យុវជនខ្មែរប្រាំបីរូប បង្កើតគំនូរតុក្កតាឌីជីថលអមដោយឈ្មោះផ្សេងៗ លើបណ្តាញសង្គម

ភ្នំពេញ ៖ រូបភាពគំនូរតុក្កតាឌីជីថលតំណាងឱ្យមនុស្សអមដោយឈ្មោះផ្សេងៗ កំពុងទទួលប្រជាប្រិយភាពនិងបានបង្ហោះជាច្រើនលើបណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជា។ រូបគំនូរដែលយកលំនាំសិល្បៈគំនូរបុរាណទាំងនោះទទួលបានការគាំទ្រខ្លាំង ចាប់តាំងពីថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងទៅថ្មីៗនេះ។ គំនូរតុក្កតាឌីជីថល បង្កើតឡើងដោយក្រុមអ្នករចនារូបភាពឈ្មោះ “ក្រែងមានឈ្មោះខ្ញុំ” ក្នុងគោលបំណងចែករំលែកក្ដីស្រឡាញ់ដោយផ្សារភ្ជា​ប់​វប្ប​ធម៌ជាតិ។

លោក គីម ពៅមិថុនា ជាអ្នកផ្ដួមផ្ដើមគំនិតបង្កើតស្នាដៃសិល្បៈគំនូរឌីជីថលនេះ បាននិយាយថា ការបង្កើតស្នាដៃសិល្បៈគំនូរផ្សព្វផ្សាយលើឌីជីថលនៅពេលនេះ ចង់ឱ្យប្រជាជនខ្មែរយករូបតុក្កតាផ្ទាល់ខ្លួនទៅប្រើប្រាស់ដោយភ្ជាប់និងសិល្បៈនិងវប្បធម៌ខ្មែរ ព្រមទាំងចៀសវាងការភ័ណ្ឌច្រឡំផ្សេងៗ។

លោក គីម ពៅមិថុនា បន្ថែមទៀតថា

“ការរចនារូបភាពដោយយកម៉ូតសម្លៀកបំពាក់ខ្មែរដាក់ឱ្យតួអង្គនីមួយៗ ជាចំណែកលើកតម្កើងវប្បធម៌ខ្មែរ និងចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពេលនោះយុវជនខ្មែរស្គាល់កាន់តែច្បាស់វប្បធម៌របស់យើង”

ក្រុមរចនារូបភាព “ក្រែងមានឈ្មោះខ្ញុំ” បានប្រើសមត្ថភាពរបស់ខ្លួនដោយភ្ជាប់នឹងម៉ូតសម្លៀកបំពាក់ខ្មែរស្អាតពីបុរាណគូរឡើងវិញ។

នេះជាការបញ្ជាក់របស់លោក គីម ពៅមិថុនា

“អំឡុងពេលគូររូបតុក្កតាទាំងនេះ ខ្ញុំជួបការលំបាកច្រើនដោយសារតែគូរគំនូរក្នុងពេលដែលគេបិទខ្ទប់ (Lockdown) នៅតែក្នុងបន្ទប់ដែលធ្វើឱ្យមានសម្ពាធ ជាពិសេសប៉ះពា​ល់​​អារម្មណ៍ខ្លះដែរ។ ខ្ញុំត្រូវធ្វើវាឱ្យទាន់ពេល​ចែក​រំលែក​ ដើម្បីទាញប្រជាជនឱ្យមកគាំទ្រ”

ការបង្ហាញគំនូរនេះមានចំនួនបីវគ្គ ដែលវគ្គទី១ គូរអំពីបុរសទាំងអស់ក្នុងឈុតប្រាំផ្សេងៗគ្នា រួមមានល្ខោនស្បែកធំ ល្ខោនខោលហនុមាន ល្ខោនខោលយក្សា ល្ខោនបាសាក់ខ្មែរ និងសិល្បៈចាប៉ីដងវែង។ ចំណែកវគ្គទី២ ជាឈុតសម្លៀកបំពាក់ប្រពៃណីរបស់នារីៗចំនួន ១០ឈុតក្នុងសម័យកាលខុសៗគ្នា។ ចុងក្រោយ បង្ហោះរូបភាពចែកចាយរួមបញ្ចូលគ្នាចំនួន ១៥ឈុត ទាំងឈុតបុរសនិងឈុតស្រ្ដី។

គួររំលឹកថា ការគូរគំនូរតុក្កតានេះឡើងគឺដើម្បីផ្ដល់ជាសារលើកទឹកចិត្ត និងបង្ហាញពីវប្បធម៌ខ្មែរ ហើយក្រុមអ្នកផលិតសង្ឃឹមថា ប្រជាជនខ្មែរនឹងពេញចិត្ត ព្រមទាំងគាំទ្រការខិតខំនេះ ព្រមទាំងចូលរួមថែរក្សា និងផ្សព្វផ្សាយវប្បធម៌ខ្មែរបានទូលំទូលាយ៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ឪពុកម្តាយបារម្ភពីសុខភាពកូន ក្រោយផ្ទុះករណីផ្តាសាយ Flu A, B និង RSV ខណៈក្រសួងសុខាភិបាលណែនាំវិធានការការពារ

ឪពុកម្តាយមួយចំនួនកំពុងបង្ហាញការព្រួយបារម្ភពីសុខភាពកូនៗ ខណៈផ្ទុះករណីជំងឺផ្តាសាយប្រភេទ Flu A, B និងវីរុស RSV
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

ពីកុមាររើសអេតចាយនៅស្ទឹងមានជ័យ បានអង្គការ CCF សង្គ្រោះ យុវតីម្នាក់ប្រឹងរៀនរហូត​ប្រឡងចប់ថ្នាក់ទី​១២ និងត្រៀមចូលថ្នាក់ឧត្តម

កាលពីឆ្នាំ២០១៥ ណារី មានអាយុទើបតែ៨ឆ្នាំ ប៉ុន្តែជំនួសឱ្យការកាន់សៀវភៅដើរចូលថ្នាក់រៀន នាងបែរជាចំណាយពេលពេញមួយថ្ងៃដើររើសអេតចាយ
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

គ្មានពាក្យថាហួសពេលសម្រាប់ការរៀនសូត្រ! ជីតាវ័យ ៧១ឆ្នាំ ក្លាយជានិស្សិតបញ្ចប់ការសិក្សាចាស់ជាងគេនៅសាកលវិទ្យាល័យសិង្ហបុរី

នៅក្នុងពិភពនៃការអប់រំ អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ។ នេះជាសារដាស់តឿន និងជាគំរូមួយសម្រាប់យុវជនជំនាន់ក្រោយ ក្រោយពីលោក Wong Yee Keong
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជនកម្ពុជា ឈ្នះការប្រកួតប្រជែងអត្ថបទ យុវជន ASEAN-IPR នៅប្រទេសឥណ្ឌូនេស៊ី

លោក តូច ឥនសុភា ជាយុវជនតំណាងប្រទេសកម្ពុជា ដែល​​បានឈ្នះលើការប្រកួតប្រជែងអត្ថបទ យុវជន ASEAN-IPR ស្តីពី ការបង្ការការជ្រុលនិយមដោយហិង្សា
ចំណេះជីវិត, ព្រឹត្តិការណ៍

វិធី ៩ យ៉ាងជួយអ្នកមិនឱ្យ «ញៀនអេក្រង់» ដោយមិនចាំបាច់បោះបង់ស្មាតហ្វូនចោល

នៅក្នុងយុគសម័យឌីជីថល ឧបករណ៍បច្ចេកវិទ្យាដូចជា ស្មាតហ្វូន នាឡិកាឆ្លាតវៃ និងកុំព្យូទ័រ បានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងជីវិតប្រចាំថ្ងៃ ចាប់ពីការទូទាត់ប្រាក់ ការស្កេនឯកសារ…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំ រៀបចំការប្រឡងគណិតវិទ្យា GTSE សម្រាប់សិស្សានុសិស្សអាយុពី ៦ ដល់ ១៨ឆ្នាំ

ក្នុងគោលបំណងពង្រឹងសមត្ថភាពសិស្ស បង្កើនប្រសិទ្ធភាពការរៀន និងការស្រាវជ្រាវ ពិសេសគឺលើកកម្ពស់គុណភាពអប់រំគណិតវិទ្យានៅកម្ពុជា ព្រមទាំងផ្សារភ្ជាប់ទំនាក់ទំនងអន្តរជាតិ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សិស្សនិទ្ទេស A ជាង ២ពាន់នាក់ ត្រៀមជួបសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៨ តុលាខាងមុខ

សិស្សនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ បានបង្ហាញក្តីរំភើប និងរីករាយចំពោះឱកាសជួបសំណេះសំណាលផ្ទាល់ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អូស្ត្រាលីគាំទ្រកម្ពុជាអនុវត្តផែនការជាតិថ្មី ដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី

ប្រទេសអូស្ត្រាលីបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តគាំទ្រកម្ពុជាក្នុងការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី តាមរយៈការពង្រឹងសេវាគាំទ្រ ភាពជាដៃគូ
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

កុមារអាម៉េរិកជិត ៧០លាននាក់ចុះឈ្មោះក្នុង Trump Accounts ខណៈប្រាក់ដាក់ដើម ១,០០០ដុល្លារមានលក្ខខណ្ឌ

កុមារប្រមាណ ៧០លាននាក់នៅសហរដ្ឋអាម៉េរិក ត្រូវបានចុះឈ្មោះដោយស្វ័យប្រវត្តិក្នុងកម្មវិធី «Trump Accounts» ដែលមានគោលបំណងជួយពួកគេចាប់ផ្តើមសន្សំ និងវិនិយោគសម្រាប់អនាគត

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon