កំពង់ឆ្នាំង៖ បន្ទាប់រៀនចប់ថ្នាក់ទី12 ក្នុងដំណើរជីវិតជានិស្សិតសិក្សាជំនាញវិទ្យាសាស្ត្រជលផលនៅសាលាភូមិន្ទកសិកម្មចំការដូង ពាក្យដែលលឺចេញពីមាត់អ្នកជុំវិញខ្លួនជារឿយៗ
“ក្មេងស្រីមកពីស្រែ រៀនកសិកម្ម កសិកម្មស្រែៗ”
សម្តីទាំងនេះបានបំបាក់ទឹកចិត្តយុវតីម្នាក់ដែលប្រាថ្នាចង់ឃើញវិស័យកសិកម្មនៅកម្ពុជារីកចម្រើនឱ្យសមឈ្មោះថា កម្ពុជាជាប្រទេសកសិកម្ម។ តាមរយៈពាក្យពេចន៍មិនផ្តល់តម្លៃដល់ជំនាញកសិកម្មបែបនេះ ធ្វើឱ្យកញ្ញា អ៊ី ស្រីមុំ ជំរុញទឹកចិត្តខ្លួនឯងប្រឹងប្រែងតស៊ូ រហូតបញ្ចប់ការសិក្សាជំនាញវិទ្យាសាស្ត្រជលផលដោយជោគជ័យ និងបានក្លាយជាអ្នកជំនាញបង្កាត់ភ្ញាស់កូនត្រីនៅក្នុងកសិដ្ឋាននៃអង្គការតុកកែញញឹមកម្ពុជា ស្ថិតនៅខេត្តកំពង់ឆ្នាំង។
កញ្ញា អ៊ី ស្រីមុំ“ទោះបីថាខ្ញុំស្រែៗរៀនកសិកម្ម តែកសិកម្មនេះហើយជួយមនុស្សឱ្យរស់រានមានជីវិត”
កញ្ញា អ៊ី ស្រីមុំ
កញ្ញា អ៉ី ស្រីមុំ បាននិយាយដូច្នេះនៅពេលដែល AMS បានសួរនាំពីប្រវត្តិសិក្សាកាលជានិស្សិតនៅសាកលវិទ្យាកសិកម្ម ខណៈរូបគេជាកូនអ្នកស្រុកស្រែស្រាប់ មានទឹកដីកំណើតនៅខេត្តកំពង់ធំ។
កញ្ញា អ៊ី ស្រីមុំ បានបញ្ជាក់ពីមូលហេតុជំរុញចិត្តសិក្សាជំនាញវិទ្យាសាស្ត្រជលផលថា ៖
“ខ្ញុំយល់ថាកសិកម្មហ្នឹង ជំនាញជលផលហ្នឹង ជួយប្រជាពលរដ្ឋកម្ពុជាបានច្រើនណាស់ ! ជួយទាំងជីវភាពប្រជាជន ជួយទាំងសុខភាព ជួយទាំងស្បៀងអាហារ ជួយបង្រៀនមនុស្សឱ្យចេះផលិតរបស់ហូបចុកដោយខ្លួនឯងក្នុងគ្រួសារ…”
កញ្ញា អ៊ី ស្រីមុំ
សកម្មភាពនៅក្នុងការងារនៅអង្គការតុកកែញញឹមកម្ពុជាក្នុងឆ្នាំ 2015 ក្រោយពេលរៀនចប់ភ្លាម កញ្ញា អ៊ី ស្រីមុំ បានចូលបម្រើការងារនៅអង្គការតុកកែញញឹមកម្ពុជា ហើយបច្ចុប្បន្នជាគ្រប់គ្រងការងារបង្កាត់ភ្ញាស់ត្រី និងបង្រៀនកសិករពីបច្ចេកទេសក្នុងការងារផលិតកម្មវារីវប្បកម្ម។ កញ្ញា ស្រីមុំ បានបន្តថា រៀនកសិកម្មបើអត់ការងារសោះ ហោចណាស់ក៏មានការងារធ្វើក្នុងផ្ទះផ្គត់ផ្គង់ជីវភាពគ្រួសារដែរ។
ត្រីដែលចិញ្ចឹមតាមបច្ចេកទេសកញ្ញា អ៊ី ស្រីមុំ បានបញ្ចប់ការសិក្សានៅវិទ្យាល័យកំពង់ឈើទាល ខេត្តកំពង់ធំ ក្នុងឆ្នាំ 2012 និងបានទទួលអាហារូបករណ៍ជំនាញវិទ្យាសាស្ត្រជលផល នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង រយៈពេលបួនឆ្នាំ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនេះនៅក្នុងឆ្នាំ 2015។ ស្រីមុំ មានគម្រោងក្នុងចិត្តចង់កសិដ្ឋានផលិតកូនត្រីពូជដោយខ្លួនឯង ដែលអាចផ្គត់ផ្គង់កូនត្រីពូជបាននៅក្នុងខេត្តរបស់ខ្លួន៕
ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញជំនឿថា បេក្ខនារីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២៦ អាចមានចំនួនជាប់ច្រើនជាងបេក្ខជនប្រុស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍យុវជនកម្ពុជា ៧រូប នឹងតំណាងឱ្យកម្ពុជាចូលរួមកម្មវិធី World Youth Festival 2026 ដែលជាព្រឹត្តិការណ៍យុវជនអន្តរជាតិមួយ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
ព័ត៌មានជាតិ, ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានរកឃើញយុវជន ៣រូប និង៣ក្រុម ជាប់ជ័យលាភីក្នុងការប្រកួតប្រជែងសន្តិសុខសាយប័រ គឺកម្មវិធីប្រកួតប្រជែងផលិតវីដេអូអប់រំខ្លីៗស្តីពីសន្តិសុខសាយប័រសម្រាប់ឆ្នាំ២០២៦ និងការប្រកួតសាយប័រអារីណា ២០២៦។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ នៅថ្ងៃទី២ ខែកញ្ញា ខាងមុខ, កំឡុងរង់ចាំលទ្ធផលនេះ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍យោងតាមការសិក្សាស្រាវជ្រាវជាសកលមួយរបស់ stopbullying.gov គេបានរកឃើញថា សកម្មភាពហិង្សា សម្លុត គំរាម ការមាក់ងាយ ការបៀតបៀន ឬហៅថា Bullying ភាគច្រើនកើតមាននៅសាលារៀន…
ព្រឹត្តិការណ៍, អប់រំកុមារតូចការភ្ញាក់ពីព្រលឹមរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ឬដល់ថ្ងៃសៅរ៍ ដើម្បីប្រញាប់ប្រញាល់ទៅសាលា គឺជាទម្លាប់រស់នៅទូទៅរបស់សិស្សានុសិស្ស និងយុវវ័យនៅប្រទេសយើង។ បរិបទនៃការសិក្សាដ៏មមាញឹក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍ក្រោមការសហការជាមួយក្រុមហ៊ុន «អេមរុ រ៉ាយស៍ ខេមបូឌា» (Amru Rice Cambodia) សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍…
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម«មានពិការភាពដៃទាំងពីរ មិនមែនពិការចំណេះដឹង និងឆន្ទៈនោះទេ», នេះជាស្មារតីដែលយុវជន ទ្រី វិចិត្រ អាយុ២៦ឆ្នាំ មកពីស្រុកកងមាស ខេត្តកំពង់ចាម កំពុងបង្ហាញតាមរយៈការតស៊ូក្នុងជីវិត
ព័ត៌មានជាតិ, ព្រឹត្តិការណ៍នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមដំណើរការកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦…
ជំនាញ, ព្រឹត្តិការណ៍ការប្រែប្រួលនៃបរិបទសកលភាវូបនីយកម្ម និងការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងឌីជីថល កំពុងធ្វើឱ្យរចនាសម្ព័ន្ធទីផ្សារការងារនៅកម្ពុជាមានការផ្លាស់ប្តូរ។ ការផ្លាស់ប្តូរនេះ បាននិងកំពុងរំកិលចេញពីឧស្សាហកម្មផលិតកម្មធុនស្រាលបែបប្រពៃណី…