យុវជនមួយក្រុម នៃវិទ្យាល័យអ៊ីធូស្ទែម គ្រោងចេញទៅប្រកួតរ៉ូបូតនៅប្រទេសស្វីស

ភ្នំពេញ – យុវជនមួយក្រុម នៃវិទ្យាល័យ​អ៊ីធូ​ស្ទែម ព្រះយុគន្ធរ ដែល​មាន​ឈ្មោះ​ថា First Global Team Cambodia គ្រោងចេញទៅប្រកួតរ៉ូបូតនៅប្រទេសស្វីស ក្នុងកម្មវិធី First Global Challenge 2022 នាថ្ងៃទី១៣-១៦ ខែតុលា ឆ្នាំ២០២២ ខាងមុខ។

យុវសិស្ស ហេង ឡាយឈូង ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យអ៊ីធូស្ទែម ព្រះយុគន្ធរ និងជាប្រធានក្រុម First Global Team Cambodia បានប្រាប់ថា ក្រុមរបស់ខ្លួន​បង្កើតឡើងដោយសារការជ្រើសរើសរបស់គ្រូបង្វឹក និងត្រូវ​បាន​បង្រៀនពីវិធីសាស្រ្តមួយចំនួនសម្រាប់ត្រៀមខ្លួនចេញទៅប្រកួតរ៉ូបូតនៅក្រៅប្រទេស។

យុវសិស្ស ហេង ឡាយឈូង

“សព្វថ្ងៃយើងកំពុងបង្កើតរ៉ូបូតមួយដែលអាចមានសមត្ថភាពចាប់បាល់ បាញ់បាល់ និងយោងខ្លួនឯង ដែលមានកម្ពស់ប្រហែល ២ម៉ែត្រ។ ក្នុងការបង្កើតរ៉ូបូត គឺយកតាមការអនុវត្តក្នុងជីវភាពប្រចាំថ្ងៃ និងប្រើប្រាស់គំនិតច្នៃប្រឌិដ្ឋក្នុងការបង្កើត”

ក្នុងនាមជាប្រធានក្រុម ការចេញទៅប្រកួតរ៉ូបូតជាលើកដំបូងសម្រាប់ក្រុមខ្លួននេះ យុវសិស្ស ហេង ឡាយឈូង តែងតែលើកទឹកចិត្តក្រុមឱ្យមានកម្លាំងចិត្ត សាមគ្គីភាពគ្នា និងខិតខំបង្កើនសមត្ថភាពបង្កើតរ៉ូបូតឱ្យទទួលបានជោគជ័យ ហើយ​សម្រាប់ឆ្នាំនេះ ឡាយឈូង ប្ដេជ្ញាចិត្តនឹងយកលទ្ធផល Top 20 គឺក្នុងចំណោមជ័យលាភីលេខមួយដល់លេខម្ភៃ។

យុវសិស្ស ហេង ឡាយឈូង

“យើងចង់ទទួលបានអ្វីដែលថ្មីៗជារៀងរាល់ឆ្នាំ និងចង់បានចំណាត់ថ្នាក់ល្អជាងឆ្នាំមុនៗ ហើយក្រុមកម្ពុជាក៏បានចូលរួមចំណែកចែករំលែកចំណេះដឹងទាក់ទងនឹងវិស័យស្ទែមតាមរយៈបណ្ដាញសង្គមផ្សេងៗដើម្បីសន្សំជាពិន្ទុសម្រាប់ជំនួយដល់ការចេញទៅប្រកួតផងដែរ”

ជាមួយគ្នានេះ យុវតី ឆាយ គីមអេង ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យអ៊ីធូស្ទែម រាជធានីភ្នំពេញ និងជាសមាជិករបស់ក្រុម បានបញ្ជាក់បន្ថែមថា កម្មវិធីប្រកួតប្រជែងរ៉ូបូតនៅ​ប្រទេស​ស្វីសនេះ ធ្វើឡើងក្រោមប្រធានបទ ការចាប់កាបូនពីក្នុងបរិយាកាស ក្នុងគោលបំណងលើកស្ទួយវិស័យបច្ចេកវិទ្យា STEM ដល់សិស្សវិទ្យាល័យ។ កម្មវិធីនេះត្រូវបានចូលរួមពី ១៨០ប្រទេសនៅលើពិភពលោក ហើយជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ​២០១៨មក ក្រុមកម្ពុជាតែងតែជាប់ក្នុង Top 20 ។

យុវតី ឆាយ គីមអេង

“ខ្ញុំចង់ចូលរួមការប្រកួតលំដាប់ថ្នាក់អន្តរជាតិនេះ ព្រោះចាប់អារម្មណ៍លើវិស័យស្ទែម និងការបង្កើតរ៉ូបូត ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ ហើយខ្ញុំជឿជាក់លើការបង្កើតរ៉ូបូត និងជឿជាក់លើសមាជិកក្រុម រំពឹងថាក្រុមកម្ពុជានឹងអាចយកបាន Top 20 ក្នុងការប្រកួតលើកនេះ”

យុវតី ឆាយ គីមអេង ក៏បានសូមណូមពរឱ្យមានការផ្សព្វផ្សាយអំពីការបង្កើតរ៉ូបូត និងលើកកម្ពស់វិស័យស្ទែមឱ្យបានទូលំទូលាយ ដោយសារមើលឃើញថា ផ្នែកនេះ មិនសូវមានសិស្សវិទ្យាល័យអនុវត្តផ្សារភ្ជាប់នឹងទ្រឹស្ដីច្រើន ខុសប្លែកពីនិស្សិតសាកលវិទ្យាល័យ។ លើសពីនេះ គីមអេង ក៏​សំណូមពរដល់ក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ចូលរួមផ្ដល់ជាសម្ភារៈ ក៏ដូចជាថវិកាគាំទ្រដល់ក្រុមកម្ពុជា ដើម្បីឱ្យក្រុមកម្ពុជាមានឱកាសគ្រប់គ្រាន់ក្នុងការចេញទៅប្រកួតនៅលើឆាកអន្តរជាតិ។

តាមការបញ្ជាក់របស់ យុវតី ឆាយ គីមអេង ក្រុមកម្ពុជានឹងយកជ័យជំនះពីការប្រកួតរ៉ូបូតនៅប្រទេសស្វីស មកជូនកម្ពុជាឱ្យបាន ហើយថវិកាដែលទទួលបានមិនត្រឹមតែចំណាយលើការប្រកួត  ប៉ុន្តែក្រុមរបស់ខ្លួនបានជួយផ្សព្វផ្សាយពីវិស័យស្ទែមទៅដល់សាលានៅទីជនបទ ដើម្បីបណ្ដុះគំនិតស្ទែមទៅដល់ក្មេងជំនាន់ក្រោយ និងជួយរកឱ្យឃើញនូវចំណង់ចំណូលចិត្ត និងឱកាសការងាររបស់យុវជនកម្ពុជាលើវិស័យស្ទែមនៅថ្ងៃអនាគតផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...