ភ្នំពេញ – យុវជនមួយក្រុម នៃវិទ្យាល័យអ៊ីធូស្ទែម ព្រះយុគន្ធរ ដែលមានឈ្មោះថា First Global Team Cambodia គ្រោងចេញទៅប្រកួតរ៉ូបូតនៅប្រទេសស្វីស ក្នុងកម្មវិធី First Global Challenge 2022 នាថ្ងៃទី១៣-១៦ ខែតុលា ឆ្នាំ២០២២ ខាងមុខ។
យុវសិស្ស ហេង ឡាយឈូង ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យអ៊ីធូស្ទែម ព្រះយុគន្ធរ និងជាប្រធានក្រុម First Global Team Cambodia បានប្រាប់ថា ក្រុមរបស់ខ្លួនបង្កើតឡើងដោយសារការជ្រើសរើសរបស់គ្រូបង្វឹក និងត្រូវបានបង្រៀនពីវិធីសាស្រ្តមួយចំនួនសម្រាប់ត្រៀមខ្លួនចេញទៅប្រកួតរ៉ូបូតនៅក្រៅប្រទេស។
យុវសិស្ស ហេង ឡាយឈូង
“សព្វថ្ងៃយើងកំពុងបង្កើតរ៉ូបូតមួយដែលអាចមានសមត្ថភាពចាប់បាល់ បាញ់បាល់ និងយោងខ្លួនឯង ដែលមានកម្ពស់ប្រហែល ២ម៉ែត្រ។ ក្នុងការបង្កើតរ៉ូបូត គឺយកតាមការអនុវត្តក្នុងជីវភាពប្រចាំថ្ងៃ និងប្រើប្រាស់គំនិតច្នៃប្រឌិដ្ឋក្នុងការបង្កើត”

ក្នុងនាមជាប្រធានក្រុម ការចេញទៅប្រកួតរ៉ូបូតជាលើកដំបូងសម្រាប់ក្រុមខ្លួននេះ យុវសិស្ស ហេង ឡាយឈូង តែងតែលើកទឹកចិត្តក្រុមឱ្យមានកម្លាំងចិត្ត សាមគ្គីភាពគ្នា និងខិតខំបង្កើនសមត្ថភាពបង្កើតរ៉ូបូតឱ្យទទួលបានជោគជ័យ ហើយសម្រាប់ឆ្នាំនេះ ឡាយឈូង ប្ដេជ្ញាចិត្តនឹងយកលទ្ធផល Top 20 គឺក្នុងចំណោមជ័យលាភីលេខមួយដល់លេខម្ភៃ។
យុវសិស្ស ហេង ឡាយឈូង
“យើងចង់ទទួលបានអ្វីដែលថ្មីៗជារៀងរាល់ឆ្នាំ និងចង់បានចំណាត់ថ្នាក់ល្អជាងឆ្នាំមុនៗ ហើយក្រុមកម្ពុជាក៏បានចូលរួមចំណែកចែករំលែកចំណេះដឹងទាក់ទងនឹងវិស័យស្ទែមតាមរយៈបណ្ដាញសង្គមផ្សេងៗដើម្បីសន្សំជាពិន្ទុសម្រាប់ជំនួយដល់ការចេញទៅប្រកួតផងដែរ”

ជាមួយគ្នានេះ យុវតី ឆាយ គីមអេង ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យអ៊ីធូស្ទែម រាជធានីភ្នំពេញ និងជាសមាជិករបស់ក្រុម បានបញ្ជាក់បន្ថែមថា កម្មវិធីប្រកួតប្រជែងរ៉ូបូតនៅប្រទេសស្វីសនេះ ធ្វើឡើងក្រោមប្រធានបទ ការចាប់កាបូនពីក្នុងបរិយាកាស ក្នុងគោលបំណងលើកស្ទួយវិស័យបច្ចេកវិទ្យា STEM ដល់សិស្សវិទ្យាល័យ។ កម្មវិធីនេះត្រូវបានចូលរួមពី ១៨០ប្រទេសនៅលើពិភពលោក ហើយជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៨មក ក្រុមកម្ពុជាតែងតែជាប់ក្នុង Top 20 ។
យុវតី ឆាយ គីមអេង
“ខ្ញុំចង់ចូលរួមការប្រកួតលំដាប់ថ្នាក់អន្តរជាតិនេះ ព្រោះចាប់អារម្មណ៍លើវិស័យស្ទែម និងការបង្កើតរ៉ូបូត ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ ហើយខ្ញុំជឿជាក់លើការបង្កើតរ៉ូបូត និងជឿជាក់លើសមាជិកក្រុម រំពឹងថាក្រុមកម្ពុជានឹងអាចយកបាន Top 20 ក្នុងការប្រកួតលើកនេះ”
យុវតី ឆាយ គីមអេង ក៏បានសូមណូមពរឱ្យមានការផ្សព្វផ្សាយអំពីការបង្កើតរ៉ូបូត និងលើកកម្ពស់វិស័យស្ទែមឱ្យបានទូលំទូលាយ ដោយសារមើលឃើញថា ផ្នែកនេះ មិនសូវមានសិស្សវិទ្យាល័យអនុវត្តផ្សារភ្ជាប់នឹងទ្រឹស្ដីច្រើន ខុសប្លែកពីនិស្សិតសាកលវិទ្យាល័យ។ លើសពីនេះ គីមអេង ក៏សំណូមពរដល់ក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ចូលរួមផ្ដល់ជាសម្ភារៈ ក៏ដូចជាថវិកាគាំទ្រដល់ក្រុមកម្ពុជា ដើម្បីឱ្យក្រុមកម្ពុជាមានឱកាសគ្រប់គ្រាន់ក្នុងការចេញទៅប្រកួតនៅលើឆាកអន្តរជាតិ។

តាមការបញ្ជាក់របស់ យុវតី ឆាយ គីមអេង ក្រុមកម្ពុជានឹងយកជ័យជំនះពីការប្រកួតរ៉ូបូតនៅប្រទេសស្វីស មកជូនកម្ពុជាឱ្យបាន ហើយថវិកាដែលទទួលបានមិនត្រឹមតែចំណាយលើការប្រកួត ប៉ុន្តែក្រុមរបស់ខ្លួនបានជួយផ្សព្វផ្សាយពីវិស័យស្ទែមទៅដល់សាលានៅទីជនបទ ដើម្បីបណ្ដុះគំនិតស្ទែមទៅដល់ក្មេងជំនាន់ក្រោយ និងជួយរកឱ្យឃើញនូវចំណង់ចំណូលចិត្ត និងឱកាសការងាររបស់យុវជនកម្ពុជាលើវិស័យស្ទែមនៅថ្ងៃអនាគតផងដែរ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/07/2023
ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/07/2023
ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ចំនួន ១៧៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/11/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាសជ្រើសរើសសិស្សានុសិស្សឱ្យចូលសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/03/2026
សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រគ្រូបង្រៀន...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/09/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៣០កន្លែងនៅសាកលវិទ្យាល័យសៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/12/2023
កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































