិក្សា​ដល់​សិស្សានុសិស្ស​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​សៀវភៅ​នីមួយ​ៗ​មិន​ត្រឹមតែ​ជា​ឧបករណ៍​សម្រាប់​ការ​សិក្សា​ប៉ុណ្ណោះ​ទេ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ACU​ ​ជ្រើសរើស​អ្នក​សង្កេតការណ៍​ ជាង៤ពាន់នាក់ សម្រាប់​ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​(​ACU​) ​បាន​ប្រកាស​ថា​ ​ខ្លួន​នឹង​បន្ត​ចូលរួម​សង្កេតការណ៍​ ​នៅក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​បាក់ឌុប ​សម័យ​ប្រឡង​ថ្ងៃទី​១០​ ​សីហា ​ឆ្នាំ​២០២៦​។ ​សម្រាប់​ការ​ប្រឡង​នេះ​ ​ACU​
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ឱ​កាស​អាហារូបករណ៍​ ​១០០​% ​ថ្នាក់​បរិញ្ញាបត្រ​រង​ បរិញ្ញាបត្រ ​និង​អនុបណ្ឌិត​ ​ចំនួន​ ​៣១៤​កន្លែង​ ពី​ ស​.ស​.យ​.ក​. ​រាជធានី​ភ្នំពេញ​

​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​ ​២០២៦​-​២០២៧​ ​ខាងមុខ​នេះ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​(​ស.ស​.យ​.​ក.​) ​រាជធានី​ភ្នំពេញ​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​% ​ចំនួន​ ​៣១៤​កន្លែង​ សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង ​ថ្នាក់​បរិញ្ញាបត្រ…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

យុវតី​ជនជាតិ​ចិន​មក​ពី​គ្រួសារ​ក្រីក្រ​ម្នាក់​ ទទួលបាន​អាហារូបករណ៍​ពី​សាកលវិទ្យាល័យ​ល្បី​ៗ​ ក្រោយ​ប្រឡង​ជាប់​ ​Gaokao​ ​ក្នុង​ពិន្ទុ​ខ្ពស់​

​យុវតី​ជនជាតិ​ចិន​អាយុ​ ​១៨​ ​ឆ្នាំ​ម្នាក់​ មក​ពី​គ្រួសារ​កសិករ​ក្រីក្រ​នៅ​ខេត្ត​ហឺណាន ​បាន​ក្លាយជា​ចំណាប់អារម្មណ៍​ទូទាំង​ប្រទេស​ បន្ទាប់ពី​ទទួលបាន​ ​៦៩៩​ ​ពិន្ទុ​ ​ក្នុង​ចំណោម​ ​៧៥០​ ​ពិន្ទុ ​នៅក្នុង​ការ​ប្រឡង​កៅ​ខោវ ​(​Gaokao​) ​ឆ្នាំ​២០២៦​…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ប្រការ​ដែល​បេក្ខជន​ត្រូវ​អនុវត្ត​ ​និង​មិន​ត្រូវ​អនុវត្ត​ ​ក្នុង​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

​ដើម្បី​រក្សា​របៀបរៀបរយ​ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ដែល​គ្រោង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១០​ ​ខែសីហា ​ឆ្នាំ​២០២៦​ខាងមុខ​នេះ​ ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​បាន​ចេញ​ប្រកាស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួង​អប់រំ ​ពង្រឹង​វិធានការ​ទប់ស្កាត់​ជំងឺ​គ្រុន​ឈាម​នៅ​សាលារៀន​ ​ខណៈ​កុមារ​ជិត​ ​១,៩០០​នាក់​ទទួល​ការ​ព្យាបាល​ក្នុង​មួយ​ខែ​

​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​កាលពី​ម្សិលមិញ​បាន​ចេញ​សេចក្តីណែនាំ​ឱ្យ​គ្រឹះស្ថាន​សិក្សា​សាធារណៈ​ ​និង​ឯកជន​ទូទាំង​ប្រទេស​ ​ពង្រឹង​ការ​អនុវត្ត​វិធានការ​បង្ការ​ និង​ទប់ស្កាត់​ជំងឺ​គ្រុន​ឈាម​ បន្ទាប់ពី​ករណី​កុមារ​ទទួល​ការ​ព្យាបាល​ជំងឺ​នេះ..
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

នាយិការង​សាលា​បឋមសិក្សា​ ​ថ្លុក​ជ្រៅ​ ​៖ ​”​នៅ​ពេល​ដែល​បរាជ័យ​ ​សូម​កុំ​ប្តូរ​គោលដៅ​ តែ​ត្រូវ​ប្តូរ​យុទ្ធសាស្ត្រ​”​

​«​នៅ​ពេល​ដែល​បរាជ័យ​ ​សូម​កុំ​ប្តូរ​គោលដៅ​ តែ​ត្រូវ​ប្តូរ​យុទ្ធសាស្ត្រ​», ​នេះ​ជា​ការ​លើកឡើង​របស់​ លោកស្រី​ ​ទិត ​ស្រី​ល័ង​ នាយិការង​សាលា​បឋមសិក្សា​ ​ថ្លុក​ជ្រៅ​ ស្ថិត​ក្នុង​ស្រុក​កង​មាស ​ខេត្ត​កំពង់ចាម​ ក្នុង​ឱកាស​ចែករំលែក​បទពិសោធ​…
ចំណេះជីវិត, ព្រឹត្តិការណ៍

កុំ​មើល​រំលង​! ​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ទាំង​ ​៩​ ​យ៉ាង​របស់​ ​”​ផ្លែ​ចេក​” ​ចំពោះ​រាងកាយ​

​អ្នក​ដែល​កំពុង​សម្រក​ទម្ងន់​មួយចំនួន​ តែងតែ​មើល​រំលង​ ​និង​កាត់បន្ថយ​ការ​ញ៉ាំ​ផ្លែ​ចេក ​ដោយសារតែ​វា​មាន​ផ្ទុក​កាបូអ៊ីដ្រាត​ ​និង​កាឡូរី​ខ្ពស់​ជាង​ផ្លែ​ឈើ​ដទៃ​។ ​ប៉ុន្តែ​អ្វី​ដែល​គេ​ច្រើន​តែ​មិន​បាន​ដឹង​នោះ​គឺ​ ​ផ្លែ​ចេក​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ

ទទួលយកអាថ៍កំបាំង សុខភាព និង សម្រស់

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon