បច្ចេកវិទ្យា៖ ឈុតសម្លៀកបំពាក់បច្ចេកវិទ្យាពិសេសមើលទៅដូចមនុស្សយន្តរ៉ូបូត គេហៅថា Exoskeleton មានរូបរាងស្រដៀងទៅនឹងឈុតសម្លៀកបំពាក់បច្ចេកវិទ្យាក្នុងរឿងហូលីវូដ Iron Man មានសមត្ថភាពអស្ចារ្យជួយបង្កើនកម្លាំងអ្នកប្រើប្រាស់ខុសពីមនុស្សធម្មតារាប់សិបដង។ ទោះបីវាមិនទាន់ប្រើប្រាស់សម្រាប់មនុស្សគ្រប់គ្នានៅឡើយក្តី ប៉ុន្តែតាមការអះអាងរបស់ក្រុមហ៊ុនផលិត SuitX របស់អាមេរិកមានទីតាំងនៅរដ្ឋកាលីហ្វ័រញ៉ាបាន
បញ្ជាក់ថា ឈុតសម្លៀកបំពាក់នេះនឹងពេញនិយមសម្រាប់មនុស្សទូទៅនាពេលអនាគត។
ស្ថាបនិករបស់ក្រុមហ៊ុន SuitX លោក Hoomayoon Kazerooni បាននិយាយថា ពិភពលោកនឹងមើលឃើញថាឧបករណ៍ទាំងនេះនឹងក្លាយទៅជាវត្ថុដែលដាក់លក់នៅតាមទីផ្សារនានា ដូចផលិតផលផ្សេងទៀតនាពេលខាងមុខ។ លោកបន្តថា តម្លៃរបស់វាធ្លាក់ចុះ ប្រសិនបើមានការប្រកួតប្រជែងផលិតកើតឡើង ពេលនោះវានឹងនៅជាមួយមនុស្សស្ទើរគ្រប់គ្នា។
នៅពេលនេះ Exoskeleton ជាឧបករណ៍ដែលពាក់ពីខាងក្រៅរាង្គកាយរបស់មនុស្ស ដើម្បីជួយទ្រទ្រង់និងការពារអ្នកប្រើប្រាស់បង្កើនកម្លាំងខ្លាំងខុសពីធម្មតាព្រមទាំងអាចស៊ូទ្រាំក្នុងការធ្វើការងារធ្ងន់ៗបានច្រើនប្រភេទ។
បច្ចុប្បន្នឈុតរបស់ SuitX មួយនេះកំពុងត្រូវបានយកទៅធ្វើតេស្តដោយក្រុមហ៊ុនធំៗមួយចំនួន សូម្បីតែក្រុមហ៊ុនផលិតរថយន្ត General Motors និង Fiat ផងដែរនោះ ក៏សង្ឃឹមថាវានឹងអាចយកទៅប្រើប្រាស់ជាមួយនឹងកម្មករផលិតកម្មរបស់ខ្លួន អាចជួយសកម្មភាពសាច់ដុំស្មា និងក្បាលជង្គង់ថយចុះរហូតទៅដល់ ៥០ភាគរយនៃការប្រើប្រាស់ជាប្រចាំរបស់កម្មករ។
សូមបញ្ជាក់ថា របាយការណ៍មួយដែលសិក្សាដោយវិទ្យាស្ថានស្រាវជ្រាវ ABI ផ្សាយដោយ BBC កាលពីពេលថ្មីៗនេះបានអះអាងថា អត្រានៃការលក់នៃឈុតសម្លៀកបំពាក់រ៉ូបូត Exoskeleton កំពុងមានសន្ទុះខ្លាំង ហើយកាលពីឆ្នាំ២០២០ វាអាចប្រមូលលុយពីការលក់បានរហូតទៅដល់ ៣៩២លានដុល្លារ ហើយគេរំពឹងទុកថានឹងអាចលក់បានរហូតទៅដល់ជិង ៧ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៣០ខាងមុខ៕
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ឪពុកម្តាយមួយចំនួនកំពុងបង្ហាញការព្រួយបារម្ភពីសុខភាពកូនៗ ខណៈផ្ទុះករណីជំងឺផ្តាសាយប្រភេទ Flu A, B និងវីរុស RSV
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើមកាលពីឆ្នាំ២០១៥ ណារី មានអាយុទើបតែ៨ឆ្នាំ ប៉ុន្តែជំនួសឱ្យការកាន់សៀវភៅដើរចូលថ្នាក់រៀន នាងបែរជាចំណាយពេលពេញមួយថ្ងៃដើររើសអេតចាយ
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍នៅក្នុងពិភពនៃការអប់រំ អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ។ នេះជាសារដាស់តឿន និងជាគំរូមួយសម្រាប់យុវជនជំនាន់ក្រោយ ក្រោយពីលោក Wong Yee Keong
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើមលោក តូច ឥនសុភា ជាយុវជនតំណាងប្រទេសកម្ពុជា ដែលបានឈ្នះលើការប្រកួតប្រជែងអត្ថបទ យុវជន ASEAN-IPR ស្តីពី ការបង្ការការជ្រុលនិយមដោយហិង្សា
ចំណេះជីវិត, ព្រឹត្តិការណ៍នៅក្នុងយុគសម័យឌីជីថល ឧបករណ៍បច្ចេកវិទ្យាដូចជា ស្មាតហ្វូន នាឡិកាឆ្លាតវៃ និងកុំព្យូទ័រ បានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងជីវិតប្រចាំថ្ងៃ ចាប់ពីការទូទាត់ប្រាក់ ការស្កេនឯកសារ…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ក្នុងគោលបំណងពង្រឹងសមត្ថភាពសិស្ស បង្កើនប្រសិទ្ធភាពការរៀន និងការស្រាវជ្រាវ ពិសេសគឺលើកកម្ពស់គុណភាពអប់រំគណិតវិទ្យានៅកម្ពុជា ព្រមទាំងផ្សារភ្ជាប់ទំនាក់ទំនងអន្តរជាតិ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍សិស្សនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ បានបង្ហាញក្តីរំភើប និងរីករាយចំពោះឱកាសជួបសំណេះសំណាលផ្ទាល់ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ប្រទេសអូស្ត្រាលីបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តគាំទ្រកម្ពុជាក្នុងការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី តាមរយៈការពង្រឹងសេវាគាំទ្រ ភាពជាដៃគូ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍នៅឆ្នាំ២០២៧ ខាងមុខនេះ កម្ពុជានឹងក្លាយទៅជាប្រទេសទី៤ នៅលើពិភពលោក ដែលមានវត្តមានសាលារៀន Dreamy របស់កូរ៉េ
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍កុមារប្រមាណ ៧០លាននាក់នៅសហរដ្ឋអាម៉េរិក ត្រូវបានចុះឈ្មោះដោយស្វ័យប្រវត្តិក្នុងកម្មវិធី «Trump Accounts» ដែលមានគោលបំណងជួយពួកគេចាប់ផ្តើមសន្សំ និងវិនិយោគសម្រាប់អនាគត